បទបង្ហាញ បទបង្ហាញ
ប្រវត្តិសង្ខេបនៃវិទ្យាស្ថានភាសាបារាំង វិទ្យាស្ថានភាសាបារាំងនៅកម្ពុជា បានបើកដំណើរការនៅឆ្នាំ ១៩៩០ ដោយដំបូងឡើងមានឈ្មោះហៅថា អាលីយ៉ង់ ហ្រ្វង់សេ បន្ទាប់មកត្រូវបានប្តូរទៅជាមជ្ឈមណ្ឌលវប្បធម៌បារាំងវិញ ។ ក្នុងតួនាទីជា ប្រតិបត្តិកររបស់ក្រសួងការបរទេសបារាំង មជ្ឈមណ្ឌលវប្បធម៌បារាំងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈ និងការសិក្សាអប់រំ រវាងប្រទេសបារាំង និងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្សរសិល្ប៍ ភាពយន្ត ភាសាបារាំង ក៏ដូចជា គំនិត និង ចំណេះដឹង ផងដែរ។... បទបង្ហាញ

ប្រវត្តិសង្ខេបនៃវិទ្យាស្ថានភាសាបារាំង
វិទ្យាស្ថានភាសាបារាំងនៅកម្ពុជា បានបើកដំណើរការនៅឆ្នាំ ១៩៩០ ដោយដំបូងឡើងមានឈ្មោះហៅថា អាលីយ៉ង់ ហ្រ្វង់សេ បន្ទាប់មកត្រូវបានប្តូរទៅជាមជ្ឈមណ្ឌលវប្បធម៌បារាំងវិញ ។ ក្នុងតួនាទីជា ប្រតិបត្តិកររបស់ក្រសួងការបរទេសបារាំង មជ្ឈមណ្ឌលវប្បធម៌បារាំងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈ និងការសិក្សាអប់រំ រវាងប្រទេសបារាំង និងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្សរសិល្ប៍ ភាពយន្ត ភាសាបារាំង ក៏ដូចជា គំនិត និង ចំណេះដឹង ផងដែរ។

ការចែករំលែកវប្បធម៌
ជាមួយនឹងបេសកកម្មពីរក្នុងកិច្ចសហប្រតិបត្តិការនិងការលើកកម្ពស់វិស័យសិល្បៈនិងវប្បធម៌ វិទ្យាស្ថានភាសាបារាំង ផ្តល់នូវកម្មវិធីវប្បធម៌ដ៏សម្បូរបែបដែលផ្តល់សារសំខាន់យ៉ាងធំទៅលើប្រធានបទវិទ្យាសាស្រ្ត បច្ចេកទេស និងជំនាញវិជ្ជាជីវៈ។ មជ្ឈមណ្ឌល ក៏បានរៀបចំព្រឹត្តិការណ៍វប្បធម៌ (ដូចជាការតាំងពិព័ណ៌ កម្មវិធីបង្ហាញ និងការប្រគុំតន្រ្តី ជាដើម) សន្និសីទ និងការជជែកពិភាក្សាដេញដោល រយៈពេលពេញមួយឆ្នាំ ក៏ដូចជាចាក់បញ្ចាំងខ្សែភាពយន្តនិយាយភាសាបារាំង ដែលមានអក្សររត់ពីក្រោមរូបភាពជាភាសាអង់គ្លេស និងភាសាខ្មែរ ផងដែរ ។ អាហារដ្ឋាននិងកាហ្វេ Bistrot ផ្តល់នូវឱកាសរីករាយជាមួយ និងស្វែងយល់អំពីគ្រឿងបរិភោគអាហារ និងម្ហូបអាហារបារាំង នៅក្នុងបរិយាកាសដ៏សែនកក់ក្តៅរីករាយ សមស្របទៅតាមពាក្យស្លោកមួយរបស់វិទ្យាស្ថានភាសាបារាំង ដែលពោលថា ផ្លាស់ប្តូរវប្បធម៌របស់អ្នកទៅវិញទៅមក។

ការសិក្សាភាសាបារាំង
ជារៀងរាល់ឆ្នាំសិស្ស/និស្សិតប្រមាណជា ៥០០០នាក់ សម្រេចចិត្តសិក្សាភាសាបារាំងនៅមជ្ឈមណ្ឌល ភាសារបស់វិទ្យាស្ថានបារាំង ។ មុខវិជ្ជាសិក្សាដែលបានផ្តល់ជូន គឺសមស្របទៅតាមគោលបំណងច្បាស់លាស់ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការលើការបណ្តុះបណ្តាលរបស់ក្រុមអ្នកសិក្សា
ផ្សេងៗគ្នា ដែលក្នុងនោះមានដូចជា ក្រុមហ៊ុន ក្រុមអ្នកជំនាញអាជីពវ័យក្មេង និងបណ្តាអង្គការអន្តរជាតិ ជាដើម ។ វគ្គសិក្សានេះ ក៏អាចសម្របទៅតាមសេចក្តីត្រូវការជាក់លាក់ ឬទៅតាមជំនាញភាសាច្បាស់លាស់ណាមួយ ផងដែរ ឧទាហរណ៍ដូចជា ការត្រៀមខ្លួនសម្រាប់ទៅសិក្សានៅប្រទេសបារាំង ការងារនៅក្នុងក្រុមហ៊ុននិយាយភាសាបារាំង ការធ្វើការងារជាមួយអតិថិជនបារាំង និងការបង្កើនជំនាញមគ្គុទេសក៏និយាយភាសាបារាំង ជាដើម ។

បណ្ណាល័យពហុឯកសារ
បណ្ណាល័យពហុឯកសារនេះ ផ្តល់ជាសំខាន់នូវច្រកទៅកាន់ប្រទេសបារាំងដ៏ទំនើប ។ បណ្ណាល័យនេះ ផ្តល់ នូវឯកសារពហុព័ត៌មានជាង ២៥.០០០ ឯកសារ (ក្នុងនោះរួមមានដូចជា សៀវភៅ ឌីវីឌី និង       សៀវភៅអ៊ីនធឺណែត សៀវភៅអេឡិចត្រូនិច (eBook) ជាដើម ) ។ បណ្ណាល័យវប្បធម៌ ផ្តល់ឱកាសថ្មីៗដល់សមាជិករបស់ខ្លួនដើម្បីទទួលបានព័ត៌មានអនឡាញជាភាសាបារាំងដ៏ល្អបំផុត នៅលើ កុំព្យូទ័រ ឧបករណ៍Tablet និងលើទូរស័ព្ទដៃទំនើបរបស់ពួកគេ ។

អាគារឧបសម្ព័ន្ធចំនួនពីរផ្សេងទៀតដែលជាតំណាងដ៏សំខាន់របស់វិទ្យាស្ថានភាសាបារាំងនៅភ្នំពេញ គឺមានគោលដៅ និងគោលបំណងដូចគ្នាផងដែរទៅនឹងវិទ្យាស្ថានភាសាបារាំង ហើយអាគារឧបសម្ព័ន្ធទាំងពីរនេះ មានប្រតិបត្តិការនៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង ។

កាលបរិច្ឆេទសំខាន់ៗមួយចំនួន រួមមាន៖
–  ខែតុលា ឆ្នាំ១៩៩០: ការសម្ពោធឲ្យប្រើប្រាស់  Alliance française
–  ខែមេសា ឆ្នាំ១៩៩២:  Alliance française បានប្តូរទៅជាមជ្ឈមណ្ឌលវប្បធម៌បារាំង(CCF)
–  ខែកញ្ញា ឆ្នាំ១៩៩៤: ការសម្ពោធឲ្យប្រើប្រាស់អាគារសាខា នៅក្នុងខេត្តបាត់ដំបង
–  ខែកញ្ញា ឆ្នាំ១៩៩៦: ការសម្ពោធឲ្យប្រើប្រាស់អាគារសាខា នៅក្នុងខេត្តសៀមរាប
–  ខែមករា ឆ្នាំ២០១១: មជ្ឈមណ្ឌលវប្បធម៌បារាំងនៅកម្ពុជាបានប្តូរទៅជាវិទ្យាស្ថានបារាំង
–  ឆ្នាំ២០១២: ការជួសជុលឡើងវិញនូវវិទ្យាស្ថានបារាំង
–  ខែមីនា ឆ្នាំ២០១៤: ការបើកសម្ពោធឲ្យប្រើប្រាស់នូវសួនច្បារថ្មី និងអាហារដ្ឋាននិងកាហ្វេ Bistrot នៅក្នុងបរិវេណនៃវិទ្យាស្ថានភាសាបារាំង