បណ្ណាល័យពហុឯកសារ : ពត៌មានដែលត្រូវដឹង បណ្ណាល័យពហុឯកសារ : ពត៌មានដែលត្រូវដឹង
ការអញ្ជើញចូលនិងការអាននៅនឹងកន្លែងធ្វើបានដោយសេរីនិងពុំគិតថ្លៃ។ ការខ្ចីឯកសារយក ទៅផ្ទះបានសំរាប់តែអ្នកដែលមានប័ណ្ណសមាជិកបណ្ណាល័យ។ ម៉ោងពេលធ្វើការ ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១៨ និង ៣០ នាទី។   បែបបទចុះឈ្មោះ (ប័ណ្ណសមាជិកបណ្ណាល័យពហុឯកសារមានសុពលភាព១ឆ្នាំ ចាប់រាប់ ពីថ្ងៃចុះឈ្មោះដល់ថ្ងៃដដែលឆ្នាំក្រោយ) ឯកសារដែលត្រូវមានសំរាប់ការចុះឈ្មោះ : អត្តសញ្ញាណប័ណ្ណ រូបថត១សន្លឹក ឯកសារបញ្ជាក់លំនៅដ្ឋាន (ឬធ្វើលិខិតកិច្ចសន្យាលើការបញ្ជាក់លំនៅដ្ឋាន) សលាកប័ត្រចុះឈ្មោះដែលបានបំពេញរួច និងចុះហត្ថលេខារួច ជាភាសាខ្មែរ ប័ណ្ណសំគាល់សិស្សឬនិស្សិត   ការខ្ចីឯកសារយកទៅផ្ទះ អ្នកមានប័ណ្ណសមាជិកបណ្ណាល័យអាចខ្ចីទុកបាន៣សប្តាហ៍នូវឯកសារចំនួន១០ អាចជាសៀវភៅ, ជាស៊ីឌី,... បណ្ណាល័យពហុឯកសារ : ពត៌មានដែលត្រូវដឹង

ការអញ្ជើញចូលនិងការអាននៅនឹងកន្លែងធ្វើបានដោយសេរីនិងពុំគិតថ្លៃ។ ការខ្ចីឯកសារយក ទៅផ្ទះបានសំរាប់តែអ្នកដែលមានប័ណ្ណសមាជិកបណ្ណាល័យ។

ម៉ោងពេលធ្វើការ

ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១៨ និង ៣០ នាទី។

 


បែបបទចុះឈ្មោះ (ប័ណ្ណសមាជិកបណ្ណាល័យពហុឯកសារមានសុពលភាព១ឆ្នាំ ចាប់រាប់
ពីថ្ងៃចុះឈ្មោះដល់ថ្ងៃដដែលឆ្នាំក្រោយ)

ឯកសារដែលត្រូវមានសំរាប់ការចុះឈ្មោះ :

  • អត្តសញ្ញាណប័ណ្ណ
  • រូបថត១សន្លឹក
  • ឯកសារបញ្ជាក់លំនៅដ្ឋាន (ឬធ្វើលិខិតកិច្ចសន្យាលើការបញ្ជាក់លំនៅដ្ឋាន)
  • សលាកប័ត្រចុះឈ្មោះដែលបានបំពេញរួច និងចុះហត្ថលេខារួច ជាភាសាខ្មែរ
  • ប័ណ្ណសំគាល់សិស្សឬនិស្សិត

 


ការខ្ចីឯកសារយកទៅផ្ទះ

អ្នកមានប័ណ្ណសមាជិកបណ្ណាល័យអាចខ្ចីទុកបាន៣សប្តាហ៍នូវឯកសារចំនួន១០ អាចជាសៀវភៅ, ជាស៊ីឌី, ជាកាសែត-ទស្សនាវដ្តី, ឬក៏ជាឌីវីឌី ភាពយន្តឯកសារ ។  អោយខ្ចីឌីវីឌី២បន្ថែមទៀតដែលជាភាពយន្តរឿង។

 


ឯកសារមាននៅក្នុងបណ្ណាល័យ
–    ឯកសារទើបនឹងមកដល់ថ្មី អាចខ្ចីទុកបានត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ
–    អ្នកអានអាចសរសេរសុំទិញឯកសារ ឬសរសេរតវ៉ាបញ្ហាណាមួយដោយចុះកាលបរិឆ្ឆេទនិងហត្ថលេខា
ខាងក្រោមក្នុងសៀវភៅដែលបានតាំងលើតុទទួលភ្ញៀវ
–    ការពិន័យលើឯកសារដែលយូរសងៈ ពិន័យ១$ ចំពោះឯកសារណាដែលហួសថ្ងៃកំណត់សងចំនួន១៥ថ្ងៃ
ពិន័យ២$ ចំពោះឯកសារណាដែលហួសថ្ងៃកំណត់សងចំនួន២២ថ្ងៃឡើងទៅ។

ការប្រើប្រាស់បណ្ណាល័យឌីជីថល Culturethèque
លោក-អ្នកចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យរួចហើយ, អាចចុះឈ្មោះប្រើប្រាស់បណ្ណាល័យឌីជីថល Culturethèque បានទៀតផង។ ពត៌មានផ្សេងទៀត សូមចុចទីនេះ

 


តម្លៃនៃការធ្វើប័ណ្ណសមាជិកបណ្ណាល័យ
តម្លៃធម្មតា
•    ១០$ ក្នុង១ឆ្នាំសំរាប់ជនជាតិខ្មែរ
•    ២០$ ក្នុង១ឆ្នាំសំរាប់បរទេស
តម្លៃក្មេង (សំរាប់ក្មេងមានអាយុក្រោម១៨ឆ្នាំ) និងសិស្ស-និសិ្សត(ដោយបង្ហាញប័ណ្ណសំគាល់សិស្ស-និសិ្សតដែលនៅមាន
សុពលភាព)
•    ២$ ក្នុង១ឆ្នាំសំរាប់ជនជាតិខ្មែរ
•    ៥$ ក្នុង១ឆ្នាំសំរាប់បរទេស
ការចុះឈ្មោះដោយឥតគិតថ្លៃចំពោះសិស្ស-និសិ្សតដែលរៀនភាសាបារាំងនៅវិទ្យាស្ថានបារាំង។

 


តម្លៃជាក្រុមឬជាសមូហភាព
ប័ណ្ណសមាជិកក្រុមឬសមូហភាពប្រើសំរាប់សមាជិកនៃអង្គការ-ស្ថាប័នណាមួយ(ច្រើនបំផុតសំរាប់មនុស្ស១០នាក់)
ដែលអាចខ្ចីឯកសារទាំងឡាយសំរាប់តែការងាររបស់ខ្លួន (សលាកប័ត្រឈ្មោះនៅទីនេះ)។
សមាជិកនិមួយៗដែលស្ថាប័នបានផ្តល់ឈ្មោះឲ្យ ត្រូវទទួលខុសត្រូវលើឯកសារដែលខ្លួនបានខ្ចី
ហើយបើសងឯកសារហួសថ្ងៃកំណត់យូរ សមាជិករូបនោះជាអ្នកបង់ថ្លៃពិន័យ។
ទោះជាយ៉ាងណា, ប័ណ្ណនេះត្រូវបានធ្វើក្រោមសំណើររបស់ស្ថាប័ននិងក្នុងនាមស្ថាប័ន, បណ្ណាល័យនៃវិទ្យាស្ថាន
បារាំងនឹងធ្វើការទាក់ទងដល់លោកនាយកនៃស្ថាប័ននេះក្នុងករណីពុំមានការដោះស្រាយ។ ការធ្វើឲ្យបាត់ឯកសារ
ឬការសងឯកសារយឺតយូរ នឹងបង្កើតអោយមានការប៉ះពាល់ដល់សមាជិកក្រុមទាំងមូល។
ចំនួនឯកសារខ្ចីសរុបកំណត់ត្រឹមតែ៣០សំរាប់រយៈពេល៣សប្តាហ៍ (ទស្សនាវដ្តីចំនួន១០, ឌីវីឌី ចំនួន២, ស៊ីឌី
ចំនួន២)។
ឯកសារដែលទើបមកដល់ថ្មី ខ្ចីទុកអានបានត្រឹមតែ១សប្តាហ៍តែប៉ុណ្ណោះ។

 


ឯកសារដែលអាចទាញយកមកប្រើ
នៅខាងក្រោមនេះ លោក-អ្នកមានសលាកប័ត្រសំរាប់ចុះឈ្មោះនិងសំណុំឯកសារសំខាន់ៗដែលលោក-អ្នកទាញយកមក
ប្រើប្រាស់នៅកន្លែងលោក-អ្នកៈ
•    សលាកប័ត្រចុះឈ្មោះ ជាភាសាខ្មែរ
•    ឯកសារបញ្ជាក់លំនៅដ្ឋាន
•    សលាកប័ត្រចុះឈ្មោះជាក្រុម-សមូហភាព
•    បទបញ្ជាផ្ទៃក្នុង
•    ឯកសារពាក់ព័ន្ធនឹងចំណូលឯកសារបណ្ណាល័យ
•    បណ្ណាល័យអ្នករៀនភាសាបារាំង
•    ឯកសារស្តីពី ថាតើធ្វើយ៉ាងណាដើម្បីរកឯកសារមួយបាននៅក្នុងបណ្ណាល័យៈ  មានការបញ្ជាក់មួយចំនួនតូចស្តីពីចំណេះវិជ្ជាផ្នែកបណ្ណាល័យ
•    គោលការណ៍អំណោយឯកសាររបស់យូណេស្កូ

ពត៌មានផ្សេងៗទៀត