Institut français du Cambodge
រូបថត | ការស្នាក់​នៅ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា រូបថត | ការស្នាក់​នៅ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា
លោកស្រី សង់តាល់ ស្តូម៉ាន់ (Chantal Stoman) ចាប់ផ្តើមអាជីពរបស់លោកស្រីនៅក្នុងវិស័យម៉ូត មុននឹងឈានចូលបង្កើតការងារផ្ទាល់ខ្លួនដែលដាក់បង្ហាញនៅលើឆាកអន្តរជាតិ។ នៅឆ្នាំ២០១៣ លោកស្រីបានទទួលអាហារូបករណ៍សម្រាប់ផ្ទះវីឡា ម៉េឌីស៊ី( Villa Médicis) ដែលអនុញ្ញាតឱ្យគាត់បង្កើតនូវកម្រង «រូបភាពនៃការគោរពបូជាសាសនា»(l’Image Culte) ដែលជាផ្នែកមួយនៃបណ្តុំកម្រងរូបភាពរបស់បណ្ណាល័យជាតិបារាំង ដូចគ្នានឹងកម្រងរូបភាព « ភាពងប់ងល់របស់ស្ត្រីម្នាក់» ( A Woman’s Obsession) ធ្វើនៅទីក្រុងតូក្យូ... រូបថត | ការស្នាក់​នៅ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា

លោកស្រី សង់តាល់ ស្តូម៉ាន់ (Chantal Stoman) ចាប់ផ្តើមអាជីពរបស់លោកស្រីនៅក្នុងវិស័យម៉ូត មុននឹងឈានចូលបង្កើតការងារផ្ទាល់ខ្លួនដែលដាក់បង្ហាញនៅលើឆាកអន្តរជាតិ។ នៅឆ្នាំ២០១៣ លោកស្រីបានទទួលអាហារូបករណ៍សម្រាប់ផ្ទះវីឡា ម៉េឌីស៊ី( Villa Médicis) ដែលអនុញ្ញាតឱ្យគាត់បង្កើតនូវកម្រង «រូបភាពនៃការគោរពបូជាសាសនា»(l’Image Culte) ដែលជាផ្នែកមួយនៃបណ្តុំកម្រងរូបភាពរបស់បណ្ណាល័យជាតិបារាំង ដូចគ្នានឹងកម្រងរូបភាព « ភាពងប់ងល់របស់ស្ត្រីម្នាក់» ( A Woman’s Obsession) ធ្វើនៅទីក្រុងតូក្យូ និងកម្រង «ផ្លូវហាយវេដែលវង្វេង» (Lost Highway) ការឆ្លងកាត់ទីក្រុងធំមួយនាពេលរាត្រី។

គឺការងារចុងក្រោយនេះហើយ ដែលជំរុញឱ្យវិទ្យាស្ថានបារាំងនៅកម្ពុជា អញ្ជើញលោកស្រីសង់តាល់ ស្តូម៉ាន់មកជាភ្ញៀវនៅទីនេះដើម្បីបង្កើតជាមួយនិស្សិតនៃស្ទូឌីយោរូបភាព ការដើរកំសាន្តមួយនាពេលរាត្រីនៅរាជធានីភ្នំពេញ និងព្រលានយន្តហោះរបស់ខ្លួន។

ការស្នាក់នៅ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា / អាកាសយានដ្ឋានអន្តរជាតិកម្ពុជា៖ ដោយ Chantal Stoman ទីក្រុងនៅពេលយប់
បើកសម្ពោធថ្ងៃទី ០១ ខែកញ្ញាឆ្នាំ ២០១៦ ម៉ោង ៦:៣០ នាទី ល្ងាច
រហូតដល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០១៦
ចូលរួមដោយឥតគិតថ្លៃ

cambodia airport logo