Institut français du Cambodge
ពិព័រណ៍ | មនុស្សនិងលំហ / ខៀវ កាណែល ពិព័រណ៍ | មនុស្សនិងលំហ / ខៀវ កាណែល
សម្ពោធថ្ងៃព្រហស្បតិ៍ទី ២៨ ខែមិថុនា - ម៉ោង ៦:៣០ នាទីល្ងាច ពិព័រណ៍ | មនុស្សនិងលំហ / ខៀវ កាណែល

យើងអាចឲ្យនិយមន័យច្រើន​សម្រាប់ពាក្យ​«មនុស្ស» និង«លំហ»។ ខៀវ កាណែល ចង់​បង្ហាញ​ក្នុងស្នាដៃរបស់គាត់​​ អំពី​ទំនាក់ទំនង​ដែល​មាន​រវាង​សញ្ញាណ​ទាំងពីរនេះ។ នៅក្នុង​រូប ទីកន្លែង​មួយ​គឺគ្មានន័យ​អ្វី​ទាំង​អស់​បើ​គ្មាន​មនុស្ស​នៅ​ទេនោះ ហើយ​ចំពោះមនុស្ស​ក៏ដូចគ្នា បើគ្មាន​បរិស្ថាន​ដែល​នៅជុំវិញ​ខ្លួន​ទេនោះ។ បើទោះជា​មនុស្ស​​នៅ​ក្នុង​ទីកន្លែង​មួយ​ដែល​ហ៊ុមព័ទ្ធ​ពួកគេ​ជា​រៀងរាល់​ថ្ងៃក្ដី ពួកគេ​នឹង​គ្រាន់តែ​ជា​វត្ថុ​ឬ​រូបចម្លាក់​ប៉ុណ្ណោះ​ បើ​ពួកគេ​ស្ថិតនៅ​បរិយាកាស​មួយ​ដែល​មិន​មែន​ជា​របស់​ពួកគេ។ ជាមួយនឹងស្នាដៃ​នេះ កាណែល​ចង់​បង្ហាញ​ថា​តើ​ទំនាក់ទំនង​មួយ​ចំនួន​រវាង​បរិយាកាស​ និង​រូបចម្លាក់​មានជីវិត​​ប្រព្រឹត្តិ​ទៅ​យ៉ាង​ដូចម្ដេច។

គម្រោងនិងការតាំងពិព័រណ៍នេះត្រូវបានឧបត្ថម្ភពីអាកាសយានដ្ឋាន អន្តរជាតិកម្ពុជា

មនុស្សនិងលំហ / ខៀវ កាណែល
សម្ពោធថ្ងៃព្រហស្បតិ៍ទី ២៨ ខែមិថុនា – ម៉ោង ៦:៣០ នាទីល្ងាច
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ៣១​ ខែកក្កដាឆ្នាំ ២០១៨
នៅខាងមុខបណ្ណាល័យពហុឯកសារ
ចូលរួមដោយឥតគិតថ្លៃ