ពិព័រណ៍ | អ្នកនាងឡូឡា រ៉ឺប៊ូដ៍ និង ស្ទូឌីយោរូបភាព រវាងឯកសារនិងការប្រឌិត ពិព័រណ៍ | អ្នកនាងឡូឡា រ៉ឺប៊ូដ៍ និង ស្ទូឌីយោរូបភាព រវាងឯកសារនិងការប្រឌិត
សម្ពោធថ្ងៃព្រហស្បតិ៍ទី ២៩ ខែមីនា ឆ្នាំ​ ២០១៨ - ម៉ោង ៦:៣០ នាទី ល្ងាច ពិព័រណ៍ | អ្នកនាងឡូឡា រ៉ឺប៊ូដ៍ និង ស្ទូឌីយោរូបភាព រវាងឯកសារនិងការប្រឌិត

អ្នកនាងឡូឡា រ៉ឺប៊ូដ៍ ជាប់បរិញ្ញាបត្រវិចិត្រសិល្បៈពីសាលា Paris Cergy និងសាលាជាតិជាន់ ខ្ពស់សិល្បៈតុបតែងនៅទីក្រុងប៉ារីស។ អ្នកនាងបានសហការជាមួយទីភ្នាក់ងារ Magnum នៅទីក្រុងញូយ៉ក និងធ្លាប់ជាជំនួយការរបស់អេលីយ៉ូត៍ អ៊ែរវីត អាឡិច សុត និងអ៊ីតូ បារ៉ាដា។ បន្ទាប់ពីទទួលបានអាហារូបករណ៍ពីមជ្ឈមណ្ឌលជាតិសិល្បៈសូនរូប ផ្នែកថតរូបឯកសារ អ្នក នាងបានផលិតរូបថតស៊េរីនៅជប៉ុនក្រោមប្រធានបទ«Climats II» បោះពុម្ពផ្សាយដោយ Editions Poursuite។ ដោយមានការស្នើសុំពីក្រសួងវប្បធម៌ អ្នកនាងបានចូលរួមក្នុង ប្រធានបទស្ដីពី«យុវវ័យនៅបារាំង»។

គម្រោងនិងការតាំងពិព័រណ៍នេះត្រូវបានឧបត្ថម្ភពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា

អ្នកនាងឡូឡា រ៉ឺប៊ូដ៍ និង ស្ទូឌីយោរូបភាព រវាងឯកសារនិងការប្រឌិត
សម្ពោធថ្ងៃព្រហស្បតិ៍ទី ២៩ ខែមីនា ឆ្នាំ​ ២០១៨ – ម៉ោង ៦:៣០ នាទី ល្ងាច
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០១៨
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ