Institut français du Cambodge
ពិព័រណ៍ | ពិភពរបស់សិល្បករ លាង ស៊ីកន ពិព័រណ៍ | ពិភពរបស់សិល្បករ លាង ស៊ីកន
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៨ ពិព័រណ៍ | ពិភពរបស់សិល្បករ លាង ស៊ីកន

ជាប់បរិញ្ញាបត្រផ្នែកគំនូរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញ លោកលាង ស៊ីកន ប្រើបច្ចេកទេសផ្គុំ បិទ ដេរ ប៉ះ អោយក្លាយទៅជាស្រទាប់ៗ ហើយស្រទាប់លើបានរំលេច ចេញយ៉ាងក្រឡៅពី សោភ័ណភាពនៃផ្ទៃរូបនៅលាយឡំជាមួយនឹងផ្កាសម្ពត់ និងសរសៃ អំបោះ ស្រទាប់ក្រោមៗប្រៀបដូចជាស្បៃ ជាសំណាញ់ដែលអាចមើល ឬឆ្លុះអោយឃើញ ពីរឿងរ៉ាវជីវិត សង្គម ប្រវត្តិសាស្ត្រជុំវិញបញ្ហាព្រឹត្តិការថ្មីៗសំខាន់ដែលកើតមាន និង សេចក្តីរង ទុក្ខព្រួយឈឺចាប់ ដោយសារសង្រ្គាម នៅប្រទេសកម្ពុជាកន្លងមក សាច់រឿងទាំងនេះវាមាន ទំនាក់ទំនងតាមរយៈ ការប្រើប្រាស់សំភារៈដូចជា រូបថតចាស់ៗ ក្រដាស់ស្រោមធូបសំបក សញ្ញាស្រាបៀរ សន្លឹកបៀ ឬខិតបណ្ណផ្សព្វផ្សាយផ្សេងៗជាដើម ។ល។ លោកត្រូវបានគេទទួល ស្គាល់ថាជាសិល្បករដ៏សំខាន់មួយរូបនៅលើឆាក សិល្បៈកម្ពុជាហើយស្នាដៃរបស់លោកត្រូវ បានគេទទួលស្គាល់ និងតាំងបង្ហាញនៅតាមព្រឹត្តិការណ៍ សិល្បៈអន្តរជាតិនានា។

ពិភពរបស់សិល្បករ លាង ស៊ីកន
សម្ពោធថ្ងៃព្រហស្បតិ៍ទី ២៦ ខែមេសាឆ្នាំ​ ២០១៨ – ម៉ោង ៦:៣០ នាទី ល្ងាច
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៨
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ