Institut français du Cambodge
ការប្រលង និង សញ្ញាប័ត្រភាសាបារាំង ការប្រលង និង សញ្ញាប័ត្រភាសាបារាំង
L’Institut français est le seul centre d’examen officiel du Cambodge pour le DELF, le DALF et le TCF ការប្រលង និង សញ្ញាប័ត្រភាសាបារាំង

វិទ្យាស្ថានបារាំងគឺជាមជ្ឈមណ្ឌលប្រលងសញ្ញាប័ត្រខាងក្រោមនេះតែមួយគត់និងជាផ្លូវការនៅប្រទេសកម្ពុជា

• DELF (សញ្ញាប័ត្រដែលបញ្ជាក់ពីសមត្ថភាពបង្រៀនភាសាបារាំង)
• DALF (តេស្តសមត្ថភាពភាសាបារាំងដែលមានសុពលភាពជាអចិន្ត្រៃយ៍)
• TCF (តេស្តចំណេះដឹងភាសាបារាំង)


DELF–DALF

ដោយផ្អែកលើឯកសារយោង CECRL សញ្ញាប័ត្រ DELF និង DALF គឺជាសញ្ញាប័ត្រផ្លូវការដែលចេញដោយក្រសួងអប់រំជាតិរបស់បារាំងទៅទូទាំងពិភពលោក។ សញ្ញាប័ត្រនេះវាបញ្ជាក់ចំណេះដឹងនិងចំណេះធ្វើរបស់អ្នករៀនភាសាបារាំង។

ការប្រលងសញ្ញាប័ត្រ DELF និង DALF ប្រព្រឹត្តទៅ​ ៤ដងក្នុងមួយឆ្នាំគឺនៅខែមិនា ខែកក្កដា ខែកញ្ញា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ៕ សិស្សនិស្សិតអាចប្រលងយកសញ្ញាប័ត្រណាមួយក៏បានទៅតាមតំរូវការរបស់គេ។

កាលវិភាគប្រលងប្រចាំឆ្នាំ ២០១៩

DELF-DALF សំរាប់សាធារណជនទូទៅ
មីនា ២០២០
បេក្ខជន :
មនុស្សធំ
កំរិតភាសា :
A1 ទៅ C2
ថ្ងៃប្រលងៈ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ មីនា
ចុះឈ្មោះ
ពីថ្ងៃទី ៣ កុម្ភៈដល់ថ្ងៃទី ២៩ កុម្ភៈ
DELF PRIM’
ឧសភា ២០២០
បេក្ខជន :
កូនសិស្សពីអាយុ ៧ ដល់ ១២ ឆ្នាំ
កំរិតភាសា :
A1.1, A1 និង A2
ថ្ងៃប្រលង​ :  ២៣ ខែឧសភា
ចុះឈ្មោះ : 
ចាប់ពីថ្ងៃទី ១០​ ​ខែកុម្ភៈ ដល់ថ្ងៃទី ៧ ខែមីនា
DELF​​ សិស្សវ័យជំទង់​
មីនា ២០២០
បេក្ខជន :  
សិស្សវ័យជំទង់
កំរិតភាសា :
A1 ទៅ B2
ថ្ងៃប្រលងៈ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា
ចុះឈ្មោះ :
ចាប់ពីថ្ងៃទី ២​ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ
DELF រាជធានីភ្នំពេញ
កក្កដា ២០២០
បេក្ខជន :
មនុស្សធំ
កំរិតភាសា :
B1 និង B2
ថ្ងៃប្រលងៈ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកក្កដា
ចុះឈ្មោះ :
 ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា
DELF បាត់ដំបង
តុលា ២០១៩
ថ្ងៃប្រលងៈ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែតុលា
ចុះឈ្មោះ :
ចាប់ពីថ្ងៃទី ៦ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា
DELF-DALF ថ្នាក់មធ្យមសិក្សា
កញ្ញា ២០២០
បេក្ខជន :
មនុស្សធំ
កំរិតភាសា :
A1 ទៅ C2
ថ្ងៃប្រលងៈ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ កញ្ញា
ចុះឈ្មោះ :
ចាប់ពីថ្ងៃទី ២០​ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា

តើចុះឈ្មោះយ៉ាងម៉េច?
បំពេញពាក្យចុះឈ្មោះប្រលងរួចហើយយកវាមកដាក់រឺក៏ផ្ញើរមកវិទ្យាស្ថានបារាំង។
ចំណាំ: ការចុះឈ្មោះរបស់លោកអ្នកមានសុពលភាពលុះត្រាណាតែលោកអ្នកបានបង់ថ្លៃប្រលងជាមុនសិន។


សូមទំនាក់ទំនងមកមជ្ឈមណ្ឌលភាសាតាមរយៈ ៖

infocours@institutfrancais-cambodge.com
០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧


TCF

បង្កើតឡើងនិងផ្សព្វផ្សាយដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាគរុកោសល្យ (CIEP) តេស្តចំណេះដឹងភាសាបារាំង (TCF) គឺជាការប្រឡងមួយដែលអាចឱ្យលោកអ្នក
វាស់ស្ទង់សមត្ថភាពភាសាបារាំងរបស់លោកអ្នក។

 លោកអ្នកអាចធ្វើតេស្តនេះដោយសារ :

  • ហេតុផលផ្ទាល់ខ្លួន : TCF អាចអោយលោកអ្នកអាចវាស់ស្ទង់ចំណេះដឹងភាសាបារាំងរបស់លោកអ្នកលើផ្នែកស្តាប់ និងអានរឺក៏ផ្នែកនិយាយនិងសរសេរក្នុងករណីដែលលោកអ្នកមានបំណងចង់ពង្រឹងបន្ថែមលើផ្នែកណាមួយ។ វាក៏ដូចជាប្រវិត្តកំរិតភាសានៅពេលដែលបេក្ខជនប្រលង។
  • ហេតុផលការងារ : វាផ្តល់ព៌តមានលិតលម្អៀងដែលបេក្ខជនអាចយកទៅបង្ហាញស្ថាប័នណាមួយនៅពេលដាក់ពាក្យសុំធ្វើការ រឺក៏ពេលសុំតម្លើងឋានៈ។
  • ហេតុផលការសិក្សា : យោងតាមស្តង់ដាអន្តរជាតិ វាផ្តល់ការវាយតំលៃមួយដែលទុកចិត្តទៅលើសមត្ថភាពភាសាដែលគេអាចទទួលយកបាននៅពេលដែល លោកអ្នកចុះឈ្មោះ នៅសាលាឧត្តមសិក្សា (សកលវិទ្យាល័យ សាលាល្បីៗ សាលាសិល្បៈ សាលាស្ថាបត្យកម្ម សាលាពាណិជ្ជសាស្រ្ត…)។

ចំណាំៈ បេក្ខជនដែលចង់ដាក់ឯកសារចុះឈ្មោះ (ឯកសារស បៃតងរឺក៏លឿងសំរាប់ស្នើសុំការទទួលយកបេក្ខភាពទុកជាមុនDAP) ត្រូវប្រលងតេស្តនេះមួយប្រភេទទៀតដែលហៅថា TCF សម្រាប់ DAP.

សំរាប់ព៌តមានបន្ថែម សូមអញ្ជើញចុចលើកន្លែងនេះ www.ciep.fr/tcfdap/

– សុំសញ្ជាតិបារាំង : TCF ឆ្លើយតបទៅតាមលក្ខខណ្ឌថ្មីៗរបស់ក្រសួងមហាផ្ទៃនិងអន្តោប្រវេសន៍បារាំងពាក់ព័ន្ធនិងការប្រលងចំណេះដឹង ភាសាបារាំងចំពោះអ្នកស្នើសុំចូលសញ្ជាតិបារាំង។

– បំពេញសំណុំបែបបទសុំទៅ Québec ប្រទេសកាណាដា : TCF ឆ្លើយតបទៅនឹងក្រិតក្រមរបស់ក្រសួងអន្តោប្រវេសន៍និងសហគមន៍វប្បធម៌ហើយឆ្លើយតបទៅនឹងតំរូវការ របស់អ្នកដែលមានគំរោងទៅរស់នៅ Québec រហូតដែរ។