Institut français du Cambodge
វិទ្យាស្ថានបារាំង | ទិវាអ្នកស្ម័គ្រចិត្តជនជាតិបារាំង ឆ្នាំ២០១៨ វិទ្យាស្ថានបារាំង | ទិវាអ្នកស្ម័គ្រចិត្តជនជាតិបារាំង ឆ្នាំ២០១៨
ថ្ងៃសៅរ៍ ទី២០ ខែតុលា ចាប់ពីម៉ោង ២ រសៀល នៅវិទ្យាស្ថានបារាំងនៅកម្ពុជា វិទ្យាស្ថានបារាំង | ទិវាអ្នកស្ម័គ្រចិត្តជនជាតិបារាំង ឆ្នាំ២០១៨

“ទិវាអ្នកស្ម័គ្រចិត្តជនជាតិបារាំង (JVF) តែងតែរៀបចំឡើងនៅដើមខែតុលានៅគ្រប់ស្នាក់ការ របស់អង្គការហ្រ្វង់វ៉ូឡុងទែរជុំវិញពិភពលោកនិងមានអ្នកអ្នកចូលរួមរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ កម្មវិធីនេះធ្វើឡើងដើម្បីអោយតំលៃនិងលើកកម្ពស់គ្រប់ទម្រង់នៃការងារស្ម័គ្រចិត្តនិងការប្តេជ្ញាចិត្តសាមគ្គីភាពអន្តរជាតិ។ នេះជាឱកាសមួយដើម្បីស្វាគមន៍ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តប៉ុន្តែក៏ដើម្បីរកមើលអង្គការដែលអាចទទួលពួកគាត់ផងដែរ។

នេះគឺជាលើកទី៦ដែលយើងបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៧ កម្មវិធីនេះបានស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិជាង១១០០នាក់: ដែលមានដូចជាភ្ញៀវជាតិ អន្តរជាតិ សិស្សនិសិតបារាំងនិងខ្មែរ អ្នកស្ម័គ្រចិត្តជនជាតិបារាំង អាជ្ញាធរបារាំងរួមជាមួយអាជ្ញាធរជាតិ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនក្នុងស្រុកនិងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត …
សូមអញ្ជើញមកចូលរួមជាមួយយើងដែលជាអ្នកស្ម័គ្រចិត្តបារាំងក្នុងទិវានៃអ្នកស្ម័គ្រចិត្តជនជាតិបារាំងដែលនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលនឹងមានដូចជា ការេជួបប្រជុំខ្លីៗ ជាមួយអង្គការក្នុងស្រុក ការតាំងពិព័រណ៍រូបថត ការពិភាក្សាតុមូល សន្និសីទ ការប្រគុំតន្ត្រី ការចាប់រង្វាន់ និងកម្មវិធីដ៏ភ្ញាក់ផ្អើលផ្សេងៗទៀត!

អំពីព្រឹត្តិការណ៍ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក

ទិវាអ្នកស្ម័គ្រចិត្តជនជាតិបារាំង ឆ្នាំ២០១៨
ថ្ងៃសៅរ៍ ទី២០ ខែតុលា ចាប់ពីម៉ោង ២ រសៀល
នៅវិទ្យាស្ថានបារាំងនៅកម្ពុជា
អញ្ជើញមកចូលរួមទស្សនាដោយសេរី