ពិព័រណ៍ | ពិភពអ៊ុយរ៉ាម៉ាដូ AR

ហ៊្សុយលី ស្តេហ្វិន ឆេង​ បង្ហាញពី​ដំណើរ​ស្វែង​រក​មួយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AR។ ពពួក​តានុយគិ​ គឺ​ជា​ព្រលឹង​នៃ​ធម្មជាតិ​ដែល​រស់​នៅ​រាយប៉ាយ​គ្រប់​ទី​កន្លែង​ជុំវិញ​ខ្លួន​អ្នក។ ពួក​គេ​នឹង​សួរ​​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ទៅនឹង​ចម្លើយ​របស់​អ្នក​ ដើម្បី​ឲ្យ​អ្នក​អាច​ស្វែង​យល់​អំពី​ខ្លួន​អ្នក​បាន។ ដោយ​យក​​គំនូរ​ពោរពេញ​ដោយ​ពណ៌​ចម្រុះ​គ្នារបស់​លោកស្រី​ទៅ​បង្កើត​ជា​រូបភាព​តាម​បច្ចេកវិទ្យា AR​ ​ហ៊្សុយលី ស្តេហ្វិន ឆេង ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​បង្កើត​ជា​តម្រង​នៃ​ពិភពពិត​ដ៏​អស្ចារ្យ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​​​ដាក់​ផ្ទៃ​ដែល​មាន​រូបភាពចូល​គ្នា​ ជាមួយ​នឹង​ពិភពនិម្មិត​ដែលត្រូវ​​បានបង្កើត​ឡើងយ៉ាង​ជិតស្និទ្ធ។

តើវាដំណើរការយ៉ាងដូចម៉េច?
• រកមើលនៅគ្រប់កន្លែងនៃបរិវេណវិទ្យាស្ថានបារាំង ដើម្បីស្វែងរកពពួក​​តានុយគិដែលនៅតាមជញ្ជាំង
• ទាញយកកម្មវិធី Uramado AR, le réveil des Tanukis ប្រើប្រាស់លើទូរស័ព្ទដោយឥតគិតថ្លៃនៅលើ Android ឬ iOS
• ភ្ជាប់កម្មវិធីនោះជាមួយកាមេរ់ាទូរស័ព្ទ
• បើកាមេរ៉ាស្គេនលើរូប ពពួក​​តានុយគិទាំងនោះ
• ឆ្លើយតបនឹងសំនួរដែលបង្ហាញ

ហ៊្សុយលី ស្តេហ្វិន ឆេង គឺជា​អ្នក​ច្នៃ​ម៉ូត វិចិត្រការនី​ និង​ជាអ្នក​និពន្ធ មក​ពី​ទី​ក្រុង​ប៉ារីស​។ បន្ទាប់​ពី​បាន​ទទួល​សញ្ញាប័ត្រ​លើ​ជំនាញ​សិល្បៈតុបតែលម្អ​ពី​ទី​ក្រុង​ប៉ារីស​រួច​មក លោក​ស្រី​ធ្វើ​ការលើ​​គុណភាព​នៃ​ក្រដាស​សៀវភៅ និង​គុណភាព​នៃ​ប្រព័ន្ធ​ឌីជីថល នៅ​ក្នុង​វិស័យ​សៀវភៅ ការ​ច្នៃ​ម៉ូត និង​ការ​រចនា​ឈុតឆាក។ នៅ​ឆ្នាំ​២០១៤ លោក​ស្រី​បាន​ទៅ​ស្នាក់​នៅ​ក្នុង​នាម​ជា​សិល្បករ និង​ធ្វើ​ការ​នៅ មជ្ឈមណ្ឌល​សិល្បៈហុងកុង​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦ លោកស្រី​បាន​ឈ្នះ​ពានរង្វាន់ «សិល្បៈបែប​ឌីជីថល» ពីវីឡា គុហ្សូយ៉ាម៉ា ​នៅ​ឯទីក្រុង​ក្យូតូ។ ចាប់ពីឆ្នាំ​២០១៧ លោក​ស្រី​បាន​ដាក់​បង្ហាញ​ «ពិភព​អ៊ុយរ៉ាម៉ាដូ» នៅ​សារមន្ទីរក្នុងសារមន្ទីជាច្រើននៅជុំវិញពិភពលោក (តូក្យូ ក្យូតូ ញ៉ូវយ៉ក ប៉ារីស ជាដើម)។

Related post