Institut français du Cambodge
ថ្នាក់ភាសាបារាំង | សកម្មភាពសិក្សាដោយឥតគិតថ្លៃ ថ្នាក់ភាសាបារាំង | សកម្មភាពសិក្សាដោយឥតគិតថ្លៃ
សកម្មភាពសិក្សាដែលមានរយៈពេល ១ម៉ោង៣០នាទី របស់យើងត្រូវបានរៀបចំឡើងក្នុងមួយសប្តាហ៍ម្តង ទៅតាមកម្រិតនីមួយៗ ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកភាសានិងភាពស្ទាត់ជំនាញរបស់លោកអ្នកនៅក្នុងភាសាបារាំង ថ្នាក់ភាសាបារាំង | សកម្មភាពសិក្សាដោយឥតគិតថ្លៃ

សូមសិស្សនិស្សិត ចុះឈ្មោះសម្រាប់សកម្មភាពសិក្សាភាសាបារាំង!

សកម្មភាពសិក្សាដែលមានរយៈពេល ១ម៉ោង៣០នាទី របស់យើងត្រូវបានរៀបចំឡើងក្នុងមួយសប្តាហ៍ម្តង ទៅតាមកម្រិតនីមួយៗ ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកភាសានិងភាពស្ទាត់ជំនាញរបស់លោកអ្នកនៅក្នុងភាសាបារាំង៖ ធ្វើការសិក្សាលើការបញ្ចេញសំឡេងរបស់លោកអ្នកជាមួយសកម្មភាពសូរស័ព្ទឬអនុវត្តភាពស្ទាត់ជំនាញផ្ទាល់មាត់របស់លោកអ្នកតាមរយៈសកម្មភាពសន្ទនា !

ឥតគិតថ្លៃ សកម្មភាពសិក្សាបើក៖
• សម្រាប់និស្សិតបច្ចុប្បន្នរបស់យើងដែលបានចុះឈ្មោះសម្រាប់វគ្គសិក្សារដូវក្តៅ
• សម្រាប់អតីតនិស្សិតរបស់យើងទាំងអស់ដែលមិនបានចុះឈ្មោះសម្រាប់វគ្គសិក្សាដែលកំពុងចាប់ផ្តើម
កំណត់សម្គាល់ ចំនួនកន្លែងមានកំណត់!

សកម្មភាពសូរស័ព្ទ (សម្រាប់គ្រប់កម្រិត)

សម្រាប់ A1 / A2៖ រៀងរាល់ថ្ងៃអង្គារ ចាប់ពីម៉ោង ១០ព្រឹក ដល់ ១១:៣០ថ្ងៃ
សម្រាប់ B1 / B2៖ រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ១០ព្រឹក ដល់ ១១:៣០ថ្ងៃ

សកម្មភាពសិក្សានេះមានគោលបំណងជួយសិស្សនិស្សិត ឱ្យស្គាល់និងញែកដាច់ពីការបញ្ចេញសំឡេង ក៏ដូចជាធ្វើឱ្យការបញ្ចេញសំឡេងរបស់ពួកគេកាន់តែប្រសើរជាងមុន។ អ្នកចូលរួមនឹងត្រូវបានអញ្ជើញឱ្យធ្វើការលើចង្វាក់ ការនិយាយនិងការសង្កត់សំឡេងនៃពាក្យដើម្បីទទួលបានការបញ្ចេញសំឡេងធម្មជាតិ ពីពាក្យមួយទៅពាក្យមួយទៀត។

សាស្ត្រាចារ្យនឹងធ្វើយ៉ាងណាឱ្យយើងចេះបញ្ចេញសំលេង ការអនុវត្តការសន្ទនាប្រចាំថ្ងៃ ព្រមទាំងល្បែងកម្សន្តជាច្រើនទៀត ជាលំហាត់ ដើម្បីឱ្យសិស្សនិស្សិតសិក្សាប្រកបដោយភាពសប្បាយរីករាយ។

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? អទិភាព សម្រាប់អ្នកចុះឈ្មោះបានមុនគេ!

ចុះឈ្មោះចូលរៀនសកម្មភាពសិក្សានេះ។ ការចុះឈ្មោះធ្វើឡើងរៀងរាល់សប្តាហ៍ ទៅតាមពេលដែលលោកអ្នកចង់ចូលរួមក្នុងសកម្មភាពសិក្សា។ >> ចុះឈ្មោះ <<

សកម្មភាពសន្ទនា (គ្រប់កម្រិត)

សម្រាប់ A2 / B1៖ រៀងរាល់ថ្ងៃច័ន្ទ ចាប់ពីម៉ោង ១០ព្រឹក ដល់ ១១:៣០ថ្ងៃ
សម្រាប់ B1 / B2៖ រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង ១០ព្រឹក ដល់ ១១:៣០ថ្ងៃ

សកម្មភាពសិក្សានេះមានគោលបំណងផ្តល់ឱ្យសិស្សនូវបើកចំហរធំទូលាយមួយដែលពួកគេអាចបញ្ចេញមតិដោយសេរីដើម្បីអនុវត្តនូវជំនាញសន្ទនាផ្ទាល់មាត់របស់ពួកគេ។ សាស្ត្រាចារ្យនឹងលើកទឹកចិត្តឱ្យមានអន្តរកម្មនៅក្នុងក្រុមនិងកិច្ចសហការរវាងអ្នកចូលរួមទាំងអស់។

សម្រាប់កម្រិត A1 / A2 អន្តរកម្មនឹងផ្តោតលើការងារសិក្សាជាក់ស្តែងព្រមទាំងធ្វើការលើការផ្លាស់ប្តូររវាងអ្នកចូលរួម។ សម្រាប់កម្រិត B1 / B2 សិស្សនិស្សិតនឹងត្រូវផ្តល់មតិយោបល់លើប្រធានបទឬស្ថានភាពណាមួយហើយយកមកនិយាយជជែកវែកញែកពីចំណុចរបស់ពួកគេយល់ឃើញ។

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? អទិភាព សម្រាប់អ្នកចុះឈ្មោះបានមុនគេ!
បន្ទាប់ពីចុះឈ្មោះ លោកអ្នកនឹងចូលរួមសកម្មភាពសិក្សានេះ ពេញមួយវគ្គសិក្សា។ >> ចុះឈ្មោះ <<