បណ្ណាល័យពហុឯកសារ | អំណានគំនូររូបថ្លុក ៖ កូស្តា ប្រាវ៉ា (Costa Brava) បណ្ណាល័យពហុឯកសារ | អំណានគំនូររូបថ្លុក ៖ កូស្តា ប្រាវ៉ា (Costa Brava)
ថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈ - ម៉ោង ២:៣០ នាទីរសៀល បណ្ណាល័យពហុឯកសារ | អំណានគំនូររូបថ្លុក ៖ កូស្តា ប្រាវ៉ា (Costa Brava)

កូស្តា ប្រាវ៉ា ជាឈ្មោះឆ្កែដ៏មានតម្លៃនេះ ដែលអ៊ំប្រុសសូហ្សេយកមកពីអេស្ប៉ាញ។ ឆ្កែម្នាងសិលាភ្លឺផ្លេកនេះមានសមត្ថភាពពិសេសអាចប្រាប់ពីអាកាសធាតុ ៖ ពេលវាពណ៌ ខៀវ គឺអាកាសធាតុល្អ ពេលវាពណ៌ស៊ីជំពូ មេឃភ្លៀង។ ព្យែរធ្វើឲ្យវាបែក អាកាសធាតុ ក៏ច្របូកច្របល់អស់។ កិច្ចសន្ទនារវាងអត្ថបទអាន និងរូបភាពគូរឡើងដោយផ្ទាល់ និងបញ្ចាំងលើអេក្រង់ អនុញ្ញាតឲ្យយើងចូលទៅក្បែរសៀវភៅកុមារ ដែលប្រកបដោយភាពច្នៃប្រឌិត និងភាព រស់រវើក។ ពេលវេលានៃរឿងពោរពេញដោយភាពភ្ញាក់ផ្អើល!

បន្ទាប់ពីព្រឹត្តិការណ៍នេះទៅនឹងមានការចុះហត្ថលេខានៅបណ្ណាគារ Carnets d’Asie។

អំណានគំនូររូបថ្លុក ៖ កូស្តា ប្រាវ៉ា (Costa Brava)
ដោយអ្នកគូររូបសំរាប់កុមារ លោក Olivier Douzou និង Frédérique Bertrand និងអានដោយ ម៉ារី ហ្វៀសឆឺរ
រៀមចំដោយ ទារកដ្ឋានខ្នាតតូច “Le Jardin d’éveil” កញ្ញា ម៉ារី ហ្វីឆែរ ( Marie Fischer)
ថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈ – ម៉ោង ២:៣០ នាទីរសៀល
នៅរោងភាពយន្តវិទ្យាស្ថានបារាំង / ចូលរួមដោយឥតគិតថ្លៃ