Institut français du Cambodge
ពិព័រណ៍ | មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៩ ពិព័រណ៍ | មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៩
ជួបគ្នាក្នុងព្រឹត្តិការណ៍ថតរូបសារជាថ្មីម្តងទៀតហើយដែលប្រារព្ធនៅអាស៊ីអាគ្នេយ៍ ខួប ១០ ឆ្នាំរបស់ខ្លួន! ពិព័រណ៍ | មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៩

ជួបគ្នាក្នុងព្រឹត្តិការណ៍ថតរូបសារជាថ្មីម្តងទៀតហើយដែលប្រារព្ធនៅអាស៊ីអាគ្នេយ៍ ខួប ១០ ឆ្នាំរបស់ខ្លួន! រយៈពេល ១០ឆ្នាំ ខួបទី១០៖ ការចាប់ផ្តិតរូបថតមហោស្រពរូបថតភ្នំពេញ នឹងធ្វើឡើងជាថ្មីម្តងទៀតនៅវិទ្យាស្ថានបារាំងនៅកម្ពុជាដែលជាដៃគូដ៏សំខាន់ចាប់តាំងពីការបង្កើតមហោស្រពនេះតាំងឆ្នាំ ២០០៨ ។
រួមជាមួយការតម្រង់ទិសដែលបានធ្វើឡើង ដោយមហោស្រពរូបថតភ្នំពេញ នៅតែដើរតួរជាសំខាន់លើការផ្លាស់ប្តូរគ្នារវាងអ្នកផ្តិតយករូបភាពជនជាតិអាស៊ីនិងអឺរ៉ុប មកពីគ្រប់តំបន់ទាំងអស់។ តាំងពីដំបូងមក ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យមានការលេចចេញជា “សាលា” របស់អ្នកថតរូបកម្ពុជា។ បច្ចុប្បន្ននេះ អ្នកថតរូប ៣ ជំនាន់ត្រូវបានចូលរួមបង្ហាញស្នាដៃនៅក្នុងព្រឹត្តិការណ៍នេះ ជាពិសេសនៅលើជញ្ជាំងស្ថានទូតបារាំង – ជាកន្លែងនិមិត្តរូបខ្ពង់ខ្ពស់នៃមហោស្រពនេះ – ការតាំងពិព័រណ៍ស្នាដៃរូបថតរបស់អ្នកថតរូបកម្ពុជា ១០រូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនាពេលសហសម័យ។

ខួបទី ១០ នេះត្រូវបានប្រារព្ធក្រោមភាពជាដៃគូថ្មីមួយ ជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖ ជញ្ជាំងរបស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានឹងស្វាគមន៍អ្នកថតរូបមកពីអឺរ៉ុបចំនួន ១០ នាក់ដែលបានចូលរួមក្នុងមហោស្រពរូបថតភ្នំពេញនេះកាលពីពេលកន្លងមកថ្មីៗ ពួកគេទាំងអស់នឹងស្នើការងារថតរូបរបស់ខ្លួនផ្តោតទៅលើការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុនិង បញ្ហាប្រឈមដែលប្រជាជនលើពិភពលោកកំពុងប្រឈមនឹងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងបរិស្ថានរបស់យើង។

ក្រៅពីពិធីសម្ពោធពិព័រណ៍ទាំងក្នុងអគារនិងក្រៅអគារ រួមទាំងដំណើរកម្សាន្តតាមតុកតុក ដែលនឹងត្រូវធ្វើឡើងដោយសមាគមរូបថតភ្នំពេញនឹងផ្តល់ជូននូវពេលល្ងាចមួយចំនួនមក – នៅវិទ្យាស្ថានបារាំង  និង នៅ Future Factory – ក៏មានកម្មវិធីផ្សេងៗទៀតដូចជាសន្និសីទ ការបញ្ចាំងរូបភាព និងជួបបង្ហាញស្នាដៃរបស់ខ្លួនជាមួយអ្នកជំនាញ។

ស្វែងរកមហោស្រពរូបថតភ្នំពេញនៅលើគេហទំព័រFacebook សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីមហោស្រព។

នៅឯណា? នៅជាង ១០ ទីតាំងនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមានវីទ្យាស្ថានបារាំង
ពេលណា? ពីថ្ងៃទី២៤ ខែតុលា ដល់ ២៤ ខែវិច្ឆកា
ចូលរួមដោយសេរីគ្រប់ព្រឹត្តិការណ៍ទាំងអស់