Institut français du Cambodge
វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវរំហើយ ! វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវរំហើយ !
វិទ្យាស្ថានភាសាបារាំងនៅកម្ពុជាចាប់ផ្តើមវគ្គសិក្សរៀននៅក្នុងថ្នាក់ចាប់ពីថ្ងៃទី ១៩ ខែតុលានេះតទៅ! ការចុះឈ្មោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ០៩ ខែតុលា។ វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវរំហើយ !

វិទ្យាស្ថានភាសាបារាំងនៅកម្ពុជាចាប់ផ្តើមវគ្គសិក្សរៀននៅក្នុងថ្នាក់ចាប់ពីថ្ងៃទី ១៩ ខែតុលានេះតទៅ! ការចុះឈ្មោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ០៩ ខែតុលា។

កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសាបើកសម្រាប់ចុះឈ្មោះឲ្យសិស្សថ្មីតែប៉ុណ្ណោះ។ សិស្សនិងនិស្សិតចាស់របស់យើង តម្រូវឲ្យចុះឈ្មោះចូលរៀន តាមប្រព័ន្ធអនឡាញ ក្នុងប្រព័ន្ធអ៊ិចត្រាណែត (extranet) របស់វិទ្យាស្ថានបារាំងនៅកម្ពុជា៖

https://cambodge.extranet-aec.com

ការចុះឈ្មោះតាមអ៊ីនធឺណែត ក៏អាចធ្វើទៅបានសម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះនៅមជ្ឈមណ្ឌលភាសា។

ការផ្តល់ជូនជាពិសេស >> លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! ការផ្តល់ជូនមិនអាចត្រូវបានបញ្ចូលគ្នាទេ។

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? ការចុះឈ្មោះធ្វើឡើងខុសគ្នា រវាងសិស្សចាស់ និងសិស្សថ្មី។ សូមទស្សនាវីដេអូខាងក្រោមនេះ ផ្នែកទៅតាមប្រភេទសិស្សដែលលោកអ្នកស្ថិតនៅ៖

ចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្មី

ដើម្បីកក់វគ្គសិក្សាលោកអ្នក លោកអ្នកត្រូវតែចុះឈ្មោះនៅលើគេហទំព័រជាមុនសិន។ នេះជារបៀបចុះឈ្មោះចូលរៀន ប្រសិនបើលោកអ្នកជាសិស្សថ្មី

ចុះឈ្មោះចូលរៀនសម្រាប់សិស្សចាស់

ក្នុងនាមជាសិស្សចាស់ លោកអ្នកមានគណនីយរួចជាស្រេច ហើយលោកអ្នកតម្រូវឲ្យដំណើរការគណនីយរបស់ខ្លួន (លើកលែងតែលោកអ្នកបានធ្វើរួចហើយ) ។ ខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីវិធីដើម្បីដំណើរការគណនី និងដើម្បីកក់វគ្គសិក្សារបស់លោកអ្នក។

ការទូទាត់បង់ប្រាក់លើវគ្គសិក្សានឹងត្រូវធ្វើឡើងនៅបញ្ជរធនាគារប្រេដ (BRED) ឬតាមការផ្ទេរប្រាក់តាមធនាគារឲ្យបានមុនថ្ងៃទី ១០ ខែតុលា បើមិនដូច្នេះទេការចុះឈ្មោះរបស់លោកអ្នកសម្រាប់សិក្សារដូវរំហើយនឹងមិនមានសុពលភាពទេ។

ប្រុងប្រយ័ត្ន៖ សិស្សដែលចុះឈ្មោះក្រោយថ្ងៃផុតកំណត់ នៃថ្ងៃទី ០៩ ខែតុលា វេលាពាក់កណ្តាលអធ្រាត្រនឹងត្រូវពិន័យ ៥ ដុល្លារលើថ្លៃចុះឈ្មោះរបស់ពួកគេ។ កុំរង់ចាំក្នុងការចុះឈ្មោះ!

ក្រុមការងាររបស់យើងខ្ញុំ រងចាំផ្តល់ព័ត៍មានដល់លោកអ្នក តាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុក។ កុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ។

ទូរស័ព្ទ > ០១២ ៣៦៧ ៣៣៥ / ៣៣៧
អ៊ីម៉ែល > infocours@institutfrancais-cambodge.com
Facebook > www.facebook.com/institutfrancais.ducambodge