ពិព័រណ៍ | ​ថាំង សុធា ពិព័រណ៍ | ​ថាំង សុធា
សម្ពោធថ្ងៃព្រហស្បតិ ទី ៣១ ខែឧសភា - ម៉ោង ៦:៣០ នាទីល្ងាច ពិព័រណ៍ | ​ថាំង សុធា

ពិព័រណ៍នេះនឹង​បង្ហាញស្នាដៃថ្មីៗរបស់​សិល្បករ ក្នុងនោះស្នាដៃមួយចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​កម្មវិធីនេះតែ​ម្ដង​។ ស្នាដៃរបស់​លោក ថាំង សុធា គឺការផ្គុំវត្ថុដោយប្រើប្រាស់​សម្ភារៈបុរាណ ដូចជាធ្មៃ អុស ដុំថ្ម ស្លឹកត្នោតជាដើម។ វាបង្ហាញរូបរាងផ្សេងៗ​ធ្វើឲ្យនឹកទៅដល់គំនិតច្នៃប្រឌិតពីកុមារភាព (ខ្លែង កម្រងផ្កា គ្រាប់មូលៗ)។ ប៉ុន្តែ​នៅក្នុងសា្នដៃទាំងនេះ​ក៏មាន​បង្ហាញផងដែរ​ពីទំនាក់ទំនង​ទៅនឹង​លំហ ហើយ​និង​មាឌ​ដែលសិល្បករ​​ទទួល ការបណ្ដុះបណ្ដាល​ផ្នែក​ស្ថាបត្យកម្ម​រូបនេះ បាន​ធ្វើការ​សិក្សាជាច្រើនឆ្នាំ។ ស្នាដៃរបស ់សុធា ត្រូវបានគេកត់សម្គាល់យ៉ាងឆាប់រហ័ស​ ហើយសព្វថ្ងៃ​ត្រូវបាន​តាំងបង្ហាញ​ជាប្រចាំទាំង នៅកម្ពុជា ទាំង​នៅបរទេស។

ថាំង សុធា – ស្នាដៃថ្មី
សម្ពោធថ្ងៃព្រហស្បតិ ទី ៣១ ខែឧសភា – ម៉ោង ៦:៣០ នាទីល្ងាច
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ១២​ ខែកក្កដា
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ