វេទិកាតុមូល | សុខភាពផ្លូវចិត្ត៖ LGBTQ+ ស្ត្រី និងចំណុចប្រសព្វ

ជាផ្នែកមួយនៃព្រឹត្តិការណ៍ Pride Month ]

 

សុខភាពផ្លូវចិត្ត៖ LGBTQ+ ស្ត្រី និងចំណុចប្រសព្វ

សំណួរមួយចំនួនដែលត្រូវបានលើកឡើងក្នុងអំឡុងកម្មវិធីវេទិកាតុមូលនេះ៖ តើអង្គការ LGBTQIA+/យេនឌ័រ និងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតកំពុងបំពេញការងាររបស់ខ្លួនយ៉ាងដូចម្តេច? តើយើងអាចជួយគ្នាទៅវិញទៅមកដោយរបៀបណាក្នុងនាមជាបុគ្គល និងជាអង្គការ? តើយើងអាចថែរក្សាខ្លួនយើង បុគ្គលិក/អ្នកស្ម័គ្រចិត្ដ និងសហគមន៍របស់យើងដោយរបៀបណា ខណៈពេលដែលកំពុងធ្វើការងារ /ការតស៊ូមតិ? តើយើងអាចរៀនអ្វីខ្លះពីគ្នាទៅវិញទៅមកក្នុងនាមជាបុគ្គល និងអង្គការ?

ប្រធានបទផ្សេងៗដែលត្រូវលើកឡើងទៀត៖
– ថែរក្សាសុខភាពខ្ញុំ៖ ធ្វើយ៉ាងម៉េចក្នុងមជ្ឈដ្ឋានរើសអើងដែលរារាំងអ្នក?
– សារៈសំខាន់នៃភាពប្រសព្វ។
– សិល្បៈជាជំនួយសុខភាពផ្លូវចិត្ត ការតស៊ូមតិ និងការពង្រឹងឯករាជ្យភាពនៃសហគមន៍។

ដោយមានការចូលរួមដោយ៖
 • ហម សុវណ្ណពិដោរ, អ្នកសម្របសម្រួល សិទ្ធិស្ត្រី និងអ្នកមានឥទ្ធិពលវិជ្ជមានលើរាងកាយ និងជាផ្នែកនៃ SafeSpaceBTB- ជា MC
 • ឈួន ធីដា, SafeSpaceBTB
 • Benjamin Moreau, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
 • យៀប អេង វិជ្ជណា, Hear Us
 • មេត មន្ថារី, អ្នកតស៊ូមតិ LGBTQ+ 
 • ព្រុំស៊ីវ៉ាត, Beautiful Life Organization
 • Jason Argenta, អ្នកប្រឹក្សាយោបល់សម្រាប់ LGBT នៅសេវាប្រឹក្សាពេញចិត្ត
 • យឹម សុធារី – អ្នកផ្តល់ប្រឹក្សាយោបល់សុខភាពផ្លូវចិត្ត នៅមជ្ឈមណ្ឌល Sneha
 • លោកស្រីសៀន សុខនី, អ្នកតស៊ូមតិស្ត្រី ជនជាតិ ដើម ភាគតិច
 • សល់ រ៉ា, សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
 • Ryan Silverio, ASEAN SOGIE Caucus (ASC)
 • ហ្វីលិក្ស សៀ, អ្នក ចម្រៀង និង ជា អ្នក គាំទ្រ សិទ្ធិ អ្នក ស្រឡាញ់ ភេទ ដូច គ្នា
 • ឈីម ពុតសាលុន, បណ្ឌិតផ្នែកសង្គមវិទ្យា

Related post