Institut français du Cambodge
សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០១៨ សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០១៨
ចូលរៀននៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ សូមចុះឈ្មោះចាប់ពីឥឡូវនេះតទៅ! សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០១៨

តើស្ទូឌីយោរូបភាពជាអ្វី?
ស្ទូឌីយោរូបភាព ជាកន្លែងបណ្តុះបណ្តាលខាងផ្នែករូបថត បើកចំហរសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្តើមរៀនថតរូបឬធ្វើឱ្យជំនាញថតរូបរបស់ខ្លួនកាន់តែប្រសើរឡើង។ វគ្គបណ្តុះបណ្តាលរបស់ស្ទូឌីយោរូបភាពត្រូវបានបង្រៀនដោយលោកហ្វីលីព បាតាយយ៉ា (Philippe Bataillard)ជាជាងថតរូបអាជីពសញ្ជាតិបារាំង (វគ្គសិក្សាជាភាសាបារាំងនិងភាសាអង់គ្លេស) ។ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវមានកម្រិតភាសាអង់គ្លេសនិងភាសាបារាំងឱ្យបានគ្រប់គ្រាន់។

តើស្ទូឌីយោរូបភាពផ្តល់អ្វីខ្លះ?
លើសពីនេះការសិក្សាតជំនាញថតរូបជាមួយលោកបាតាយយ៉ា ស្ទូឌីយោរូបភាពអនុញ្ញាតឱ្យនិស្សិតជួបជាងថតរូបអាជីពដែលមានជំនាញវិជ្ជាជីវៈជាច្រើនចូលរួមនៅក្នុងសិក្ខាសាលានានានៅនឹងទីតាំងថតផ្ទាល់ ព្រមទាំងអាចចូលរួមក្នុងពិព័រណ៍ដែលពួកគេអាចបង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ។នៅពេលបញ្ចប់វគ្គសិក្សា ស្ទូឌីយោរូបភាពនឹងផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល ជូនដល់និស្សិត។

តើវគ្គបណ្តុះបណ្តាលចាប់ផ្តើមពេលណា? មានតម្លៃប៉ុន្មាន?
នេះគឺអាស្រ័យលើកម្រិតរបស់លោកអ្នក។ សូមមើលខាងក្រោម៖

.វគ្គបណ្តុះបណ្តាល កម្រិតដំបូង

វគ្គបណ្តុះបណ្តាលនេះបើកចំហរសម្រាប់អ្នកដែលចង់ចាប់ផ្តើមរៀនថតរូប។ មិនតម្រូវឱ្យមានឧបករណ៍ថតទេដើម្បីចូលរួមវគ្គនេះ។

វគ្គបណ្តុះបណ្តាលកម្រិតដំបូង៖ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៨។ ចុះឈ្មោះចូលរៀបចាប់ពីថ្ងៃទី១៥ ខែសីហា។ 
សិក្សារាល់ថ្ងៃព្រហស្បតិ៍ (លើកលែងតែថ្ងៃឈប់សម្រាក) ពីម៉ោង ៦ៈ៣០ ដល់ ម៉ោង៨ៈ៣០ ល្ងាច។ វគ្គរៀនថតរូបផ្ទាល់អាចត្រូវបានរៀបចំនៅថ្ងៃចុងសប្តាហ៍ដោយគ្រូបង្រៀន។

.វគ្គបណ្តុះបណ្តាល កម្រិតខ្ពស់

វគ្គបណ្តុះបណ្តាលនេះបើកចំហរសម្រាប់និស្សិតដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលថតរូបរបស់ស្ទូឌីយោរូបភាពនាឆ្នាំមុនៗ។ និស្សិតម្នាក់ៗត្រូវតែមានឧបករណ៍ថតរូបផ្ទាល់ខ្លួន (កាមេរ៉ាថតរូបនិងកុំព្យូទ័រយួរដៃដោយមានកម្មវិធីកាត់តកែច្នៃរូបថត) ។

តើចុះឈ្មោះយ៉ាងដូចម្តេច?
ដើម្បីចុះឈ្មោះលោកអ្នកត្រូវបំពេញក្រដាស់ព័ត៌មាននៅកន្លែងទទួលភ្ញៀវ ដោយបង់វថ្លៃសិក្សានៅរដ្ឋបាល។
ការចុះឈ្មោះមានសុពលភាពនៅពេលដែលក្រដាស់ព័ត៌មានត្រូវបានបំពេញ ហើយថ្លៃសិក្សាត្រូវបានបង់មួយផ្នែក ឬសរុបទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម
បើសិនជាលោកអ្នកមានសំណួរអ្វី លោកអ្នកអាចអញ្ជើញមកជួបសាស្រ្តាចារ្យលោកហ្វីលីព បាតាយយ៉ា (Philippe Bataillard) ដោយផ្ទាល់
ទំនាក់ទំនងគ្រូបង្រៀន៖ photophbat@me.com / ០១២ ៩៩ ៨៦ ៥៦