Institut français du Cambodge
វិទ្យាស្ថាន | វិទ្យាស្ថានបើកដំណើរការ វិទ្យាស្ថាន | វិទ្យាស្ថានបើកដំណើរការ
វិទ្យាស្ថានបារាំងនៅកម្ពុជាមានសេចក្តីសោមនស្ស នឹងប្រកាសបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ ទៅតាមកាលវិភាគនិងម៉ោងធ្វើការដូចមុន។ វិទ្យាស្ថាន | វិទ្យាស្ថានបើកដំណើរការ

 ជូនចំពោះ អតិថិជន សមាជិក និងអ្នកសិក្សាជាទីគោរព

វិទ្យាស្ថានបារាំងនៅកម្ពុជាមានសេចក្តីសោមនស្ស នឹងប្រកាសបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ ទៅតាមកាលវិភាគនិងម៉ោងធ្វើការដូចមុន។ ការបើកឲ្យមានដំណើរការឡើងវិញនេះត្រូវបានអនុវត្តតាមវិធានការណ៍សុវត្ថិភាពមួយចំនួនដូចខាងក្រោម៖

តម្រូវឲ្យពាក់ម៉ាស នៅគ្រប់ទីកន្លែងក្នុងបរិវេណនៃវិទ្យាស្ថានរួមទាំងសួនច្បារ (លើកលែងតែលោកអ្នកអង្គុយក្នុងបារ និងភោជនីយដ្ឋាន)
• តម្រូវឲ្យវាស់សីតុណ្ហភាពនិងលាងសម្អាតដៃដោយជែល អាល់កុលសម្លាប់មេរោគ នៅតាមច្រកទ្វារចេញ-ចូល
• តម្រូវឲ្យគោរពតាមគម្លាតសុវត្ថិភាព (តិចបំផុត ១ម៉ែត្រពីគ្នា) និងតាមគំនូសសម្គាល់នៅលើដី

• បណ្ណាល័យពហុឯកសារបើកសម្រាប់តែខ្ចី / សងឯកសារមកវិញតែប៉ុណ្ណោះ ហើយត្រូវបានកំណត់ចំនួនអ្នកចូលប្រើប្រាស់ ត្រឹម២០នាក់ ក្នុងមួយលើក។ កុមារត្រូវតែមកជាមួយឪពុកម្តាយ។ គ្មានការចូលប្រើប្រាស់បណ្ណាល័យជាក្រុមរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយ។

• សម្រាប់ការទស្សនាពិព័រណ៍ត្រូវកំណត់ត្រឹមតែ ១០នាក់ក្នុងការចូលទស្សនាម្តង ដោយតម្រូវឲ្យរគោរពតាមគម្លាតសុវត្ថិភាព។

• កន្លែងចុះឈ្មោះនៅមជ្ឈមណ្ឌលភាសានឹងត្រូវបើកដំណើរការសម្រាប់សាធារណជនដើម្បីសួរព័ត៌មាន ហើយត្រូវអនុវត្តតាមលក្ខខណ្ឌសុវត្ថិភាពដូចដែលបានជម្រាបជូនខាងលើផងដែរ។

• វិទ្យាស្ថានសូមផ្អាករាល់សកម្មភាពវប្បធម៌របស់ខ្លួនដែលមានលក្ខណៈជាការប្រមូលផ្តុំមនុស្សរាប់សិបនាក់ (ដូចជា សន្និសិទ ការប្រគុំតន្ត្រី ការបញ្ចាំងកុន ទស្សនិយភាព កម្មវិធីសិក្ខាសម្រាប់ក្មេងៗ។ល។ )

យើងខ្ញុំមានសេចក្តីរីករាយជាខ្លាំងដែលបានជួបលោកអ្នកម្តងទៀត
ពីក្រុមការងារនៃវិទ្យាស្ថានបារាំងនៅកម្ពុជា