Institut français du Cambodge
ថ្នាក់ភាសាបារាំង | ការចុះឈ្មោះប្រឡង DELF !
ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាប័ត្រ DELF នឹងបើកទទួលពាក្យហើយ! សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាប័ត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិជាមួយវិទ្យាស្ថានបារាំង, មានតែវិទ្យាស្ថានបារាំងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សញ្ញាប័ត្រជាផ្លូវការតែមួយគត់ដែលទទួលស្គាល់ដោយក្រសួងអប់រំជាតិបារាំង សញ្ញាប័ត្រ DELF (សញ្ញាប័ត្រ សិក្សាភាសាបារាំង) មានសុពលភាពជាអចិន្រ្តៃយ៍ ហើយគឺជាសញ្ញាប័ត្រផ្លូវការដែលទទួលស្គាល់ទូទាំងពិភពលោក និងបញ្ជាក់ កម្រិតភាសាបារាំងរបស់អ្នក ប្រកបដោយក្របខ័ណ្ឌលើ វិជ្ជាជីវៈក៏ដូចជាការសិក្សារបស់អ្នកផងដែរ។ សញ្ញាប័ត្រនីមួយៗផ្តល់ការវាយតម្លៃលើសមត្ថភាពចំនួនបួនគឺ៖ ការស្តាប់ ការនិយាយរួបជាមួយការអាន និងការសរសេរ។ ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រលង ទាញយកបែបបទនៃការប្រលង ការទទួលចុះឈ្មោះបើករហូតថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២០ ការប្រឡងចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែមិថុនា សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅ! ទាក់ទងមកយើងខ្ញុំ តាមរយៈទូរស័ព្ទលេខ ០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧ ឬ សូមអញ្ជើញមកលេខាធិការដ្ឋាន: ម៉ោងធ្វើការលេខាធិការដ្ឋានមជ្ឈមណ្ឌលភាសា: ថ្ងៃចន្ទដល់ថ្ងៃសុក្រ: 8h00-19h00 ថ្ងៃសៅរ៍: 8h00-12h00 Read more
ថ្នាក់ភាសាបារាំងពេញម៉ោង

២ ម៉ោងក្នុងមួយថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រវគ្គសិក្សារហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩

Read more
សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០

ជាមួយលោកហ្វីលីព បាតាយយ៉ា ឬ លោកសុវណ្ណ ភីឡុង
ចុះឈ្មោះពីថ្ងៃទី ២ ដល់ថ្ងៃទី ៣០ ខែមករា

Read more
ថ្មី | ការសិក្សាភាសាបារាំងតាមអនឡាញ

វាគឺជារឿងដែលអាចទៅរួច សម្រាប់លោកអ្នកក្នុងការរៀនភាសាបារាំងនៅទីណាក៏បាន ទៅតាមពេលដែលលោកអ្នកត្រូវការ ជាមួយកម្មវិធីសិក្សាភាសាបារាំងតាមអនឡាញ ផ្តល់ដោយវិទ្យាស្ថានបារាំង!

Read more
វគ្គសិក្សា | វគ្គសិក្សាថ្មី ចាប់ផ្តើមបើកហើយ

ចូលរៀនថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២០

Read more
វិទ្យាស្ថាន | ការឈប់សម្រាកក្នុង​​ឳកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

វិទ្យាស្ថានបារាំងនឹងត្រូវបិទទ្វារជាសាធារណៈចាប់ពីថ្ងៃទី៩ ដល់ទី១៧ ខែវិច្ឆិកា

Read more
មជ្ឈមណ្ឌលភាសា |រកនូវលំហនិស្សិត របស់លោកអ្នកលើអ៊ីនធឺណិត!

រកនូវលំហនិស្សិត របស់លោកអ្នកលើអ៊ីនធឺណិត!

Read more
វិទ្យាស្ថាន | ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ ប្រចាំឆ្នាំ ២០១៩ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំង

ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ ប្រចាំឆ្នាំ ២០១៩ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំង

Read more
វិទ្យាស្ថាន | បិទសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ
វិទ្យាស្ថានបារាំងនិងបិទសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ! មជ្ឈមណ្ឌលភាសា: ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា បណ្ណាល័យពហុឯកសារ រោងភាពយន្ត សួនច្បារ និងរដ្ឋបាល: ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ ខែមេសារួមបញ្ចូលផងដែរ ភោជនីយដ្ឋាន Le Bistrot: ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែមេសារួមបញ្ចូលផងដែរ ក្រុមការងារទាំងមូលរបស់វិទ្យាស្ថានបារាំងសូមជូនពរឱ្យលោកអ្នកទទួលបាននូវពរគ្រប់ប្រការក្នុងរដូវបុណ្យពិធីប្រពៃណីជាតិ ដ៏សប្បាយរីករាយមួយនេះនិង​ជួបគ្នាឆាប់រហ័សនា​ពេលខាងមុខ! Read more
វិទ្យាស្ថានបារាំង | ថង់ក្រណាត់ថ្មីរបស់វិទ្យាស្ថានបារាំងបានមកហើយ!
បន្ទាប់ពីមានការប្រកួតប្រជែងបន្តជាប់គ្នាបីឆ្នាំ។, វិទ្យាស្ថានបារាំងនៅកម្ពុជាបានស្នើសុំធ្វើការជាថ្មីម្តងទៀតដោយវិទ្យាស្ថានបានឃើញនិងការអនុវត្តរបស់សាលាសិល្បៈ (VAAS), ដែលជាសាលាជំនាញសិល្បៈសូនរូបនៃអង្គការហ្វារពន្លឺសិល្បៈ, គឺការផ្តល់ជូនដោយនិស្សិតឆ្នាំទី ២ និងឆ្នាំទី ៣ របស់ខ្លួនក្នុងការរចនារូបគំនូរថ្មីសម្រាប់ ថង់ក្រណាត់របស់វិទ្យាស្ថានបារាំង។ គោលការណ៍នៃការប្រកួតនេះគឺដូចគ្នាកាលពីឆ្នាំមុន: និស្សិតម្នាក់ៗត្រូវបង្កើតនិងរចនារូបអក្សរដោយរួមបញ្ចូលទាំងបាវចនារបស់វិទ្យាស្ថានផងដែរ គឺ “ស្វែងយល់ពីវប្បធម៌” “Vivre les cultures” ទាំងភាសាបារាំងនិងភាសាខ្មែរ។ ថង់ក្រណាត់ទាំងនេះកំពុងតែធ្វើចរាចរនៅវិទ្យាស្ថានបារាំង! ចែកជូនដោយឥតគិតថ្លៃដល់និស្សិតរបស់មជ្ឈមណ្ឌលភាសារបស់វិទ្យាស្ថានបារាំងនៅកម្ពុជា, លោកអ្នកក៏អាចរកជាវបានដែរនៅបណ្ណាល័យពហុឯកសារក្នុងតំលៃ ៤ដូល្លា។ សូមអបអរសាទរដល់សិស្សដែលបានទទួលជ័យលាភីគឺ Srei Oun និង Sin Rithy, ហើយក៏សូមអរគុណដល់សិស្សទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះផងដែរ។ VAAS ផ្តោតគោលការជាពិសេសជាមួយយុវ័យដែលមានប្រវត្តិនិងជួបការលំបាកដោយពួកគេមានទេពកោសល្យក្ុងការគូសគំនូរដោយផ្តល់ជូនពួកគេជាមួយនិងសិក្ខាសាលាក្នុងរៀបចំវគ្គសិក្សារបស់អង្គការហ្វារពន្លឺសិល្បៈ។ សិក្សាដោយឥតគិតថ្លៃ, ឧបករណ៍បច្ចេកទេសទាំងអស់ដែលត្រូវបានផ្ដល់ឱ្យនិងសិស្សមានឱកាសដើម្បីបន្តទៅការ សិក្សាកាន់មហាវិទ្យាល័យទៀតផង។ ជាមួយ VAAS ពួកគេបានទទួលវិធីសាស្រ្តនិងការអនុវត្តន៍នៃសិល្បៈ, ការអភិវឌ្ឍបុគ្គលិកលក្ខណៈនិងវិជ្ជាជីវៈបានឆ្លើយតបនិងជម្រើសរបស់ខ្លួនដែលត្រូវបានទទួលការបណ្តុះបណ្តាលនៅក្នុងវិស័យនៃជម្រើសរបស់ពួកគេ។ ទំព័រច្រើនទៀត pharevaas.org pharestudio.org facebook.com/phareponleuselpak Read more
Le Bistrot | អាហារពេលល្ងាច រសជាតិនៃប្រទេសបារាំង
Le Bistrot នៃវិទ្យាស្ថានបារាំងកម្ពុជានឹងចូលរួមទិវានៃរសជាតិអាហារបារាំង (Goût de France) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា ដើម្បីបង្ហាញពីការរួបរួមគ្នារវាងចុងភៅទាំងឡាយ នៅលើពិភពលោកទាំងមូល។ ទិវានេះនឹងប្រព្រឹត្តទៅនៅថ្ងៃ២១ មីនា នៅក្នុង ១៥០ ប្រទេសផ្សេងៗគ្នា ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងអឺរុប និងកិច្ចការបរទេស ដើម្បីរួមចំណែកដល់ការរីកពណ្ណរាយនៃអាហារបារាំងនៅក្នុងទ្វីបទាំង៥។ មុខម្ហូបបារាំងនឹងមានបម្រើជូនលោកអ្នក រាប់តាំងពីមុខម្ហូបលំដាប់ខ្ពស់រហូតដល់មុខម្ហូបធម្មតា។ ព័ត៌មានបន្ថែមសូមមើលនៅម៉ឺនុយនិងតម្លៃបក្នុងខែមីនា អាហារពេលល្ងាច រសជាតិនៃប្រទេសបារាំង ថ្ងៃពុធទី ២១ ខែមីនាឆ្នាំ – ម៉ោង ៧:៣០ នាទី យប់ ភោជនីយដ្ឋាន Le Bistrot របស់វិទ្យាស្ថានបារាំង Read more
សប្តាហ៍នៃប្រទេសនិយាយភាសាបារាំង ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា
ក្នុងឳកាសសប្តាហ៍នៃប្រទេសនិយាយភាសាបារាំង វិទ្យាស្ថានបារាំងបើកទ្វាររង់ចាំទទួលអស់លោកអ្នក៕ ក្នុងទិវាបុណ្យដ៏ស្និទស្នាលនេះ កម្មវិធីសប្បាយៗជាច្រើនសំរាប់ក្មេងៗនិងមនុស្សធំដែរនោះ នឹងប្រព្រឹត្តទៅនៅកន្លែងជាច្រើនក្នុងនោះក៏មាននៅមជ្ឈមណ្ឌលភាសានិងកន្លែងផ្សេងៗទៀតនៃវិទ្យាស្ថានបារាំងផងដែរ៕ ព្រឺត្តិការណ៍ជាច្រើននឹងត្រូវរៀបចំឡើង ដូច្នេះសូមអញ្ជើញចូលរួមទស្សនាទស្សនីយភាពនិងការតាំងពិព៌ណផ្សេងៗ(ល្បែងស្វែងរកកំណប់, សំណួរ-ចំលើយ, ល្បែងគូររូបរួមគ្នា, ថតរូបថ្លុក) របស់សិស្សនិស្សិតយើង៕ អ្នកចំរៀងរ៉េព 12ME នឹងមកបកស្រាយចំរៀងថ្មីៗរបស់លោកទាំងអស់ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកទស្សនានាថ្ងៃនោះ៕ វិចិត្រករRomeaក៏នឺងចូលខ្លួនមកបំពេរអារម្មណ៍អស់លោកអ្នកតាមរយៈវត្តមានDJSetផងដែរ៕ កម្មវិធីមិនដែលធ្លាប់មាននេះមានគោលបំណងផ្សព្វផ្សាយដល់យុវជនកម្ពុជាទាំងអស់ឲ្យស្គាល់វប្បធម៌បារាំងនិងភាសាបារាំងតាមរយៈគំរោងផ្សេងៗដែលជាស្នាដៃរបស់ក្រុមសាស្ត្រាចារ្យ បុគ្គលិកនៃមជ្ឈមណ្ឌលភាសា និងបុគ្គលិកនៃផ្នែកផ្សេងៗទៀតរបស់វិទ្យាស្ថាន៕ ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា ថ្ងៃសៅរ៍ទី១៧ ខែមីនា ម៉ោង៣រសៀល ម៉ោង៣ទៅ ការប្រកួតប្រជែងយករង្វាន់ ការតាំងពិព៌ណ និងកម្មវិធីផ្សេងៗទៀត ម៉ោង៤កន្លះ ការប្រគល់រង្វាន់ដល់ជ័យលាភី ម៉ោង៦កន្លះទៅ ការប្រគំតន្ត្រីរបស់អ្នកចំរៀងរ៉េព 12ME ម៉ោង៨យប់ទៅ ការប្រគំតន្ត្រីរបស់DJSet ជាភាសាបារាំង Read more
វិទ្យាស្ថានបារាំង | បិទសំរាប់រដូវវិស្សមកាល

ក្រុមការងារនៃវិទ្យាស្ថានបារាំងសូមជូនពរអោយលោកអ្នករីករាយនារដូវវិស្សមកាលនេះទាំងអស់គ្នា!

Read more