Institut français du Cambodge
វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវក្តៅ ! វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវក្តៅ !
ការចុះឈ្មោះចូលរៀននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០។ ដើម្បីធានាសុវត្ថិភាពនិងសម្រួលដល់ភាពងាយស្រួលជូន សិស្សនិងនិស្សិតរបស់យើង ខាងមជ្ឈមណ្ឌលភាសាតម្រូវឲ្យសិក្សាចំបាច់និងធ្វើឡើងជាពិសេស តាមប្រព័ន្ធអនឡាញ ក្នុងប្រព័ន្ធអ៊ិចត្រាណែត វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវក្តៅ !

វិទ្យាស្ថានបារាំងរៀបចំវគ្គសិក្សាភាសាបារាំង តាមអនឡាញថ្មីមួយ !

ការចុះឈ្មោះចូលរៀននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០។ ដើម្បីធានាសុវត្ថិភាពនិងសម្រួលដល់ភាពងាយស្រួលជូន សិស្សនិងនិស្សិតរបស់យើង ខាងមជ្ឈមណ្ឌលភាសាតម្រូវឲ្យសិក្សាចំបាច់និងធ្វើឡើងជាពិសេស តាមប្រព័ន្ធអនឡាញ ក្នុងប្រព័ន្ធអ៊ិចត្រាណែត (extranet) របស់វិទ្យាស្ថានបារាំងនៅកម្ពុជា៖

https://cambodge.extranet-aec.com

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? ការចុះឈ្មោះធ្វើឡើងខុសគ្នា រវាងសិស្សចាស់ និងសិស្សថ្មី។ សូមទស្សនាវីដេអូខាងក្រោមនេះ ផ្នែកទៅតាមប្រភេទសិស្សដែលលោកអ្នកស្ថិតនៅ

ចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្មី

ដើម្បីកក់វគ្គសិក្សាលោកអ្នក លោកអ្នកត្រូវតែចុះឈ្មោះនៅលើគេហទំព័រជាមុនសិន។ នេះជារបៀបចុះឈ្មោះចូលរៀន ប្រសិនបើលោកអ្នកជាសិស្សថ្មី

ចុះឈ្មោះចូលរៀនសម្រាប់សិស្សចាស់

ក្នុងនាមជាសិស្សចាស់ លោកអ្នកមានគណនីយរួចជាស្រេច ហើយលោកអ្នកតម្រូវឲ្យដំណើរការគណនីយរបស់ខ្លួន (លើកលែងតែលោកអ្នកបានធ្វើរួចហើយ) ។ ខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីវិធីដើម្បីដំណើរការគណនី និងដើម្បីកក់វគ្គសិក្សារបស់លោកអ្នក។

ការទូទាត់បង់ប្រាក់លើវគ្គសិក្សានឹងត្រូវធ្វើឡើងនៅបញ្ជរធនាគារប្រេដ (BRED) ឬតាមការផ្ទេរប្រាក់តាមធនាគារឲ្យបានមុនថ្ងៃទី ២៥ ខែកក្កដា បើមិនដូច្នេះទេការចុះឈ្មោះរបស់លោកអ្នកសម្រាប់សិក្សារដូវក្តៅនឹងមិនមានសុពលភាពទេ។

ប្រុងប្រយ័ត្ន៖ សិស្សដែលចុះឈ្មោះក្រោយថ្ងៃផុតកំណត់ នៃថ្ងៃទី ២៤ ខែកក្កដា វេលាពាក់កណ្តាលអធ្រាត្រនឹងត្រូវពិន័យ ៥ ដុល្លារលើថ្លៃចុះឈ្មោះរបស់ពួកគេ។ កុំរង់ចាំក្នុងការចុះឈ្មោះ!

ក្រោយពីស្តាប់ការចង់បានរបស់លោកអ្នកក្នុងអំឡុងវគ្គសិក្សាដំបូងនៃវគ្គសិក្សាតាមអនឡាញរួចមក ក្រុមការងាររបស់យើងបានធ្វើការកែលម្អកម្មវិធីសិក្សាអប់រំឲ្យប្រសើរជាងមុន សម្របទៅតាមលោកអ្នកដើម្បីធានាដល់ការរៀនប្រកបដោយគុណភាពដល់សិស្សទាំងអស់គ្នា។

លោកអ្នកមិនស្គាល់ពីគេហទំព័រអាប៉ូឡែន (Apolearn) កម្មវិធីសិក្សានៃវិទ្យាស្ថានបារាំងទេឬ? ស្វែងយល់ពីទម្រង់នៃការសិក្សាតាមអនឡាញរបស់ពួកយើង !

ទូរស័ព្ទ > ០១២ ៣៦៧ ៣៣៥ / ៣៣៧
អ៊ីម៉ែល > infocours@institutfrancais-cambodge.com
Facebook > www.facebook.com/institutfrancais.ducambodge

ក្រុមការងាររបស់យើងខ្ញុំ រងចាំផ្តល់ព័ត៍មានដល់លោកអ្នក តាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុក។ កុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ។