ពិព័រណ៍ | ស្ថាបត្យកម្ម និង ទេសភាព ពិព័រណ៍ | ស្ថាបត្យកម្ម និង ទេសភាព
សម្ពោធថ្ងៃទី ២៧ ខែមេសា ម៉ោង ៦:៣០ នាទី ល្ងាច ពិព័រណ៍ | ស្ថាបត្យកម្ម និង ទេសភាព

លោកគ្រីស្តស្យង់ មីឡូវ៉ាន់ណូវ(Christian Milovanoff) ជាអតីតគ្រូបង្រៀននៅសាលា ជាតិជាន់ខ្ពស់ផ្នែកថតរូបនៃទីក្រុង Arles ជាសិល្បករថតរូបដែលបានដឹកនាំកិច្ចការយ៉ាង សម្រិតសម្រាំងខ្លាំង នៅក្នុងទីកន្លែងបិទជិតដូចជាការិយាល័យ ផ្សារទំនើប សារមន្ទីរ ដែលគាត់បំលែងជារូបភាពនៅក្នុងស្ទូឌីយោរបស់គាត់។ ការងាររបស់គាត់ដោយផ្សំផ្គុំទាំង ការប្រឌិតនិងឯកសារ ដែលគាត់ធ្វើដូចគ្នានៅសារមន្ទីរ Le Louvre ក៏ដូចជានៅការិយាល័យ នានានៃអគារការពារជាតិមួយនៅទីក្រុងប៉ារីស(la Défense) ត្រូវបានទទួលស្គាល់ យ៉ាងខ្លាំង ហើយធ្វើឱ្យគាត់ក្លាយជាជាងថតរូបម្នាក់ក្នុងចំណោមជាងថតរូបបារាំងល្បីៗ ទាំងឡាយ។ ជាមួយនិស្សិតនៃស្ទូឌីយោរូបភាព គាត់នឹងព្យាយាមធ្វើនៅខេត្តសៀមរាប នូវ វិធីសាស្រ្តតែមួយបែបនិងមិនរំពឹងទុកនៃទីក្រុង។

គម្រោងនិងការតាំងពិព័រណ៍នេះត្រូវបានឧបត្ថម្ភពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា

លោក គ្រីស្តស្យង់ មីឡូវ៉ាន់ណូវ(Christian Milovanoff) និងស្ទូឌីយោរូបភាព – ស្ថាបត្យកម្ម និង ទេសភាព
សម្ពោធថ្ងៃទី ២៧ ខែមេសា ម៉ោង ៦:៣០ នាទី ល្ងាច
ពិព័រណ៍អាចទស្សនាបានរហូតដល់ ថ្ងៃទី ៣ ខែមិថុនា
វិចិត្រសាលពិព័រណ៍របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ