Institut français du Cambodge
ដំណឹងជ្រើសរើសបុគ្គលិក | ផ្នែកចុងភៅ ដំណឹងជ្រើសរើសបុគ្គលិក | ផ្នែកចុងភៅ
វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​​ត្រូវ​ការ​ជ្រើ​រើស​បុគ្គលិក​ ភេទ​ស្រី ឬប្រុស ចំនួន១រូប​ឲ្យ​ចូល​បម្រើ​ការងារ​ផ្នែក​ចុង​ភៅ ប្រចាំ​ភោជនីយដ្ឋាន-បារ LE BISTROT។ លក្ខខណ្ឌការងារ៖ កិច្ចសន្យា​ការងារ​មាន​ថិរវេលាកំណត់​រយៈពេល​១ឆ្នាំ រយៈពេល​សាកល្បង​ចំនួន ៣ខែ បម្រើ​ការងារ​ ៣៩ម៉ោង​ក្នុង១សប្ដាហ៍ និងទទួលបាន​សិទ្ធឈប់​សម្រាកមាន​កម្រៃ​ចំនួន ៣២ថ្ងៃ​ រួមទាំង​បុណ្យជាតិចំនួន១១ថ្ងៃ ក្នុងមួយឆ្នាំ ការងារ​របស់​បុគ្គលិកផ្នែក​ចុងភៅរួមមាន៖ ចម្អិនអាហារ​ទៅ​តាម​ម៉ឺនុយ រៀប​ចំគ្រឿង​ផ្សំ ការងារ​លាង​សម្អាត​សម្ភារៈផ្ទះបាយ ថែទាំ​ជាប្រចាំ​និងសម្អាត​ផ្ទះបាយ លក្ខណៈសម្បត្តិជ្រើសរើស៖ ចេះ​ច្បាស់​​ពី​​​បច្ចេកទេស​ចម្អិនអាហារ... ដំណឹងជ្រើសរើសបុគ្គលិក | ផ្នែកចុងភៅ

វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​​ត្រូវ​ការ​ជ្រើ​រើស​បុគ្គលិក​ ភេទ​ស្រី ឬប្រុស ចំនួន១រូប​ឲ្យ​ចូល​បម្រើ​ការងារ​ផ្នែក​ចុង​ភៅ ប្រចាំ​ភោជនីយដ្ឋាន-បារ LE BISTROT។

លក្ខខណ្ឌការងារ៖

  • កិច្ចសន្យា​ការងារ​មាន​ថិរវេលាកំណត់​រយៈពេល​១ឆ្នាំ
  • រយៈពេល​សាកល្បង​ចំនួន ៣ខែ
  • បម្រើ​ការងារ​ ៣៩ម៉ោង​ក្នុង១សប្ដាហ៍ និងទទួលបាន​សិទ្ធឈប់​សម្រាកមាន​កម្រៃ​ចំនួន ៣២ថ្ងៃ​ រួមទាំង​បុណ្យជាតិចំនួន១១ថ្ងៃ ក្នុងមួយឆ្នាំ
  • ការងារ​របស់​បុគ្គលិកផ្នែក​ចុងភៅរួមមាន៖
    • ចម្អិនអាហារ​ទៅ​តាម​ម៉ឺនុយ
    • រៀប​ចំគ្រឿង​ផ្សំ
    • ការងារ​លាង​សម្អាត​សម្ភារៈផ្ទះបាយ
    • ថែទាំ​ជាប្រចាំ​និងសម្អាត​ផ្ទះបាយ

លក្ខណៈសម្បត្តិជ្រើសរើស៖

  • ចេះ​ច្បាស់​​ពី​​​បច្ចេកទេស​ចម្អិនអាហារ
  • យល់​ដឹង​ពី​វិធាន​ការ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ
  • ត្រូវ​ចេះ​ភាសា​ខ្មែរ ឬ​បារាំង (បើចេះ​ភាសា​អង់គ្លេស​ថែម​ទៀត​កាន់​តែ​ប្រសើរ)
  • ត្រូវ​មាន​ភាព​រហ័ស​រហួន
  • មាន​កាយ​សម្បទា​ម៉ាំមួន
  • ចេះ​រៀប​ចំទុកដាក់​បាន​ល្អ

ព័ត៌មាន​បន្ថែម​៖

  • ប្រាក់ខែចំននួ ២៨០ ដុល្លារអាមេរិក ស្មើនឹងកម្រិត​២នៃ​ក្របខណ្ឌប្រាក់​បៀវត្សន៍
  • សូម​ផ្ញើរប្រវត្តិរូប​សង្ខេប + រូប​ថត​១សន្លឹក និង​លិខិត​សុំបម្រើ​ការងារមកកាន់លោក​ ស៊ីលវ៉ាំង ឡាតា អគ្គលេខាធិការ តាមរយៈអ៊ីម៉ែល sylvain.lata@institutfrancais-cambodge.com
  • សួរព័ត៌មាន​បន្ថែម​តាមរយៈ lebistrot@institutfrancais-cambodge.com
  • ចូល​បម្រើការងារ​នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០
  • ថ្ងៃផុតកំណត់​ផ្ញើបេក្ខភាព ៖ ២៥ កញ្ញា ២០២០