- ស្ថានទូត និងវិទ្យាស្ថានបារាំង
- ចាប់ពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2022
- រម្លឹកដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
- ជាភាសាបារាំង ខ្មែរ និងអង់គ្លេស
“ខ្ញុំ សីហនុ តែងផ្តល់សារសំខាន់ទីមួយនៅកម្ពុជាមិនមែនតែដល់ហ្រ្វង់កូហ្វូនីទេ គឺដល់ប្រទេសបារាំង។”
ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា មានក្តីសោមនស្សរីករាយក្នុងការបង្ហាញកម្មវិធីវប្បធម៌មួយដើម្បីរម្លឹកដល់ខ្សែជីវិត និងស្នាព្រះហស្ថរបស់ករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងពិធីគម្រប់ខួបនេះ។ ជាអ្នកនិពន្ធ ផលិតករភាពយន្ត តន្រ្តីករ និងអ្នកចម្រៀង ព្រះករុណាគឺជាអ្នកលើកស្ទួយវប្បធម៌ខ្មែដ៏ពិតប្រាដកមួយអង្គ។ ការអំពាវនាវរបស់ទ្រង់ឲ្យមានការអភិរក្សប្រាសាទអង្គរ ក៏ដូចជាទំនាក់ទំនងប្រកបដោយការទុកចិត្តរបស់ព្រះអង្គជាមួយសាលាបារាំងចុងបូព៌ា (EFEO) រហូតទ្រង់បានប្រគល់បណ្ណសារផ្ទាល់ខ្លួនឲ្យស្ថាប័ននេះថែរក្សា បានបង្ហាញពីការសព្វព្រះរាជហឫទ័យរបស់ទ្រង់ចំពោះបេតិកភណ្ឌកម្ពុជា។ ប្រទេសកម្ពុជាគឺជាចំណង់ចំណូលព្រះទ័យរបស់ព្រះអង្គ។
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានតំណាងឱ្យនិរន្តរភាព និងឯកភាពជាតិកម្ពុជាអស់រយៈពេលជាង៧០ឆ្នាំ។ ព្រះអង្គបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅពេលមានព្រះជន្ម១៩ព្រះវស្សា។ ព្រះអង្គបានបូជាព្រះកាយពលពេញមួយព្រះជន្មដើម្បីបុព្វហេតុសន្តិភាព វិបុលភាព និងឯករាជ្យភាពនៃប្រទេសរបស់ទ្រង់។ ពិព័រណ៍រូបថតឯសារទាំងនេះបង្ហាញពីព្រឹត្តឹការណ៍ និងជំនួបនានា ដែលបានដិតជាប់នៅក្នុងឆាកជីវិតដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងការបម្រើឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា ដោយមានប្រទេសបារាំងជាមិត្ត។
កម្មវិធីនានាដែលបានគ្រោងទុក រួមមាន៖
- វដ្តភាពយន្ត “អនុស្សាវរីយ៍ព្រះបាទនរោត្តមសីហនុ” ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៩ ខែតុលា នៅវិទ្យាស្ថានបារាំង និងនៅមជ្ឈមណ្ឌលបុប្ផាណា។ មានការចាក់ភាពយន្តឯកសារ និងភាពយន្តផ្សេងៗទៀតចំនួនប្រាំបីនឹងត្រូវចាក់បញ្ចាំងជាសាធារណៈ (ផ្កាកុលាបនៃភ្នំបូកគោ, បក្សីនៃឋានសួគ៌,ព្រៃប្រសិទ្ធិ៍ ជាដើម) ដើម្បីឧទ្ទិសដល់មរតក ដែលសម្តេចព្រះវររាជបិតាបានបន្សល់ទុកសម្រាប់វិស័យភាពយន្តកម្ពុជា។
- ពិព័រណ៍ “ប្រទេសបារាំងរម្លឹកដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ” នៅលើជញ្ជាំងស្ថានទូតរហូតដល់ថ្ងៃទី ២២ ខែតុលា បន្ទាប់មកនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលជាផ្នែកមួយនៃរូបថតភ្នំពេញ។ ការតាំងពិព័រណ៍រូបថតបណ្ណសារនេះ បង្ហាញពីព្រឹត្តិការណ៍ និងការជួបប្រទះ ដែលកត់សម្គាល់ពីជីវិតដ៏វិសេសវិសាលនេះ ក្នុងការបម្រើប្រជាជនកម្ពុជា ក្នុងភាពមិត្តជាមួយប្រទេសបារាំង។
- វដ្តសន្និសីទ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ៖ “ព្រះភ័ក្រ្ដរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ យោងតាមប័ណ្ណសារផ្ទាល់របស់ព្រះអង្គ ដែលបានប្រគល់ឲ្យរក្សាទុកនៅសាលាបារាំងចុងបូព៌ា” ដោយអូលីវីយ៉េ ឌឺប៊ែរណុង; “នរោត្តម សីហនុ រជ្ជកាលដ៏វិសេសវិសាល” ដោយ ហ្សង់មីស្សែល ហ្វីលីពី និង “សីហនុ ព្រះមហាក្សត្រមិនចេះលិចលង់” ដោយ ហ្សង់-ម៉ារី កំបាសេរ៉េស។
- រាត្រីរម្លឹកដល់ព្រះវិញ្ញាណក្ខន្ធ ដោយព្រះរាជវង្សានុវង្ស ជាមួយចាក់បញ្ចាំងជាសាធារណៈ នូវខ្សែភាពយន្តដែលជាស្នាព្រះហស្ថរបស់ សម្តេចព្រះវររាជបិតា ព្រះបាទនរោត្តមសីហនុ ថ្ងៃទី ២១ ខែតុលា ម៉ោង ៦ល្ងាច។