ពិព័រណ៍ | ពិព័រណ៍​ទីក្រុងកែប ២០១៨ ពិព័រណ៍ | ពិព័រណ៍​ទីក្រុងកែប ២០១៨
សម្ពោធថ្ងៃព្រហស្បតិ៍ទី ១៥ ខែកុម្ភៈ ឆ្នាំ​ ២០១៨ ម៉ោង ៦:៣០ នាទីល្ងាច / ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ១០ ខែមីនា ពិព័រណ៍ | ពិព័រណ៍​ទីក្រុងកែប ២០១៨

ចូលសំចតនៅកែប! តាំងពីផែនេសាទតូចរហូតដល់ការអភិវឌ្ឍដែលមានការទទួលខុសត្រូវដល់បរិស្ថាន ពិព័រណ៍ពហុវិស័យនេះធ្វើការបង្ហាញពីតំបន់ឆ្នេរសមុទ្រកម្ពុជា ចាប់តាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់ឆ្នាំ១៩៦០ និងការវិលត្រឡប់មកវិញនៃសន្តិភាព នៅសតវត្សទី២១។ ប្រជាពលរដ្ឋក្រុងកែបធ្វើជាសាក្សី និស្សិតខ្មែរនិងបារាំងផ្នែកស្ថាបត្យ កម្មបង្ហាញសំណើគម្រោងនគរូបនីយកម្មថ្មីស្រឡាង។

អ្នកថតរូប និងសមិទ្ធិករភាពយន្ត ក៏ចូលរួមបង្កើតផងដែរនូវស្លាកស្នាមស្រមើស្រមៃ និងផ្ដោតក្រសែភ្នែកមនុស្សជាតិទៅលើក្រុងកែប តាមរយៈរូបថត និងឈុតខ្លីៗដកស្រង់ចេញពីខ្សែភាពយន្តសម័យនោះ បណ្ណសាររបស់ស្ថាប័នរដ្ឋនិងឯកជន បទភ្លេងនិងចម្រៀងជាដើម។ «ពិព័រណ៍កែប ២០១៨» គឺជាពិព័រណ៍បែបកម្សាន្ត ថ្មីស្រឡាង និងមិនធ្លាប់មានពីមុនមក។

ពិព័រណ៍​ទីក្រុងកែប ២០១៨
សម្ពោធថ្ងៃព្រហស្បតិ៍ទី ១៥ ខែកុម្ភៈ ឆ្នាំ​ ២០១៨ ម៉ោង ៦:៣០ នាទីល្ងាច
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ១០ ខែមីនា
Serge Remy អនុប្រធានសមាគម វីម៉ាណា និងជាប្រធានគម្រោងនៃ ពិព័រណ៍​ទីក្រុងកែប ២០១៨
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ