Institut français du Cambodge
សិក្ខាសាលាជាមួយអូការីណា | សូមបើកផ្លូវឱ្យនាគឆ្លងកាត់! សិក្ខាសាលាជាមួយអូការីណា | សូមបើកផ្លូវឱ្យនាគឆ្លងកាត់!
ថ្ងៃសៅរ៍ទី ១០ ខែកុម្ភៈ - ម៉ោង ២:៣០ នាទីរសៀល សិក្ខាសាលាជាមួយអូការីណា | សូមបើកផ្លូវឱ្យនាគឆ្លងកាត់!

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ តោះនាំគ្នាចូលទៅពិភពដ៏គួរឲ្យទាក់ទាញនៃប្រពៃណី បុណ្យ និងទេវកថាទាក់ទងនឹងសត្វនាគចិន។ ប្រដាប់ដោយជក់ និងអាវអៀម អ្នកចូលរួម នឹងស្វែងយល់អំពីអាថ៌កំបាំងនៃការបង្កើតរូបសត្វនាគដ៏ធំមួយដែលអាចបត់បែនបានប្រកប ដោយទំហំពិត។ បន្ទាប់មកពួកគេនឹងធ្វើចលនាបត់បែនដងខ្លួននិងក្បាលរបស់វា មុននិង បញ្ចប់ដោយសំឡេងតន្ត្រីអំឡុងពេលដើរហែរជាក្បួនក្នុងបរិយាកាសនៃពិធីបុណ្យដ៏រីករាយ។ សូមកុំឲ្យព្រឹត្តិការណ៍វប្បធម៌និងសិល្បៈនេះ រំលងផុតទៅ!

សូមចុះឈ្មោះឲ្យបានមុនថ្ងៃទី ៩ ខែកុម្ភៈនៅកន្លែង
ទទួលភ្ញៀវរបស់បណ្ណាល័យពហុឯកសារ (ចំនួនកុមារច្រើនបំផុត ១០ នាក់)
កុមារ​ចាប់ពីអាយុ ៧ ឆ្នាំឡើងទៅ

សូមបើកផ្លូវឱ្យនាគឆ្លងកាត់!
ថ្ងៃសៅរ៍ទី ១០ ខែកុម្ភៈ – ម៉ោង ២:៣០ នាទីរសៀល
ដោយ សាលា អូការីណា (Ocarina) – ជូលី ម៉ារាំង (Julie Marin) សាស្រ្តាចារ្យសិល្បៈ
នៅក្នុងបណ្ណាល័យកុមារ របស់បណ្ណាល័យពហុឯកសារ