Institut français du Cambodge
វិទ្យាស្ថាន | កម្មវិធីនារដូវក្តៅ វិទ្យាស្ថាន | កម្មវិធីនារដូវក្តៅ
ជាប់នៅភ្នំពេញនារដូវក្តៅ? វិទ្យាស្ថានបារាំងផ្តល់ជូននូវសកម្មភាពផ្សេងៗគ្នាជាច្រើនសម្រាប់សាធារណៈជន ទាំងក្មេង ទាំងចាស់ ពេញមួយរដូវក្តៅ! ការបញ្ចាំងភាពយន្តនៅខាងក្រៅអគារនៅពេលល្ងាច វិទ្យាស្ថាន | កម្មវិធីនារដូវក្តៅ

ជាប់នៅភ្នំពេញនារដូវក្តៅ? វិទ្យាស្ថានបារាំងផ្តល់ជូននូវសកម្មភាពផ្សេងៗគ្នាជាច្រើនសម្រាប់សាធារណៈជន ទាំងក្មេង ទាំងចាស់ ពេញមួយរដូវក្តៅ! ការបញ្ចាំងភាពយន្តនៅខាងក្រៅអគារនៅពេលល្ងាច ពិធីជប់លៀងនៅ Bistrot ឬសកម្មភាពកម្សាន្តសប្បាយៗផ្សេងៗទៀត សម្រាប់គ្រប់គ្នា!

⚠️ ស្វែងយល់បន្ថែមពីសកម្មភាពទាំងនេះ រួមទាំងល្បែងកម្សាន្តរបស់បណ្ណាល័យពហុឯកសារសម្រាប់កុមារ ដែលរៀបចំពេញមួយរដូវក្តៅ ! សូមចុចទីនេះ 📚

 ល្បែងកម្សាន្តជាក្រុម | ថ្ងៃព្រហស្បតិ៍ទី ២៣ ខែកក្កដា ចាប់ពីម៉ោង ៦ ល្ងាច
សូមមកសាកល្បងធ្វើតេស្ត ភាពឆ្លើយតបយ៉ាងរហ័សនិងភាពឆ្លាតវៃនៃខួរក្បាលរបស់លោកអ្នកជាមួយនឹងការលេងហ្គេមជាក្រុម នៅBistrot នៃវិទ្យាស្ថានបារាំង។ ជម្រើសរួមមាន៖ Garous, Twister, Taboo និង Scrabble !
សម្រាប់មនុស្សពេញវ័យ / ចូលរួមដោយសេរី

 សកម្មភាពចម្អិនម្ហូប “ភីហ្សា” | ថ្ងៃសៅរ៍ទី ២៥ ខែកក្កដាចាប់ពីម៉ោង ១០:៣០ ព្រឹកដល់ ១១:៣០ថ្ងៃ
រៀនពីរបៀបធ្វើភីហ្សាជាមួយមេចុងភៅរបស់ Bistrot ! ទទួលយកបទពិសោធន៍ជាមួយម្ស៉ៅដុតនំ និងដាក់បន្ថែមពីលើនំ ដើម្បីបង្កើតភីហ្សាដែលឆ្ងាញ់បំផុត…
សម្រាប់ក្មេងអាយុ ៥-៧ ឆ្នាំ មកជាមួយគ្រួសារ / ៣ ដុល្លារក្នុងមួយវគ្គ / ៦ នាក់អតិបរមា
ចុះឈ្មោះតាម៖ mediatheque@institutfrancais-cambodge.com

 រាត្រីនៃភាពយន្ត #១ | ថ្ងៃព្រហស្បតិ៍ទី ៣០ ខែកក្កដា ម៉ោង ៦.៣០ នាទី
ការបញ្ចាំងភាពយន្តនៅសួនច្បារនៃវិទ្យាស្ថាន អមជាមួយពោតលីង៖ ដែលជាព្រឹត្តិការណ៍មិនគួរខកខានឡើយ!
សម្រាប់មនុស្សពេញវ័យ / ឥតគិតថ្លៃ

 ស្វែងរកកំណប់ | ថ្ងៃសៅរ៍ទី ១ ខែសីហា ម៉ោង ១០:៣០ព្រឹក
តើអ្នកអាចរកតម្រុយឆ្លើយសំនួរល្បែងផ្គុំរូបនិងរកឃើញកំណប់ទ្រព្យដែលរាយប៉ាយពាសពេញវិទ្យាស្ថានទេ?
ចាប់ពីអាយុ ៥ ឆ្នាំ / ឥតគិតថ្លៃ

 ល្បែងកម្សាន្តជាក្រុម | ថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហា ចាប់ពីម៉ោង ៦ ល្ងាច
សូមមកសាកល្បងធ្វើតេស្ត ភាពឆ្លើយតបយ៉ាងរហ័សនិងភាពឆ្លាតវៃនៃខួរក្បាលរបស់លោកអ្នកជាមួយនឹងការលេងហ្គេមជាក្រុម នៅBistrot នៃវិទ្យាស្ថានបារាំង។ ជម្រើសរួមមាន៖ Garous, Twister, Taboo និង Scrabble !
សម្រាប់មនុស្សពេញវ័យ / ចូលរួមដោយសេរី

 សកម្មភាពធ្វើ “នំ” | ថ្ងៃសៅរ៍ទី ៨ សីហា ចាប់ពីម៉ោង ១០:៣០ព្រឹកដល់ ១១:៣០ថ្ងៃ
រៀនធ្វើនំ – សម្អិតសម្អាង – នៅក្នុងសកម្មភាពធ្វើនំខូឃីនេះ យើងនឹងរៀននំកាន់តែរសជាតិឆ្ងាញ់ៗជាងមុន ដែលមិនធ្លាប់មាន ពីមុនមក!
សម្រាប់ក្មេងអាយុ ៨-១២ ឆ្នាំ / ៣ ដុល្លារក្នុងមួយវគ្គ / ៦ នាក់អតិបរមា
ចុះឈ្មោះតាម៖ mediatheque@institutfrancais-cambodge.com

 រាត្រីនៃភាពយន្ត #២ | ថ្ងៃព្រហស្បតិ៍ទី ១៣ ខែសីហា ម៉ោង ៦:៣០ល្ងាច
ការបញ្ចាំងភាពយន្តនៅសួនច្បារនៃវិទ្យាស្ថាន អមជាមួយពោតលីង៖ ដែលជាព្រឹត្តិការណ៍មិនគួរខកខានឡើយ!
សម្រាប់មនុស្សពេញវ័យ / ចូលរួមដោយសេរី

 Quiz | ថ្ងៃព្រហស្បតិ៍ទី ២០ ខែសីហា ម៉ោង ៧យប់
សាកល្បងតេស្តមើល ចំនេះដឹងរបស់លោកអ្នកតាមរយៈកម្រងសំណួរដែលបង្កើតដោយក្រុមការងារនៃ Bistrot ! លេងជាក្រុមរហូតដល់ ៥ នាក់ជាមួយមិត្តភក្តិរបស់លោកអ្នកដើម្បីឈ្នះរង្វាន់ជ័យលាភី!
សម្រាប់មនុស្សទូទៅ / ចូលរួមដោយសេរី

 សិក្ខាសាលា “ការរកឃើញរសជាតិ” | ថ្ងៃសៅរ៍ទី ២២ ខែសីហាចាប់ពីម៉ោង ១០ :៣០ ព្រឹកដល់ ១១:៣០
ការធ្វើដំណើរតាមរយៈក្លិននិងរសជាតិដើម្បីណែនាំកូនរបស់អ្នកឱ្យស្គាល់រសជាតិដ៏អស្ចារ្យ!
ចាប់ពីអាយុ ៥ ឆ្នាំ / ៣ ដុល្លារក្នុងមួយវគ្គ / អ្នកចូលរួម ៦ នាក់
ចុះឈ្មោះតាម៖ mediatheque@institutfrancais-cambodge.com

 រាត្រីនៃភាពយន្ត #៣ |ថ្ងៃព្រហស្បតិ៍ទី ២៧ ខែសីហាវេលាម៉ោង ៦:៣០ល្ងាច
ការបញ្ចាំងភាពយន្តនៅសួនច្បារនៃវិទ្យាស្ថាន អមជាមួយពោតលីង៖ ដែលជាព្រឹត្តិការណ៍មិនគួរខកខានឡើយ!
សម្រាប់មនុស្សពេញវ័យ / ចូលរួមដោយសេរី