Institut français du Cambodge
មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៨ | ការសម្ពោធពិព័រណ៍ មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៨ | ការសម្ពោធពិព័រណ៍
ថ្ងៃទី ៥ ខែតុលាដល់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៨ មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៨ | ការសម្ពោធពិព័រណ៍

មហោស្រពរូបថតភ្នំពេញត្រលប់មកវិញ! វិទ្យាស្ថានបារាំងនៅកម្ពុជានិងសមាគមភ្នំពេញកំពុងរៀបចំប្រារព្ធពិព័រណ៍លើកទី ៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែតុលាដល់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៨ ។ ស្វែងយល់ពីកម្មវិធីនានានៃការសម្ពោធពិព័រណ៍ក្នុងរយៈពេល ៣ ថ្ងៃសូមចុចខាងក្រោមនេះ!

>> ទាញយកកម្មវិធីនិងផែនទីនៃការតាំងពិពណ៌  <<

—————————————————————————————————

ថ្ងៃសុក្រទី ៥ ខែតុលា

ម៉ោង៦ ល្ងាច: ពិធីសម្ពោធជាផ្លូវការនៃមហោស្រព
ពិធីជប់លៀងស្រាក្រឡុកនិងការទស្សនាពិព័រណ៌នៅវិទ្យាស្ថានបារាំងនៅកម្ពុជានិងមជ្ឈមណ្ឌលបុប្ផាណា។

—————————————————————————————————-

ថ្ងៃសៅរ៍ទី ៦ ខែតុលា

 

ម៉ោង ៩ ព្រឹក: ការបើកនៃការចែកសំបុត្រតាមរយៈក្រុមការងារអ្នករត់តុកតុក
កំណត់សម្គាល់: សំបុត្រមានចំនួនកំណត់។ មកមុន បានចូលរួមមុន!
សំបុត្រអាចរកបាននៅកន្លែងផ្តល់ព័ត៌មាននៃវិទ្យាស្ថានបារាំងចាំពីម៉ោងធ្វើការរហូតដល់ម៉ោង១ រសៀល។

ម៉ោង ២ រសៀល: ការចែកចាយតាមក្រុមការងារតុកតុក
ការចាកចេញរបស់ក្រុមការងារតុកតុកពីវិទ្យាស្ថានបារាំង។ អ្នកដែលបានសំបុត្រចូលរួមទស្សនាតាមរយៈតុកតុកត្រូវបានស្នើសុំឱ្យមកដល់ ៣០ នាទីមុន។ សម្រាប់អ្នកយឺតយ៉ាវនឹងប្តូរកន្លែងរបស់ពួកគាត់ទៅអ្នកដែលរង់ចាំបន្ត ប្រសិនបើសំបុត្រត្រូវបានចែកអស់ហើយ។

ការទស្សនាពិព័រណ៍ខាងក្នុងនិងខាងក្រៅ: របងនៃស្ថានទូតបារាំង, វិចិត្រសាល X-em, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យចតុមុខ, វិចិត្រសាលស្លឹករឹត, វិចិត្រសាលចាវ៉ាគ្រីអេសិន​(Java Creative Café) និង កោះពេជ្រ។

៧ ល្ងាច: ការចាក់តន្រ្តី
រូបថតជាស៊េរីនឹងត្រូវបានដាក់បញ្ចាំងនៅក្នុងវិទ្យាស្ថាននិងបង្ហាញដោយ លោក គ្រីត្យង់ កូហ្សូយ៉េ (Christian Caujollet) ជានាយកផ្នែកសិល្បៈនៃមហោស្រពនេះ។

—————————————————————————————————

ថ្ងៃអាទិត្យទី ៧ ខែតុលា

ម៉ោង ១៤:៣០ នាទី: សន្និសីទជាមួយលោក អូលីយ៉េ កុលម៉ាន់ (Olivier Culmann)
លោកជាវិចិត្រករថតរូបជនជាតិបារាំងដែលបានដាក់តាំងស្នាដៃរបស់លោកនៅវិចិត្រសាលវិទ្យាស្ថានបារាំងក្នុងអំឡុងពេលការប្រារព្ធមហោស្រព រួមជាមួយការបង្ហាញនូវសន្និសីទខ្សែភាពយន្តវិទ្យាស្ថានបារាំង ទស្សនៈនៃការថតរូបរបស់គាត់។ នៅពេលសម័យអ្នកគ្រប់គ្នាអាចផលិតរូបភាពជាមួយនឹងទូរស័ព្ទដៃរបស់ពួកគេតើវាមានន័យថាជាអ្នកថតរូបដែរឬ?

៤:៣០ នាទីល្ងាច: សន្និសីទស្តីពីលោក មីហ្សែល វីឃឺរី (Michael Vickery ) ដោយ ដោយលោក អាមេម៉ា សែជូ (Amema Saeju) និង លោកស្រី សូហ្វៀ យំាង (Sophea Young)
តើការថតរូបមានអត្ថន័យបែបចំពោះ លោក មីហ្សែល វីឃឺរី (Michael Vickery) អ្នកប្រវត្តិវិទូជនជាតិអាមេរិចកាំង ជាសាស្រ្តាចារ្យនិងអ្នកស្រាវជ្រាវ ជាអ្នកដែលស្រឡាញ់តំបន់អាស៊ីអាគ្នេយ៍និងកម្ពុជា? សេចក្តីណែនាំអំពីការងាររបស់លោកនឹងត្រូវបានបង្ហាញជាលើកដំបូងនៅមជ្ឈមណ្ឌលបុប្ផាណាដោយលោក អាមេម៉ា សែជូ (Amema Saeju) និង លោកស្រី សូហ្វៀ យំាង (Sophea Young) នៅរោងកុនរបស់វិទ្យាស្ថានបារាំង។

ម៉ោង ៧ យប់: “កម្មវិធីពិសេសតូចមួយ”
ការបង្ហាញពីការងាររបស់អ្នកថតរូបវ័យក្មេងកម្ពុជានិងសិស្សវិទ្យាល័យនៃវិទ្យាល័យដេកាត (Descartes) ក្នុងកំឡុងពេលចាក់បញ្ចាំងតន្រ្តីនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ។

ម៉ោង៨ យប់: បិទពិធីនិងការប្រគុំតន្រ្តី