Institut français du Cambodge
វិទ្យាស្ថាន | ឈប់សម្រាកបង្ការ វិទ្យាស្ថាន | ឈប់សម្រាកបង្ការ
វិទ្យាស្ថានបារាំងនៅកម្ពុជាបានសម្រេចបិទទ្វារជាសាធារណៈរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមីនា នេះតទៅ។ វិទ្យាស្ថាន | ឈប់សម្រាកបង្ការ

ជូនចំពោះ អតិថិជន សមាជិក និងអ្នកសិក្សាជាទីគោរព

ក្នុងវិធានការបង្ការនិងដើម្បីកំណត់នូវហានិភ័យនៃការរីករាលដាលនៃជំងឺឆ្លងនៃវីរុសកូរ៉ូណា វិទ្យាស្ថានបារាំងនៅកម្ពុជាបានសម្រេចបិទទ្វារជាសាធារណៈរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមីនា នេះតទៅ

វិទ្យាស្ថានបិទជាសាធារណៈ ប៉ុន្តែក្រុមការងាររបស់ពួកយើងនៅតែបន្តធ្វើការនិងចាំស្តាប់មតិយោបល់របស់លោកអ្នកជានិច្ច។ យើងនៅតែអាចបន្តធ្វើការងារនិងឆ្លើយតបសាររបស់លោកអ្នក តាមរយៈគេហទំព័រហ្វេសប៊ុករបស់ពួកយើង ក៏ដូចជាតាមរយៈទូរស័ព្ទចាប់ពីម៉ោង ៩ព្រឹក ដល់ ១រសៀល ។ ពួកយើងនៅតែបន្តជម្រាបជូនដំណឹងដល់លោកអ្នកបន្ថែម។

ថ្នាក់រៀនទាំងអស់ នៅមជ្ឈមណ្ឌលភាសាត្រូវបានផ្អាក តែយើងនៅបើកជាសាធារណៈសម្រាប់ព័ត៌មាននិងការចុះឈ្មោះ ជាមួយការរឹងបន្តឹងការការពារសុវត្ថិភាពជាចំបង។

ជួបគ្នា ក្នុងពេលឆាប់ៗ
ក្រុមការងារនៃវិទ្យាស្ថានបារាំងនៅកម្ពុជា