Institut français du Cambodge
ពិព័រណ៍និងរបាំ | កាយវិការនិងចលនា ពិព័រណ៍និងរបាំ | កាយវិការនិងចលនា
ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ម៉ោង ៦:៣០ល្ងាច ចូលរួមដោយសេរី ពិព័រណ៍និងរបាំ | កាយវិការនិងចលនា

វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាផ្តល់ជូននូវល្ងាចមួយសម្រាប់ការរាំតាមបែបបុរាណនិងសហសម័យនៅសួនច្បារនិងថែវរបស់ខ្លួន! ស្វែងយល់ពីលោកសួសសូដាវីដែលជាវិចិត្រករជនជាតិខ្មែរក្នុងឱកាសបើកការតាំងពិព័រណ៍របស់គាត់ “កាយវិការឡេអូឌីស” នៅថ្ងៃទី ២៨ ខែកុម្ភៈវេលាម៉ោង ៦:៣០ ល្ងាច អមដោយការសម្តែងរបាំរបស់អ្នករបាំជនជាតិបារាំងគឺយ៉ាននីក អ៊ុយហ្ក្រុង និង​ហ្វីលីព ឡឺបាដែលស្នាក់នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន Silverbell !

• ពិព័រណ៍ “កាយវិការនៃរបាំ” សួស្តិ៍សុដាវី
ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ម៉ោង ៦:៣០ល្ងាច

សួស្តិ៍សុដាវី កើត​ក្នុង​ឆ្នាំ១៩៥៥ គឺជា​សិល្បករគំនូរ​ខ្មែរ​ម្នាក់ ដែល​បាន​ទៅ​សិក្សា​​នៅសាលា​វិចិត្រសិល្បៈប៊ូដាប៉េស ប្រទេសហុងគ្រី។ សព្វថ្ងៃ​គាត់​គឺ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យភូមិន្ទ​​វិចិត្រសិល្បៈ​​ភ្នំពេញ។ ស្នាដៃរបស់គាត់​​តែង​តែ​ត្រូវ​បាន​យក​ទៅ​បង្ហាញ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​នៅអាស៊ីអាគ្នេយ៍។ នៅក្នុងពិព័រណ៍នេះ លោក​នឹង​បង្ហាញ​ស៊េរីស្នាដៃ​​មិន​ធ្លាប់​បង្ហាញ​ពីមុនមក ជុំវិញ​ប្រធានបទរបាំ ដែលលោក​បាន​បង្កើតឡើង​យ៉ាង​ផ្ចិតផ្ចង់​ ទាំងការជ្រើសរើសរឿង និងរូបភាព។ គំនូរ​ទាំងនេះ​បង្ហាញ​ពីការលាយឡំ​គ្នាពីធម្មជាតិ​នៃ​រាងកាយ និង​ចលនា​ដែល​ជា​លក្ខណៈពិសេស​របស់​របាំ។

• យ៉ាននីក អ៊ុយហ្ក្រុង និង​ហ្វីលីព ឡឺបា និង Silverbell
ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ម៉ោង ៨យប់

យ៉ាននីក អ៊ុយហ្ក្រុង និង​ហ្វីលីព ឡឺបា អ្នក​របាំ និង​អ្នក​ដំឡើង​ក្បាច់របាំ នឹង​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​អ្នក​របាំ​របស់​បែល​។ ពួកគេ​នឹង​បង្កើត​ទស្សនីយភាព​មួយ​រួមគ្នា​ ដើម្បី​បង្ហាញ​នៅ​ក្នុង​សួនច្បារ​វិទ្យាស្ថានបារាំង ដែល​នឹង​ត្រូវ​រៀបចំ​ជាពិសេស​សម្រាប់​កម្មវិធីនេះ។ យ៉ានីក អ៊ុយហ្ក្រុង​ និង​ហ្វីលីព ឡឺបា ធ្លាប់​សហការជាមួយ​មជ្ឈមណ្ឌល​ដំឡើង​ក្បាច់របាំ​ជាច្រើន​នៅ​បារាំង​ និង​នៅបរទេស។ អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​បាន​បណ្ដុះបណ្ដាល​ដោយ​ហ្សង់ក្លូដ ហ្គាឡូតា។ ក្រុមពួកគេ​ត្រូវ​បាន​បង្កើតឡើង​​នៅ​កម្ពុជា​ក្នុង​កម្មវិធី«រាត្រីអង្គរ»​ កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​។

គម្រោងនិងការតាំងពិព័រណ៍នេះត្រូវបានឧបត្ថម្ភពីធនាគារប្រេដ

កាយវិការនិងចលនា
ពិព័រណ៍ & ទស្សនិយភាពរបាំ
សួស្តិ៍ សុដាវី , យ៉ាននីក អ៊ុយហ្ក្រុង, ​ហ្វីលីព ឡឺបា និង Silverbell
ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ម៉ោង ៦:៣០ល្ងាច
ចូលរួមដោយសេរី