ពិព័រណ៍ | មហោស្រពរូបថតភ្នំពេញ ២០១៧ ពិព័រណ៍ | មហោស្រពរូបថតភ្នំពេញ ២០១៧
កម្មវិធីចាប់ផ្ដើមពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ពិព័រណ៍ | មហោស្រពរូបថតភ្នំពេញ ២០១៧

ការវិលត្រឡប់មកវិញនៃមហោស្រពរូបថតភ្នំពេញ នៅតែជាមហោស្រពអន្ដរជាតិមួយនៅក្នុងភាគអាស៊ីអាគ្នេយ៍! ព្រឹត្ដិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយនេះ ត្រូវបានរៀបចំឡើងដោយសមាគមរូបថតភ្នំពេញ និងវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា ហើយមានកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង សាលារាជធានីភ្នំពេញផងដែរ។ មហោស្រពនេះជាវេទិកាសម្រាប់សិល្បៈករថតរូប និងអ្នកដែលស្រលាញ់ខាងវិស័យថតរូប។ នៅឆ្នាំនេះមានការចូលរួមពីក្រុមសិល្បៈករកម្ពុជាចំនួន៥ រូប និងអន្ដរជាតិចំនួន ១០ រូបដែលនឹងត្រូវបានដាក់តាំងពិព័ណបង្ហាញនូវស្នាដៃរូបថតរបស់ពួកគេ នៅទីតាំងចំនួន១០ កន្លែង នៅក្នុងរាជធានីភ្នំពេញ។ ពួកគេនឹងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងសាធារណជនហើយមានការជជែកពិភាក្សាចែករំលែកនូវបទពិសោធន៍ រឿងរ៉ាវរបស់ពួកគេ រួមទាំងកត្ដាជំរុញឲ្យមនុស្សវ័យក្មេងទំាងឡាយមានចំណង់ចំណូលចិត្ដខាងវិស័យថតរូប និងជួយអភិវឌ្ឍន៍ខាងផ្នែកសិប្បកម្ម។

ការសម្ពោធមហោស្រព នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ២២ និង ២៣ ខែតុលា ជាមួយនឹងការបើកកម្មវិធីនៃសន្និសីទអ្នកថតរូប គម្រោង និងការផ្សាយបន្ដផ្ទាល់ពីក្រុមតន្ត្រី ការសិក្សា និងចែករំលែកបទពិសោធន៍  និងការបញ្ជាំងនូវរូបថតនៅតាមកន្លែងផ្សេងៗ។

download map >> http://institutfrancais-cambodge.com/wp-content/uploads/2017/10/Leaflet_V5-Spread.pdf

សូមតាមដានពត៌មានបន្ថែមពីកម្មវិធីនៅលើប្រព័ន្ធសង្គម Facebook។

នៅទីណា? ១០ កន្លែងក្នុងរាជធានីភ្នំពេញ រួមទាំងនៅក្នុងវិទ្យាស្ថានភាសាបារាំង
ពេលណា? កម្មវិធីចាប់ផ្ដើមពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧
សូមអញ្ជើញចូលរួមព្រឹត្ដការណ៍នេះទាំងអស់គ្នាដោយសេរី។