Institut français du Cambodge
ថ្នាក់ភាសាបារាំង | វឹកហាត់សម្រាប់ការប្រឡង DELF B2 តាមអនឡាញ! ថ្នាក់ភាសាបារាំង | វឹកហាត់សម្រាប់ការប្រឡង DELF B2 តាមអនឡាញ!
តើលោកអ្នកជាសិស្សកម្រិត B2​? លោកអ្នកមានបំណងប្រឡង DELF B2 នៅពេលឆាប់ៗខាងមុខនេះឬទេ? ថ្នាក់ភាសាបារាំង | វឹកហាត់សម្រាប់ការប្រឡង DELF B2 តាមអនឡាញ!

កាលបរិច្ឆេទវគ្គសិក្សា៖ ថ្ងៃទី ០១ ខែសីហាដល់ថ្ងៃទី ១២ ខែកញ្ញា
កាលបរិច្ឆេទប្រឡង DELF B2៖ ថ្ងៃទី ០៧ ដល់ ១២ ខែកញ្ញា
តម្លៃ៖ ៨៥ ដុល្លារ

តើលោកអ្នកជាសិស្សកម្រិត B2​? លោកអ្នកមានបំណងប្រឡង DELF B2 នៅពេលឆាប់ៗខាងមុខនេះឬទេ? ចុះឈ្មោះចូលរៀនថ្នាក់សិក្សាត្រៀមតាមអនឡាញ សម្រាប់ការប្រឡង DELF B2 ដែលក្នុងនោះរួមមាន៖ ស្វែងយល់ពីការប្រលង សិក្សាពីយុទ្ធសាស្ត្រផ្សេងៗ អភិវឌ្ឍចំណេះដឹងផ្នែកភាសាបារាំងបន្ថែម ព្រមទាំងជម្រុញឳកាសក្នុងការទទួលបានជោគជ័យក្នុងការប្រឡង!

ក្នុងថ្នាក់សិក្សានេះ នឹងសិក្សាទាំងស្រុងពីចម្ងាយ ដោយលោកអ្នកទទួលបានលំហាត់ ព្រមទាំងអត្រាកំណែ រៀងៗខ្លួនដាច់ដោយឡែក ដើម្បីរៀបចំខ្លួនក្នុងការប្រឡង DELF B2 ដែលនឹងប្រព្រឹត្តឡើងទៅក្នុងខែមិថុនា។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ សាស្រ្តចារ្យម្នាក់នឹងបង្រៀនលោកអ្នកតាមអនឡាញ ដើម្បីជួយជ្រោមជ្រែងលោកអ្នក ព្រមទាំងជួយឲ្យលោកអ្នកត្រៀមខ្លួនសម្រាប់ការប្រឡង!

សូមភ្ជាប់ទៅកាន់គណនីយ espace étudiant របស់លោកអ្នករួចជ្រើសរើសយកជម្រើសក្នុងប្រអប់កម្រិត « B2 – Préparation DELF B2 » : https://cambodge.extranet-aec.com

លក្ខខណ្ឌចាំបាច់ដើម្បីចុះឈ្មោះចូលរៀនថ្នាក់សិក្សាត្រៀមនេះ រួមមាន៖

  • មានការបញ្ជក់ថាបានបញ្ចប់កម្រិត B1 ឬមានសញ្ញាបត្រ DELF B1
  • មានភ្ជាប់ប្រព័ន្ធអ៊ីធឺណែត
  • មានកុំព្យូទ័រ
  • មានកាសស្តាប់សំលេង និងមីក្រូហ្វូន

កម្មវិធីសិក្សា៖

តាមគរុកោសល្យ

នៅក្នុងផ្នែកនេះ មានចែកជា ៤ ផ្នែក ដើម្បីជួយលោកអ្នកស្គាល់ពីវិញ្ញាសារនៃការប្រឡង ការស្តាប់/អំនាន និងការនិយាយ/ការសរសេរ។ ថ្នាក់សិក្សាធ្វើឡើងជា វីដេអូខលរួមគ្នាជាក្រុម(visioconférence) ផ្នែកនីមួយៗ ជួយឲ្យលោកអ្នកអភិវឌ្ឍយុទ្ធសាស្ត្ររបស់ខ្លួន ឈានទៅរកភាពជោគជ័យ។ ការប្រឡងកំពុងត្រូវបានរៀបចំហើយ!

តាមការអនុវត្ត

ផ្នែកនេះជួយឲ្យលោកអ្នកវឺកហាត់វិញ្ញាសារប្រឡងទាំង៤ ដែលមានដំណើរការប្រឡង DELF B2។ កាលណាលោកអ្នកហ្វឹកហាត់កាន់តែច្រើន លោកអ្នកនឹងមានឳកាសច្រើនប្រឡងជាប់ព្រោះលោកអ្នកដឹងពីអ្វីដែលកំពុងរង់ចាំលោកអ្នក! ក្នុងនោះរួមមាន៖

  • លំហាត់សរសេរចំនួន ៩ លំហាត់
  • លំហាត់និយាយផ្ទាល់មាត់ ៥​ លំហាត់(និយាយតែឯង)
  • លំហាត់ស្តាប់ ៦ លំហាត់
  • លំហាត់អំនាន ៦ លំហាត់
  • លំហាត់និយាយសន្ទនាឆ្លងឆ្លើយ ៩ លំហាត់ (ជជែកវែកញែក)។

សម្រាប់ប្រធានបទនីមួយៗ លោកអ្នកនឹងទទួលបានគំរូរមួយ ជាអត្រាកំណែដាច់ដោយឡែករៀងៗខ្លួនដែលធ្វើឡើងដោយសាស្ត្រាចារ្យដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់អត្រាកំណែលើវិញ្ញាសារប្រឡង DELF B2 រួមទាំងដំបូន្មានរបស់គាត់។

ដើម្បីជួយឲ្យលោកអ្នកមានឳកាសកាន់តែច្រើនក្នុងការប្រឡងជាប់ វិទ្យាស្ថានបារាំងក៏បានរៀបចំផងដែរនូវឯកសារពាក្យវាក្យសព្ទក្រៅបន្ថែមចំនួន ៩ លំហាត់ទៀត ទាក់ទងនឹងប្រធានបទធំៗដែលមានក្នុងការប្រឡង DELF B2 !

សម្រាប់ព័ត៌មានបន្ថែម
ផ្ទះលេខ ២១៨ ផ្លូវ ១៨៤ (កែវ ជា) រាជធានីភ្នំពេញ
email: infocours@institutfrancais-cambodge.com
ទូរស័ព្ទ៖ ០១២ ៣៦៧ ៣៣៥ / ៣៣៧