ពិព័រណ៍ | អស្ចារ្យ គ្រានានានៃភាពយន្ត ពិព័រណ៍ | អស្ចារ្យ គ្រានានានៃភាពយន្ត
សម្ពោធ ថ្ងៃទី ៣០​ ខែមិនា ឆ្នាំ ២០១៧ ម៉ោង ៦:៣០ នាទី ល្ងាច / ពិព័រណ៍អាចទស្សនាបានរហូតដល់ថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ ២០១៧ ពិព័រណ៍ | អស្ចារ្យ គ្រានានានៃភាពយន្ត

អស្ចារ្យមែន! នេះជាពាក្យពេចន៍ដែលគេនិយាយ ពេលចេញពីរោងភាពយន្ដមួយបន្ទាប់ ពីបានមើលខ្សែភាពយន្ដដ៏ល្អមួយ។

លោកគ្រីស្តស្យង់ មីឡូវ៉ាន់ណូវ (Christian Milovanoff) ជាសិល្បករ ជាងថតរូប អតីតសាស្រ្តាចារ្យនៅសាលាជាតិជាន់ខ្ពស់ រូបថតនៃទីក្រុង Arles ជាអ្នកជំនាញខាងភាពយន្តនឹងបង្ហាញឱ្យយើងមើលឡើងវិញ នូវភាពយន្តបេតិកភ័ណ្ឌ និងភាពយន្តសហសម័យគ្រប់ប្រភេទ ដែលគាត់នឹងបង្ហាញ ឱ្យយើងមើលជា “គ្រា”។ គ្រាធ្ងន់ធ្ងរ គ្រារាំច្រៀង គ្រាស្រស់ស្រាយជាកំណាព្យ គ្រាសាមញ្ញធម្មតា គ្រានៃកាយ វិការ គ្រាខ្លាំងក្លា និងសោកនាដកម្មរួមគ្នានៅក្នុងការតាំងពិព័រណ៍បែបទស្សនីយភាពមួយ ដែល នឹងនាំទស្សនិកជនឈានចូលទៅក្នុងពិភពនៃការស្រមើស្រមៃមួយ។

អស្ចារ្យ គ្រានានានៃភាពយន្ត
សម្ពោធ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៧ ម៉ោង ៦:៣០ នាទី ល្ងាច
ពិព័រណ៍អាចទស្សនាបានរហូតដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ