Institut français du Cambodge
ពិព័រណ៍  | ឯម រាម ២០១៩ ពិព័រណ៍  | ឯម រាម ២០១៩
ថ្ងៃព្រហស្បតិ៍៧ មីនា រហូតដល់ថ្ងៃ៣០ មីនា ពិព័រណ៍  | ឯម រាម ២០១៩

ឯម រាម បាន​សិក្សា​ផ្នែកឌីសាញ​​សហសម័យ​នៅប្រទេសបារាំង នៅ​ក្នុង​សាលាវិចិត្រសិល្បៈសាំងអេចែន បន្ទាប់មកនៅ​សាលា​សិល្បៈតុបតែង​នៅទីក្រុងប៉ារីស។ គាត់​គឺជាគ្រូបង្រៀន​នៅក្នុង​សាលា​សិល្បៈធំៗពីរកន្លែង​នៅ​ទីក្រុង​ភ្នំពេញ។ ឯម រាម​ គឺជាបុគ្គល​សំខាន់​ម្នាក់​​នៃ​ការបង្កើត​ថ្មីសិល្បៈសហសម័យ​នៅ​កម្ពុជា។ ស្នាដៃសិល្បៈរបស់​គាត់​គឺ​ពហុទម្រង់ និងជានិច្ចកាល​មិនអាច​ធ្វើ​ចំណាត់​ថ្នាក់​បាន​ ដោយ​បង្កើត​ឡើង​រវាង​សិល្បៈទស្សន៍ ការដំឡើង ចម្លាក់ ឬ​ការ​សម្ដែង។ តាមរយៈការប្រើ​សម្ភារៈដែល​រក​បាន​ក្នុង​ស្រុក ដូចជា ផ្ដៅ ឫស្សី ឬឈើ គាត់​ចោទសួរ​លើ​ទំនាក់​ទំនង​សំខាន់​ដែល​មនុស្ស​មាន​ជាមួយ​នឹង​វដ្ដនៃធម្មជាតិ។

សម្រាប់​ពិព័រណ៍នេះ ឯម រាម បានជ្រើសយក​ការ​បង្កើត​ពិព័រណ៍​មួយ​ ដែល​ត្រូវ​រៀបចំ​ឡើង​ដូចក្នុង​បរិយាកាស​មួយទាំងអស្ចារ្យ ទាំងអាថ៌កំបាំង និង​លន្លង់លន្លោច។

ឯម រាម ២០១៩
សម្ពោធន៍ថ្ងៃព្រហស្បតិ៍ ៧ មីនា ម៉ោង​៦:៣០ល្ងាច
ថ្ងៃព្រហស្បតិ៍៧ មីនា រហូតដល់ថ្ងៃ៣០ មីនា
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយសេរី