Institut français du Cambodge
ពិព័រណ៍ | ជំនួបសិល្បករ សុវណ្ណ ភីឡុង  និងក្លេម៉ង់ ប្រីយ៉ង់ ពិព័រណ៍ | ជំនួបសិល្បករ សុវណ្ណ ភីឡុង  និងក្លេម៉ង់ ប្រីយ៉ង់
សម្ពោធន៍ថ្ងៃព្រហស្បតិ៍ ៥ ខែធ្នូ នៅម៉ោង៦:៣០ល្ងាច ពិព័រណ៍រហូតដល់ថ្ងៃ១៨ មករា​ ​២០២០ វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង ពិព័រណ៍ | ជំនួបសិល្បករ សុវណ្ណ ភីឡុង  និងក្លេម៉ង់ ប្រីយ៉ង់

សិល្បករដែល​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅសាលា​ជាតិ​ល្វីលុយម្យាក្រុង​ប៉ារីស​​ទាំង​ពីរ​រូបនេះ នឹងចែករំលែកពី​វិធី​បង្កើត និង​ដំឡើង​រូបភាព​ក្រោម​ទម្រង់​ផ្សេងៗ​ដែល​អាច​លេច​ចេញ​ឡើង​ជាមួយនឹង​ការ​ភ្ញាក់ផ្អើល ​៖ ការបញ្ចាំងទស្សនីយភាព​ដ៏អស្ចារ្យ​របស់​ក្លេម៉ង់ ប្រីយ៉ង់ និង​ការ​រៀបចំដូចទស្សនីយភាពល្ខោនលើទិដ្ឋភាពពេលរាត្រីរបស់​សុវណ្ណ ភីឡុង។ ពិព័រណ៍ជំនួបសិល្បករនេះផ្តួចផ្តើមដោយវិទ្យាស្ថានបារាំងនៅកម្ពុជា និងក្រោមការគាំទ្រដោយអាកាសយានដ្ឋានកម្ពុជា ដែលបានស្នើសុំឱ្យមានការចូលរួមពីនិស្សិតស្ទូឌីយោថតរូប ចូលរួមគ្នាថតរូប លើប្រធានបទនៃពន្លឺនិងជីវិត។ ក្នុងនោះពន្លឺគឺជាសមាសធាតុសំខាន់នៃការថតរូប បើតាមនិរុត្តិសាស្ត្រ ពាក្យរូបថតមានន័យថា “ការសរសេរដោយប្រើពន្លឺ” រីឯជីវិត គឺកើតមានក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ដោយវាជាប្រធានបទមួយដ៏សំខាន់ដែលមិនអាចជៀសបាននៅក្នុងការថតរូប។ ការប្រកួតសម្រាប់និស្សិតដែលនឹងត្រូវបង្ហាញ ពាក់ព័ន្ធអំពីជីវិតជាមួយនឹងវិធីសាស្រ្តច្នៃប្រឌិតនៃការប្រើប្រាស់ពន្លឺ។

ពិព័រណ៍នេះគឺជាលទ្ធផលការងាររបស់សិល្បករទាំងពីរនេះបន្ទាប់ពីបានចូលរួមធ្វើការងារនៅជាមួយយុវជនកម្ពុជា ដែលជានិស្សិតនៅស្ទូឌីយោរូបភាពនៃវិទ្យាស្ថានបារាំងនៅកម្ពុជា។

គម្រោងនិងការតាំងពិព័រណ៍នេះត្រូវបានឧបត្ថម្ភពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា

ជំនួបសិល្បករ សុវណ្ណ ភីឡុង និងក្លេម៉ង់ ប្រីយ៉ង់
សម្ពោធន៍ថ្ងៃព្រហស្បតិ៍ ៥ ខែធ្នូ នៅម៉ោង៦:៣០ល្ងាច
ពិព័រណ៍រហូតដល់ថ្ងៃ១៨ មករា​ ​២០២០
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ