ពិព័រណ៍ | ដំណើរត្រាច់ចរសិល្បៈ ពិព័រណ៍ | ដំណើរត្រាច់ចរសិល្បៈ
សម្ពោធថ្ងៃទី ០៤ ខែឧសភា - ម៉ោង ៦:៣០ នាទីល្ងាច / ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ៣០​ ខែមិថុនា ពិព័រណ៍ | ដំណើរត្រាច់ចរសិល្បៈ

បង្កើតក្នុងឱកាសពិព័រណ៍ដែលត្រូវ​បានរៀបចំឡើង​នៅបរិវេណសួន​នៃ​ស្ថានទូតបារាំង​ពីរបី សប្ដាហ៍មុននេះ ស្នាដៃរបស់​សិល្បករ​ខ្មែរ ៧ នាក់ គឺ អេម រៀម អ៊ូ វណ្ណឌី នូ សារី ថាំង សុធា សុវណ​្ណ ភីឡុង ភើ សុផុន តោ វុដ្ធា ពេលនេះ​នឹង​មករៀបចំតាំងរួមគ្នា​នៅបរិវេណ​វិទ្យាស្ថានបារាំង​នៅកម្ពុជា​ម្ដង។ សិល្បករ​ទាំង ​៧ នាក់​នេះដែល​មានសិល្ប៍វិធី​ខុសៗគ្នា ប៉ុន្តែ​មានចំណុចរួមមួយ​គឺ​ស្នាដៃរបស់​ពួកគាត់​ធ្វើ​ការ​ចោទសួរ​ពី​បញ្ហាអត្តសញ្ញាណ​ដូច​គ្នា។

ដំបូងគឺចោទសួរពីអត្តសញ្ញាណខ្លួនឯង បន្ទាប់មក​គឺអត្តសញ្ញាណរបស់​សហគមន៍​ ហើយ​រៀបចំចម្លើយ​ដែលក្នុង​នោះ​មានចាក់ស្រែះ​ដោយ​ភាពប្រទាញប្រទង់គ្នារវាង​វប្បធម៌បុរាណ ទិដ្ឋភាពក្នុងតថភាពបច្ចុប្បន្ន និងរូបភាពស្រពិចស្រពិលនៃរឿងទេវកថា​ផ្ទាល់ខ្លួន​របស់​ពួកគាត់។

ដំណើរត្រាច់ចរសិល្បៈ
សម្ពោធថ្ងៃសុក្រទី ០៤ ខែឧសភា – ម៉ោង ៦:៣០ នាទីល្ងាច
ការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ៣០​ ខែមិថុនា
សួនច្បារបស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ