Institut français du Cambodge
តើភាសាបារាំងនឹងនាំលោកអ្នកទៅដល់ទីណា? តើភាសាបារាំងនឹងនាំលោកអ្នកទៅដល់ទីណា?
ភាសាបារាំងគឺជាភាសាបរទេសទី ២ ដែលទទួលបានការរៀនច្រើនជាងគេបំផុតនៅលើពិភពលោក៖ វាត្រូវបានចែកចាយដោយជាង ២៧៥ លាននាក់នៃអ្នកប្រើប្រាស់ នៅលើទ្វីបចំនួន ៥ ។ តើភាសាបារាំងនឹងនាំលោកអ្នកទៅដល់ទីណា?

ភាសាបារាំងជាឱកាសសម្រាប់អនាគតរបស់លោកអ្នក!

ភាសាបារាំង ជាភាសាបរទេសទី ២ ដែលទទួលបានការសិក្សាច្រើនជាងគេបំផុតនៅលើពិភពលោក៖ វាត្រូវតូវបានគេប្រើប្រាស់ជាង ២៧៥ លាននាក់នៃអ្នកប្រើប្រាស់ នៅលើទ្វីបចំនួន ៥ ។ ប្រទេសកម្ពុជាមានប្រជាជនកម្ពុជានិយាយភាសាបារាំង ៤០ ម៉ឺននាក់និងប្រជាជនកម្ពុជា ៧ ម៉ឺននាក់កំពុងសិក្សាភាសាបារាំង។

រៀនភាសាបារាំងមានន័យថាបង្កើតឱកាសទទួលបានការអប់រំប្រកបដោយគុណភាព។ ប្រទេសបារាំងផ្តល់នូវប្រព័ន្ធអប់រំឧត្តមសិក្សាអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះដ៌ល្បីល្បាញ៖ នៅឆ្នាំ ២០១៩ ប្រជាជនកម្ពុជាជាង ២០០ នាក់បានជ្រើសរើសប្រទេសបារាំងសម្រាប់ការសិក្សារបស់ពួកគេតាមរយៈជំនួយអាហារូបករណ៍សិក្សាទៅក្រៅប្រទេស។

ខណៈពលដែលលោកអ្នកនិយាយភាសាបារាំង លោកអ្នកក៏អាចទទួលយកការបណ្តុះបណ្តាលជាភាសាបារាំងនៅកម្ពុជាបានផងដែរ! ប្រទេសកម្ពុជាមានវគ្គសិក្សានៅឯសាកលវិទ្យាល័យបារាំងចំនួន ១១ កន្លែង។ នៅឆ្នាំ ២០១៩ និស្សិត ១៧០ នាក់បានទទួលសញ្ញាប័ត្របារាំងពីសាកលវិទ្យាល័យកម្ពុជាមួយផងដែរ។

ក្រៅពីនេះ ភាសាបារាំងក៏មានគុណតម្លៃបន្ថែម ក្នុងការងារអាជីពរបស់លោកអ្នកផងដែរ៖ និយោជិកខ្មែរដែលអាចនិយាយភាសាបារាំងទទួលបានប្រាក់ខែដល់ទៅ ៣០% ច្រើនជាងនិយោជិកដែលមិនចេះនិយាយភាសាបារាំង។

រៀនភាសាបារាំងជាមួយវិទ្យាស្ថានបារាំង!

ការចុះឈ្មោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ ។ ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីវគ្គសិក្សានិងអំពីពួកយើងសូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងក្រុមការងាររបស់ពួកយើង៖

ទូរសព្ទ > 012 367 335 / 337
អ៊ីម៉ែល > infocours@institutfrancais-cambodge.com
Facebook > www.facebook.com/institutfrancais.ducambodge