Institut français du Cambodge
ពិព័រណ៍ | ឆ្លងកាត់ – ម៉ារី ឡឺម៉ុយនីញ៉េ  និងស្ទូឌីយោរូបភាព ពិព័រណ៍ | ឆ្លងកាត់ – ម៉ារី ឡឺម៉ុយនីញ៉េ  និងស្ទូឌីយោរូបភាព
ចំណងជើងពិព័រណ៍គឺ "ឆ្លងកាត់" ផលិតឡើងដោយលោកស្រី Marie Le Mounier និងនិស្សិត ស្ទូឌីយោរូបភាព ហើយជាចំណងជើង ដែលលោកស្រីជ្រើសរើស ដើម្បីធ្វើជាប្រធានបទនៃការងាររួមគ្នាមួយនេះ។ ពិព័រណ៍ | ឆ្លងកាត់ – ម៉ារី ឡឺម៉ុយនីញ៉េ  និងស្ទូឌីយោរូបភាព

យោងទៅតាមស្ថានភាពសុខភាពនៅកម្ពុជានិងវិធានការណ៍សន្តិសុខដែលវិទ្យាស្ថានបានដាក់ចេញដើម្បីធានាសុវត្ថិភាពដល់អ្នកចូលមកកាន់វិទ្យាស្ថាន គ្មានការបើកជាសាធារណៈណាមួយត្រូវបានគ្រោងទុកសម្រាប់ពិព័រណ៍នេះទេ។

ក្រោយពីទទួលបានសញ្ញាបត្រពីសាលាជាតិជាន់ខ្ពស់ផ្នែករូបថតនៅក្រុង Arles ប្រទេសបារាំងមក លោកស្រី Marie Le Mounier បច្ចុប្បន្ននេះ បង្រៀននៅសាលាជាតិជាន់ខ្ពស់ផ្នែកសិល្បៈចក្ខុ ទស្សន៍ La Cambre នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក។ អស់រយៈពេលជាច្រើនឆ្នាំមក ហើយ លោកស្រីសហការជាមួយលោក Beat Streuli ជាជាងថតរូបម្នាក់ដែលត្រូវបានគេចាត់ទុកជាសិល្បករដ៏ឆ្នើមមួយរូបនៅក្នុងឆាកសិល្បៈអន្តរជាតិ លោកបានយល់ព្រមចូលរួមដោយមិន យកកម្រៃ ក្នុងពេលលោកស្រី Marie Le Mounier ស្នាក់នៅបណ្ដុះបណ្ដាលក្នុងមួយរយៈខ្លី ហើយលោកបានតម្លើងផ្ទាំងចក្ខុទស្សន៍មួយផ្ទាំងនៅទល់មុខបណ្ណាល័យពហុឯកសារ នៃវិទ្យាស្ថាន បារាំង។ (អានអត្ថបទពេញ)។

ចូលទស្សនាគេហទំព័ររបស់គាត់ : www.marielemounier.com

ចំណងជើងពិព័រណ៍គឺ “ឆ្លងកាត់” ផលិតឡើងដោយលោកស្រី Marie Le Mounier និងនិស្សិត ស្ទូឌីយោរូបភាព ហើយជាចំណងជើង ដែលលោកស្រីជ្រើសរើស ដើម្បីធ្វើជាប្រធានបទនៃការងាររួមគ្នាមួយនេះ។ ចំណងជើងនេះត្រូវនឹងក្ដីបារម្ភរបស់លោកស្រីក្នុងការផ្ដោតក្រសែភ្នែកទៅលើតថភាព ហើយនៅក្នុងចំណងជើងនេះទៀតសោត ចំណោទសំណួរមួយចំនួនរបស់មនុស្សផុសឡើង ស្ដីអំពី ដំណើរការនៃបរិស្ថានក្រុងសម័យថ្មី ដែលមនុស្សនៅតែបន្តឆ្លងកាត់ឥតឈប់។ នៅក្នុងបណ្ដាទីក្រុងធំៗសម័យថ្មី ជើងមេឃប្រែប្រួលឥតឈប់ឈរ។

ពេញមួយរយៈពេលបណ្ដុះបណ្ដាលនេះ ដែលបានបញ្ចប់ទៅក្រោមការគំរាមកំហែងពីជម្ងឺឆ្លងរាត ត្បាត និងមួយផ្នែកធ្វើឡើងពីចម្ងាយ ដោយសារតែមធ្យោបាយបច្ចុប្បន្នដែលអាចបញ្ជូនពត៌មាន បាន (ប្រជុំតាមអ៊ីនធឺណិត បញ្ជូនឯកសារ) លោកស្រី Marie Le Mou nier និងនិស្សិត ស្ទូឌីយោរូបភាព បានទៅគ្រប់ច្រកល្ហកក្នុងទីក្រុង ដើម្បីផ្ដិតយករូបភាពមកបង្ហាញ ម្នាក់ៗតាមរបៀប រៀងៗខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់នៅលើគោលបំណងរបស់ពួកគេ។

ការស្នាក់នៅបណ្ដុះបណ្ដាលមួយរយៈខ្លីនេះអាចធ្វើទៅបានដោយសារតែមានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Cambodia Airports។

ឆ្លងកាត់ – ម៉ារី ឡឺម៉ុយនីញ៉េ និងស្ទូឌីយោរូបភាព
ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០
នៅវិចិត្រសាលនៃវិទ្យាស្ថានបារាំង
នៅជញ្ចាំងផ្នែកខាងក្រៅនៃបណ្ណាល័យពហុឯកសារ