Institut français du Cambodge
សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០ សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០
ស្ទូឌីយោរូបភាពឆ្នាំ ២០២០ ជាមួយលោក សុវណ្ណ ភីឡុង ចុះឈ្មោះពីថ្ងៃទី ០៥ ដល់ថ្ងៃទី ២៨ ខែសីហា ២០២០ ចូលរៀននៅថ្ងៃទី ១ ខែកញ្ញា​ ២០២០ សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០

តើស្ទូឌីយោរូបភាពជាអ្វី?

ស្ទូឌីយោរូបភាព ជាកន្លែងបណ្តុះបណ្តាលខាងផ្នែករូបថត បើកចំហរសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្តើមរៀនថតរូបឬធ្វើឱ្យជំនាញថតរូបរបស់ខ្លួនកាន់តែប្រសើរឡើង។ វគ្គបណ្តុះបណ្តាលរបស់ស្ទូឌីយោរូបភាពត្រូវបានបង្រៀនដោយ លោក សុវណ្ណ ភីឡុង អ្នកថតរូបអាជីព និងជាសិល្បៈករខ្មែរ (វគ្គសិក្សាជាភាសាខ្មែរ និងភាសាអង់គ្លេស) ។

តើស្ទូឌីយោរូបភាពផ្តល់អ្វីខ្លះ?

លើសពីនេះការសិក្សាលើជំនាញថតរូបជាមួយ លោក សុវណ្ណ ភីឡុង ស្ទូឌីយោរូបភាពអនុញ្ញាតឱ្យនិស្សិតជួបជាងថតរូបអាជីពដែលមានជំនាញវិជ្ជាជីវៈជាច្រើនចូលរួមនៅក្នុងសិក្ខាសាលានានានៅនឹងទីតាំងថតផ្ទាល់ ព្រមទាំងអាចចូលរួមក្នុងពិព័រណ៍ដែលពួកគេអាចបង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ។នៅពេលបញ្ចប់វគ្គសិក្សា ស្ទូឌីយោរូបភាពនឹងផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល ជូនដល់និស្សិត។

តើចុះឈ្មោះយ៉ាងដូចម្តេច?

វគ្គសិក្សានេះបើកចំហរសម្រាប់អ្នកដែលចង់ចេះពីរបៀបថតរូប។ មានវគ្គសិក្សាជាច្រើនសម្រាប់ជនជាតិខ្មែរនិងជនបរទេស។ សម្រាប់ព័ត៌មានបន្ថែមស្តីពីវគ្គសិក្សានិងកាលវិភាគសូមទំនាក់ទំនងលោក ថេន រ៉ូជីវ័ន្ត តាមរយៈអ៊ីម៉ែល៖rochivorn.then@institutfrancais-cambodge.com

ស្ទូឌីយោរូបភាពឆ្នាំ ២០២០
ជាមួយលោក សុវណ្ណ ភីឡុង
ចុះឈ្មោះពីថ្ងៃទី ០៥ ដល់ថ្ងៃទី ២៨ ខែសីហា ២០២០
ចូលរៀននៅថ្ងៃទី ១ ខែកញ្ញា​ ២០២០