- សាលធ្វើការងារ ជាន់ទី១
- ថ្ងៃសៅរ៍ ទី ១៨ ខែវិច្ឆិកា ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់
- ឥតគិតថ្លៃ
- មនុស្សពេញវ័យ / យ៉ាងច្រើន ៣០នាក់
Google Forms គឺជាផលិតផលមួយរបស់ក្រុមហ៊ុន Google ដែលបង្កើតឡើងក្នុងគោលបំណងជួយពន្លឿនការស្រង់ទិន្នន័យជាក់លាក់ណាមួយ។
Google Forms ត្រូវបានប្រើប្រាស់ស្ទើរគ្រប់វិស័យរួមទាំងស្ថាប័នក្នុងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្ដរជាតិ វិទ្យាស្ថានអប់រំសិក្សា អាជីវកម្មស្ទើរគ្រប់ប្រភេទ និងផ្សេងៗទៀត។ ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ការប្រើប្រាស់ Google Forms ជាមធ្យោបាយមួយក្នុងការផលិតជាកម្រងសំណួររបស់និស្សិតក្នុងការស្រង់មតិ ដើម្បីជួយលើការធ្វើកិច្ចការសាលា រឺ ការសរសេសារណារបស់សិស្សនិស្សិតពិតជាមានការកើនឡើង។ លើសពីនេះទៀត ស្ថាប័នអប់រំក៏បានប្រើប្រាស់ Google Forms ដើម្បីផលិតតេស្ដក្នុងការប្រលងយ៉ាងមានប្រសិទ្ធភាព។
យើងអាចប្រើប្រាស់ Google Forms ដើម្បី៖
- បង្កើតទម្រង់សំណួរ សម្រាប់ប្រមូលទិន្នន័យស្រាវជ្រាវក្នុងគោលបំណងជាក់លាក់ណាមួយដោយគ្មានកាលកំណត់ និងឥតគិតថ្លៃ
- ទទួលបានចម្លើយលឿន និងមានជម្រើស រចនាបទច្រើន
- អ្នកអាចជ្រើសរើសសំណួរ-ចម្លើយតាមការចូលចិត្តរបស់អ្នក
- ទម្រង់សំណួរ និងការឆ្លើយតបវិញមានលក្ខណៈងាយស្រួលក្នុងការបង្កើត ការកែសម្រួលប្រកបដោយសោភណ៌ភាព
- រាល់ការឆ្លើយតបនឹងត្រូវបង្ហាញនៅលើអេក្រង់តូច និងធំ
- រាល់ចម្លើយ ត្រូវបានប្រមូលធ្វើកាវិភាគទិន្នន័យ និងរក្សាទុកយ៉ាងរៀបរយ និងដោយស្វ័យប្រវត្តិនៅក្នុងទម្រង់ ជាមួយព័ត៌មាន និងគំនូសតាងនៃការឆ្លើយតបតាមពេលជាក់លាក់
- អ្នកអាចធ្វើការសហការរួមគ្នាក្នុងពេលតែមួយជាមួយ មិត្តភក្ដិ ក្រុមការងារក្នុងការបង្កើតការស្រង់មតិ។
ឥតគិតថ្លៃ
ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ [email protected]
អំពី Passerelles Numériques
“Passerelles Numériques (PN) គឺជាអង្គការមិនរកប្រាក់កម្រៃដែលឧទ្ទិសដល់ការផ្តល់លទ្ធភាពដល់យុវជនដែលជួបការលំបាកខ្លាំង តាមរយៈសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីទទួលបានការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងវិស័យព័ត៌មានវិទ្យា។ យើងធ្វើការដើម្បីកសាងលទ្ធភាពការងារដ៏រឹងមាំដែលនឹងអនុញ្ញាតឱ្យពួកគេ និងក្រុមគ្រួសាររបស់ពួកគេរួចផុតពីភាពក្រីក្រតាមមធ្យោបាយប្រកបដោយនិរន្តរភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៃប្រទេសរបស់ពួកគេ។
Passerelles Numériques Cambodia គឺជាគម្រោងដំបូងគេដែលត្រូវបានបើកដំណើរការក្នុងឆ្នាំ 2005 នៅទីក្រុងភ្នំពេញ។ PNC ផ្តល់សញ្ញាប័ត្ររងពីរឆ្នាំផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញផ្នែកកម្មវិធីគេហទំព័រ ដោយផ្អែកលើវិធីសាស្រ្តអប់រំរួម រួមទាំងជំនាញបច្ចេកទេស និងជំនាញទន់ និងកម្មវិធីអភិវឌ្ឍន៍ផ្ទាល់ខ្លួន។