Institut français du Cambodge
ថ្នាក់ភាសាបារាំង៖ ចុះឈ្មោះចូលរៀនតាមអនឡាញ ! ថ្នាក់ភាសាបារាំង៖ ចុះឈ្មោះចូលរៀនតាមអនឡាញ !
ការចុះឈ្មោះនឹងចាប់ផ្តើម ពីថ្ងៃទី ១៦ ខែមេសាដល់ថ្ងៃទី ២៨ ខែមេសា។ សម្រាប់វគ្គនេះ ការចុះឈ្មោះនឹងត្រូវធ្វើឡើង ទាំងស្រុងតាមប្រព័ន្ធអ៊ីធឺណែត ថ្នាក់ភាសាបារាំង៖ ចុះឈ្មោះចូលរៀនតាមអនឡាញ !

វិទ្យាស្ថានបារាំងមានភាពច្នៃប្រឌិតនិងបទបែន! ថ្នាក់សិក្សាភាសាបារាំងត្រូវបានរក្សាទុកដដែល សម្រាប់វគ្គសិក្សាខែមេសា តាមរយៈការសិក្សាដោយផ្ទាល់ ឬតាមអនឡាញ ស្របទៅតាមការវិវត្តនៃបញ្ហាសុខភាពមាននៅកម្ពុជា។
ការចុះឈ្មោះនឹងចាប់ផ្តើម ពីថ្ងៃទី ១៦ ខែមេសាដល់ថ្ងៃទី ២៨ ខែមេសា។ សម្រាប់វគ្គនេះ ការចុះឈ្មោះនឹងត្រូវធ្វើឡើង ទាំងស្រុងតាមប្រព័ន្ធអ៊ីធឺណែត៖ វាមាន ភាពសាមញ្ញ សុវត្ថិភាពនិងអាចធ្វើបានគ្រប់ទីកន្លែង។ ចូលរៀននៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ ដោយផ្ទាល់ ឬ តាមរយៈអនឡាញ ទៅតាមស្ថានភាពសុខភាពជាក់ស្តែង។

លោកអ្នកមិនចាំបាច់ចាកចេញពីផ្ទះទេ៖ ការកក់វគ្គសិក្សារបស់លោកអ្នកនឹងធ្វើនៅលើប្រព័ន្ធអ៊ីនធឺណែតរបស់ពួកយើង!

>> https://cambodge.extranet-aec.com

ចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្មី

ដើម្បីកក់វគ្គសិក្សាលោកអ្នក លោកអ្នកត្រូវតែចុះឈ្មោះនៅលើគេហទំព័រ។ នេះជារបៀបចុះឈ្មោះចូលរៀន ប្រសិនបើលោកអ្នកជាសិស្សថ្មី

ចុះឈ្មោះចូលរៀនសម្រាប់សិស្សចាស់

សិស្សទាំងអស់នៅក្នុងវគ្គសិក្សាសិសិររដូវ ត្រូវឡើងថ្នាក់កម្រិតបន្ទាប់ដោយស្វ័យប្រវត្តិលើកលែងតែក្នុងករណី សិស្សនោះមិនដែលមករៀនសោះ ឬវត្តមានក្នុងម៉ោងសិក្សាស្មើ០%។ មូលវាចារបស់លោកគ្រូអ្នកគ្រូដែលបង្រៀនលោកអ្នក នឹងមាននៅ espace étudiant ចាប់ពីថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង ៨:០០ ព្រឹកតទៅ។ ក្នុងនាមជាសិស្សចាស់ លោកអ្នកមានគណនីរួចហើយ លោកអ្នកត្រូវតែប្រើប្រាស់វា (លើកលែងតែលោកអ្នកបានបង្កើតគណនីរួចហើយ)។ តើធ្វើដូចម្តេចដើម្បីប្រើគណនីរបស់លោកអ្នកនិងដើម្បីកក់វគ្គសិក្សារបស់លោកអ្នក?

នៅពេលថ្នាក់សិក្សាត្រូវបានកក់រួចហើយ លោកអ្នកនឹងទទួលបានអ៊ីម៉ែលបញ្ជាក់មួយ។ ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងលោកអ្នកដើម្បីផ្ញើវិក័យប័ត្រនិងល័ក្ខខ័ណ្ឌទូទៅនៃទូទាត់សាច់ប្រាក់ ដើម្បីបញ្ជាក់ពីសុពលភាព តាមប្រព័ន្ធអ៊ីនធឺណែត។

សូមកុំមានការព្រួយបារម្ភលើការទូទាត់ប្រាក់​ ! លោកអ្នកនឹងអាចបង់ប្រាក់នៅពេលវគ្គសិក្សាកំពុងចាប់ផ្តើម។   

កំណត់សម្គាល់ចាប់ពីវគ្គសិក្សានេះតទៅ ប្រសិនបើលោកអ្នកចុះឈ្មោះក្រោយថ្ងៃទី ២៨ ខែមេសា លោកអ្នកនឹងត្រូវទទួលការពិន័យ ៥ ដុល្លារ ចំពោះការចុះឈ្មោះចូលរៀនយឺត។ កុំរង់ចាំរហូតដល់នាទីចុងក្រោយដើម្បីចុះឈ្មោះចូលរៀន!

ក្រុមការងាររបស់យើងខ្ញុំ រងចាំផ្តល់ព័ត៍មានដល់លោកអ្នក តាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុក។ កុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ។

ទូរស័ព្ទ > 012 367 335 / 337
អ៊ីម៉ែល > infocours@institutfrancais-cambodge.com
Facebook > www.facebook.com/institutfrancais.ducambodge

ជួបគ្នាក្នុងវគ្គសិក្សាភាសាបារាំងថ្មីមួយ !