ការផ្តល់ជូនពិសេស និង ការចុះឈ្មោះ ការផ្តល់ជូនពិសេស និង ការចុះឈ្មោះ
Exigez la qualité, choisissez l'Institut français du Cambodge ! ការផ្តល់ជូនពិសេស និង ការចុះឈ្មោះ

ត្រូវការដើម្បីបង្កើនជំនាញការងាររបស់លោកអ្នក?
សូមអញ្ជើញមករៀនភាសាបារាំងនៅវិទ្យាស្ថានបារាំងកម្ពុជា ជាសាលាបង្រៀនបារាំងល្អបំផុតនៅប្រទេសកម្ពុជា!
ការផ្តល់ជូនពិសេសរបស់វិទ្យាស្ថានបារាំង៖

  • វគ្គត្រៀមប្រលងសញ្ញាប័ត្រភាសាបារាំងដែលមានការទទួលស្គាល់ជាអន្តរជាតិ (DELF និង DALF)
  • វគ្គសិក្សាភាសាបារាំងវិជ្ជាជីវៈ៖ ទេសចរណ៍ ផ្នែកវេជ្ជសាស្រ្ត និងអាជីវកម្ម
  • វគ្គសម្រាប់កុមារ / ក្មេងជំទង់ ពី៧ ដល់១៤ ឆ្នាំ
  • វគ្គសិក្សាពិសេស ភាសាបារាំងនិង ភាសាខ្មែរ

ចាប់ពីថ្ងៃនេះតទៅ វិទ្យាស្ថានបារាំងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវារបស់ខ្លួនជាមួយ
នឹងការជ្រើសរើសគ្រូបង្រៀនថ្មីចំនួន ៦នាក់ ដែលមានភាសាបារាំងជាភាសាកំណើត (សម្រាប់ថ្នាក់កម្រិត B1 B2 និង C1) ព្រមទាំងមានបន្ទប់អាគារថ្មី ដើម្បីផ្តល់ជូននូវផាសុខភាពដល់សិស្សនិសិ្សតទំាងឡាយ ព្រមគ្នាផងដែរ សិស្សនិសិ្សតទាំងអស់ អាចប្រើប្រាស់ដោយឥតគិតថ្លៃ បណ្ណាល័យពហុឯកសារ និង ទីកន្លែងថ្មីសម្រាប់ការសិក្សាដោយខ្លួនឯង និងចូលទស្សនាភាពយន្តខ្លះៗរបស់វិទ្យាស្ថានបារាំង។

តើចុះឈ្មោះតាមរបៀបណា?
ដើម្បីចុះឈ្មោះសូមទាញយកសំណុំបែបបទដោយចុចនៅទីនេះ

វគ្គបន្ទាប់ចាប់ផ្តើមនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧
ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧

សូមទាក់ទងមកយើងខ្ញុំ:
infocours@institutfrancais-cambodge.com | 012 367 335 / 337
ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់
ថ្ងៃសៅរ៍ ម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់

ថ្នាក់ភាសាបារាំងទូទៅ
ចាប់ពីថា្នក់ដំបូងរហូតដល់កំរិតខ្ពស់ កម្មវិធីបង្រៀនរបស់យើងគឺស្របទៅតាមស្តង់ដាររបស់កម្មវិធីបង្រៀននៅប្រទេសអឺរ៉ុប (Cadre européen commun de référence pour les langues) ហើយស្របទៅតាមពេលវេលារបស់អតិថិជន (ថ្នាក់ក្រៅម៉ោង ថ្នាក់ពេញម៉ោង ថ្នាក់រៀនថ្ងៃសៅរ៍ ជាដើម)

កំរិតភាសា: A1 របកគំហើញ, A2 មធ្យម, B1 ល្អបង្គួរ, B2 ឯករាជ្យ, C1 ម្ចាស់ការ
ចង់យល់បន្ថែមពីកំរិតទាំងនេះ

វ័យសិស្ស រយៈពេល កំរិត តំលៃ
ថ្នាក់ក្រៅម៉ោង មនុស្សធំ/វ័យជំទង់ ៤៦ម៉ោង ដំបូង/A1

A2

B1/B2

C1

១០០ដុល្លារ

១១០ដុល្លារ

១១៥ដុល្លារ

១២០ដុល្លារ

ថ្នាក់ពេញម៉ោង មនុស្សធំ ៩២ម៉ោង A1 ១៩០ដុល្លារ
ថ្នាក់ភាសាបារាំងសំរាប់ជនបរទេស មនុស្សធំ ៣០ម៉ោង A1 ៩០ដុល្លារ
ថ្នាក់ភាសាខ្មែរសំរាប់ជនបរទេស មនុស្សធំ ៣០ម៉ោង A1 ៩០ដុល្លារ
ថ្នាក់កុមារ កូនសិស្សចាប់ពី៧ដល់១៥ឆ្នាំ ៣០ម៉ោង A1/ A2/ B1 ៩០ដុល្លារ

 

ថ្នាក់រៀនថ្ងៃសៅរ៍

លោកអ្នកចង់ស្គាល់ភាសាបារាំងនិងចង់មានទំនុកចិត្តក្នុងខ្លួន រឺក៏ចង់ត្រៀមប្រលងសាញ្ញាប័ត្រភាសាបារាំងDELF/DALF៕

វ័យសិស្ស រយៈពេល កំរិត តំលៃ
ថ្នាក់ដំបូងនិងបន្ទាប់ មនុស្សធំ ៣០ម៉ោង ដំបូង/A1

A2

៦៥ដុល្លារ

៧០ដុល្លារ

ថ្នាក់ត្រៀមប្រលងDELF មនុស្សធំ ៣០ម៉ោង A2/B1/B2 ៧៥ដុល្លារ

 

ថ្នាក់ភាសាបារាំងប្រើក្នុងក្រុមហ៊ុន

ថ្នាក់នេះបង្កើតឡើងទៅតាមតំរូវការរបស់ក្រុមហ៊ុនរឺបុគ្គលណាម្នាក់ដែលមានបំណងចង់ប្រើ ភាសាបារាំងអោយមានប្រសិទ្ធិភាពក្នុងរង្វង់ការងាររបស់គាត់៕
យើងមានលទ្ធភាពក្នុងការផ្តល់សេវានេះបន្ទាប់ពីបានសិក្សាច្បាស់លាស់ពីតំរូវការរបស់អតិថិជន៕

វ័យសិស្ស រយៈពេល កំរិត តំលៃ
ភាសាបារាំងប្រើក្នុងក្រុមហ៊ុន គ្រប់វ័យ តាមការបញ្ជា ពីA1
ដល់ C1
៣៥ដុល្លារក្នុង១ម៉ោងបើរៀននៅវិទ្យាស្ថាន

៤៥ដុល្លារបើរៀនដល់កន្លែង

 

ថ្នាក់ពិសេស

ថ្នាក់នេះបង្កើតឡើងទៅតាមតំរូវការផ្ទាល់ខ្លួនរឺវិជ្ជាជីវៈ៕

វ័យសិស្ស រយៈពេល កំរិត តំលៃ
ភាសាបារាំងរឺភាសាខ្មែរ គ្រប់វ័យ តាមការបញ្ជា ពីA1 ដល់ C1

 

២៥ដុល្លារក្នុង១ម៉ោងបើរៀននៅវិទ្យាស្ថាន

៣៥ដុល្លារបើរៀនដល់កន្លែង