Institut français du Cambodge
វិទ្យាស្ថាន | ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ ប្រចាំឆ្នាំ ២០១៩ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំង វិទ្យាស្ថាន | ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ ប្រចាំឆ្នាំ ២០១៩ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំង
ក្រុមប្រឹក្សារដ្ឋាបាល នៃមូលនិធិ ហ្សាលដេហ្វូរ៉េ វិទ្យាស្ថាននៃប្រទេសបារាំង (Charles Defforey Fondation-Institut de France) បានផ្តល់ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំងដល់វិទ្យាស្ថានបារាំងនៅកម្ពុជា។ ពិធីប្រគល់ពានរង្វាន់ជ័យលាភី នេះបានប្រព្រឹត្តទៅនៅថ្ងៃពុធទី ៥ ខែមិថុនាឆ្នាំ ២០១៩ នៅវេលាម៉ោង ៣ រសៀលនៅទីក្រុងប៉ារីស ក្រោមអធិបតីភាព វិទ្យាស្ថាននៃប្រទេសបារាំង... វិទ្យាស្ថាន | ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ ប្រចាំឆ្នាំ ២០១៩ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំង

ក្រុមប្រឹក្សារដ្ឋាបាល នៃមូលនិធិ ហ្សាលដេហ្វូរ៉េ វិទ្យាស្ថាននៃប្រទេសបារាំង (Charles Defforey Fondation-Institut de France) បានផ្តល់ពានរង្វាន់ជ័យលាភីផ្នែកវប្បធម៌ នៃមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំងដល់វិទ្យាស្ថានបារាំងនៅកម្ពុជា។

ពិធីប្រគល់ពានរង្វាន់ជ័យលាភី នេះបានប្រព្រឹត្តទៅនៅថ្ងៃពុធទី ៥ ខែមិថុនាឆ្នាំ ២០១៩ នៅវេលាម៉ោង ៣ រសៀលនៅទីក្រុងប៉ារីស ក្រោមអធិបតីភាព វិទ្យាស្ថាននៃប្រទេសបារាំង ដែលប្រមូលផ្តុំដោយបណ្ឌិតសភាធំ ៗ ទាំង ៥ ក្នុងនោះរួមមានបណ្ឌិតសភាបារាំងផងដែរ។ លោក ហ្គីយ៉ូម ណាហ្សូឡេ (Guillaume Narjollet) នាយកវិទ្យាស្ថានបារាំងនៅកម្ពុជានិងជាទីប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌តំណាងវិទ្យាស្ថានបារាំងនៅកម្ពុជា បានឡើងទទួលពានរង្វាន់នេះក្នុងនាមជាម្ចាស់ជ័យលាភី ។

ជាប្រតិបត្តិករដ៏សំខាន់មួយ ខាងផ្នែកបង្រៀនភាសាបារាំងព្រមទាំងការផ្សព្វផ្សាយវប្បធម៌នៅកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជានៅតែធ្វើការបន្តជាប្រចាំក្នុងបរិបទ ផ្លាស់ប្តូរ និងវិវត្តន៍ មួយយ៉ាងស៊ីជម្រៅ ព្រមទាំងឆាប់រហ័ស។ សារធារណជនគោលដៅរបស់វិទ្យស្ថានរួមមាន – ប្រជាជនកម្ពុជាវ័យក្មេងដែលមានចំនួនជិត ៧០% នៃប្រជាជនសរុប តាមរយៈការដាក់វិធីសាស្រ្តទំនើបនិងប្រកបដោយថាមវន្ត តាមរយៈការផ្តល់ជូនខាងផ្នែកវប្បធម៌និងភាសា។

វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាបានដាក់បេក្ខភាពប្រកួតយក រង្វាន់ជ័យលាភីមូលនិធិ ហ្សាលដេហ្វូ ដោយបង្ហាញពីគម្រោងកែលម្អនិងទំនើបកម្មសេវាកម្មរបស់ខ្លួន។ កញ្ចប់ថវិការដែលបានមកនេះនឹងត្រូវប្រើសម្រាប់តែ កិច្ចការបន្តដែលវិទ្យាស្ថានខិតខំប្រឹងប្រែងផ្តួចផ្តើមរួចហើយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះជាពិសេសតាមរយៈទំនើបភាវូបនីយកម្មនៃបណ្ណាល័យពុហឯកសារនិងមជ្ឈមណ្ឌលភាសាព្រមទាំងជាពិសេសការជួសជុលសាខាខេត្តបាត់ដំបងក៏ដូចជាការបង្កើតការិយាល័យ អេស្បាសហ្រ្វង់ (Espace France )សម្រាប់និស្សិតដែលចង់ទៅរៀនបន្តនៅប្រទេសបារាំង តាមរយៈមជ្ឈមណ្ឌលភាសារបស់វិទ្យាស្ថានបារាំងនៅកម្ពុជា ។

ស្វែងយល់បន្ថែមអំពីមូលនិធិ ហ្សាលដេហ្វូរ៉េ – វិទ្យាស្ថាននៃប្រទេសបារាំង

ស្វែងយល់ពីសារព័ត៌មាននៃការប្រារព្ធកម្មពិធីនេះ

រូបថត ©Ben Dauchez