Institut français du Cambodge
រូបថត | លោកស្រី Laure Vasconi និងស្ទូឌីយោរូបភាព

ថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ២២ ខែឧសភា

Read more
ការតាំងពិព័រណ៍រូបថត | ការជួបជាមួយស្ទូឌីយោរូបភាព (Studio-Images)

សម្ពោធថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ – ៦:៣០ នាទី ល្ងាច

Read more
Exposition | Photographie, espace et architecture

Vernissage jeudi 12 mars à 18h30
@ Institut français du Cambodge

Read more
មហោស្រពរូបថតភ្នំពេញ២០១៥
ដើម្បីចូលរួមឱកាសមហោស្រពពិព័រណ៍រូបថតទីក្រុងដ៏វិសេសវិសាលតំបន់អាស៊ីអាគ្នេយ៍ ការតាំងពិព័រណ៍រូបថតភ្នំពេញ នៅក្នុងឆ្នាំ២០១៥ មានការផ្លាស់ប្ដូរដ៏សំខាន់២យ៉ាង៖ ទី១. សមាគមអ្នកថតរូបរាជធានីភ្នំពេញគឺជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍នេះដោយសហការជាមួយនឹងវិទ្យាស្ថានបារាំងនៃកម្ពុជា។ ចំណុចទី២គឺ កាលបរិច្ឆេទបានផ្លាស់ប្ដូរ៖ពិធីពិព័រណ៍នេះនឹងចាប់ផ្ដើមក្នុងអំឡុងពេលចុងសប្ដាហ៍ចុងក្រោយបង្អស់នៃខែមករា និងបន្តទៅដល់ខែកុម្ភៈ។ នៅក្នុងឆ្នាំ២០១៥ យើងមានវិចិត្រករអ្នកថតរូប កម្ពុជា និងអន្តរជាតិប្រហែលជា២០នាក់នឹងតាំងបង្ហាញស្នាដៃរបស់ពួកគេជាង១០កន្លែង ក្នុងទីក្រុងភ្នំពេញ។ ពិព័រណ៍រូបថតភ្នំពេញនឹងចាប់បើកសម្ពោធនៅ ថ្ងៃទី ៣១ ខែមករានៅវិទ្យាស្ថានបារាំងនិងរួមទាំងមានការជិះកំសាន្តតាមម៉ូតូកង់បី ដែលដឹកភ្ញៀវទស្សនិកជន ពីកន្លែងមួយទៅកាន់កន្លែងមួយផ្សេងទៀត។ នៅឆ្នាំនេះវិទ្យាស្ថានបារាំងនឹងធ្វើជាម្ចាស់ផ្ទះការតាំងពិព័រណ៌ដោយអ្នកថតរូបកម្ពុជាបីរូបគឺ លោក គឹមហាក់ លោក ម៉ក់ រេមីសា ហើយអ្នកថតរូបជនជាតិបារាំងលោក Charlie Jouvet ។ ប្រធានបទនីមួយៗគឺមានអត្ថន័យជាក់លាក់ ដើម្បីជាការរំលឹកខួបលើកទី ៤០ ដែលខ្មែរក្រហមធ្លាប់បានគ្រប់គ្រងរាជធានីភ្នំពេញ។ កម្មវិធីលំអិតអំពីពិព័រណ៍រូបថតភ្នំពេញអាចរកបាននៅលើវេបសាយ ppp.institutfrancais-cambodge.com មហោស្រពរូបថតភ្នំពេញ២០១៥ ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ថ្ងៃបើក៖ ថ្ងៃសៅរិ៍ ទី៣១ ខែមករា – ទី០៤ ខែកុម្ភៈ នៅវិទ្យាស្ថានបារាំង... Read more