ពិព័រណ៍  | ស្ទូឌីយោរូបភាព: តន្ត្រី ពិព័រណ៍  | ស្ទូឌីយោរូបភាព: តន្ត្រី
សម្ពោធថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនា ម៉ោង ៦:៣០ នាទី ល្ងាច / ពិព័រណ៍  | ស្ទូឌីយោរូបភាព: តន្ត្រី

តន្ត្រី ទោះជាមានប្រភពនៅកន្លែងណាក៏ដោយ ទោះជាយកលំនាំតាមណាក៏ដោយ គឺជាភាសាសម្រាប់ផ្លាស់ប្តូរគ្នា និងចែករំលែកមួយ។ ពិភពនៃតន្ត្រីនេះ ផ្តុំដោយបទចម្រៀង បុរាណនិងសហសម័យ របៀបតាក់តែងបែបជ្រៅជ្រះ ឬ បែបប្រជាប្រិយ ឧបករណ៍ភ្លេងជា ក្រុម ឬទោល ឈុតឆាកនៃការប្រគុំតន្ត្រី … គឺដូចជាការសម្តែងនានាដែលអំណោយផលដល់ការថតរូប។ ពិភពនេះដែលកំណត់ដោយសំឡេង នឹងត្រូវដាក់បង្ហាញជារូបភាព តាមរយៈទេពកោសល្យរបស់សិស្សនិស្សិតនៃស្ទូឌីយោរូបភាពរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។

គម្រោងនិងការតាំងពិព័រណ៍នេះត្រូវបានឧបត្ថម្ភពីអាកាសយានដ្ឋាន អន្តរជាតិកម្ពុជា

ស្ទូឌីយោរូបភាព: តន្ត្រី
សម្ពោធថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនា ម៉ោង ៦:៣០ នាទី ល្ងាច
ការតាំងពិព័រណ៍នេះរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០១៧
នៅខាងមុខបណ្ណាល័យពហុឯកសារ
ចូលរួមដោយឥតគិតថ្លៃ