Institut français du Cambodge
ឌីជេ & ការសម្តែង | តាមបណ្តោយខ្សែរទឹក ឌីជេ & ការសម្តែង | តាមបណ្តោយខ្សែរទឹក
ទ្យាស្ថានបារាំង សូមស្វាគមន៍លោកអ្នកចូលរួមកម្សាន្ត ក្នុងឳកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក - ដែលជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់... ដើម្បីដេញភ្លៀង និងបន្លឺសម្លេងបញ្ជក់ពីការបញ្ចប់នៃរដូវវស្សា! ឌីជេ & ការសម្តែង | តាមបណ្តោយខ្សែរទឹក

វិទ្យាស្ថានបារាំង សូមស្វាគមន៍លោកអ្នកចូលរួមកម្សាន្ត ក្នុងឳកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក – ដែលជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់… ដើម្បីដេញភ្លៀង និងបន្លឺសម្លេងបញ្ជក់ពីការបញ្ចប់នៃរដូវវស្សា!

 នៅក្នុងកម្មវិធីរួមមាន៖
ម៉ោង ៧យប់ – ការចាក់បញ្ចាំងខ្សែភាពយន្តរបស់ Julie Chaffort « Nostalgia » និង « La Barque silencieuse » ការសម្តែងសិល្បៈនៅលើទឹក។
•​ ម៉ោង ៧:៣០យប់​ – ការសម្តែង hip hop ជាមួយក្រុម Funan Beat Empire ក្រុមរាំបែប rétro-futuriste សម្តែងដោយជនជាតិបារាំង Français Pierre Lenormand និង Adrien Gayraud​ ដោយជនជាតិអាមេរិចកាំង Mike Dynamo រួមជាមួយជានជាតិខ្មែរកាត់ឥណ្ឌា Initial G។
ម៉ោង ៨:៣០យប់តន្ត្រីនិងចម្រៀងរបស់ ឌីជេដារ៉ា លើប្រធានបទទឹកនិងភ្លៀង។

សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។

តាមបណ្តោយខ្សែរទឹក
ថ្ងៃព្រហស្បត្តិ៍ ទី​២២ ខែតុលា ចាប់ពីម៉ោង ៧យប់
នៅភោជនីយដ្ឋាន Le Bistrot
ចូលរួមដោយសេរី