ការប្រលង និង សញ្ញាប័ត្រភាសាបារាំង ការប្រលង និង សញ្ញាប័ត្រភាសាបារាំង
L’Institut français est le seul centre d’examen officiel du Cambodge pour le DELF, le DALF et le TCF ការប្រលង និង សញ្ញាប័ត្រភាសាបារាំង

វិទ្យាស្ថានបារាំងគឺជាមជ្ឈមណ្ឌលប្រលងសញ្ញាប័ត្រខាងក្រោមនេះតែមួយគត់និងជាផ្លូវការនៅប្រទេសកម្ពុជា

• DELF (សញ្ញាប័ត្រដែលបញ្ជាក់ពីសមត្ថភាពបង្រៀនភាសាបារាំង)
• DALF (តេស្តសមត្ថភាពភាសាបារាំងដែលមានសុពលភាពជាអចិន្ត្រៃយ៍)
• TCF (តេស្តចំណេះដឹងភាសាបារាំង)


delf-dalfDELF–DALF

ដោយផ្អែកលើឯកសារយោង CECRL សញ្ញាប័ត្រ DELF និង DALF គឺជាសញ្ញាប័ត្រផ្លូវការដែលចេញដោយក្រសួងអប់រំជាតិរបស់បារាំងទៅទូទាំងពិភពលោក។ សញ្ញាប័ត្រនេះវាបញ្ជាក់ចំណេះដឹងនិងចំណេះធ្វើរបស់អ្នករៀនភាសាបារាំង។
ការប្រលងសញ្ញាប័ត្រ DELF និង DALF ប្រព្រឹត្តទៅ២ដងក្នុងមួយឆ្នាំគឺនៅខែមិនានិងខែកញ្ញារៀងរាល់ឆ្នាំ៕ សិស្សនិស្សិតអាចប្រលងយកសញ្ញាប័ត្រណាមួយក៏បានទៅតាមតំរូវការរបស់គេ។

 

កាលវិភាគប្រលងប្រចាំឆ្នាំ ២០១៧

Logo DELF-DALFDELF-DALF មនុស្សធំ មិនា ២០១៧
បេក្ខជន :
មនុស្សធំ
កំរិតភាសា :
A1 ទៅ C2
ថ្ងៃប្រលងៈ ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ មិនា
ចុះឈ្មោះ
ពីថ្ងៃទី ៦ កុម្ភៈដល់ថ្ងៃទី ៦ មិនា
Logo DELF PrimDELF ថ្នាក់បឋម  មិថុនា ២០១៧
បេក្ខជន :
កូនសិស្សពីអាយុ ៧ ដល់ ១២ ឆ្នាំ
កំរិតភាសា :
A1.1, A1 និង A2
ថ្ងៃប្រលងៈ ថ្ងៃទី ១ មិថុនា
ចុះឈ្មោះ
ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ឧសភា
Logo DELF-DALFDELF ថ្នាក់មធ្យមសិក្សា
កក្កដា ២០១៧
បេក្ខជន :
សិស្សវ័យជំទង់
កំរិតភាសា :
A1 ទៅ B2
ថ្ងៃប្រលងៈ ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ កក្កដា
ចុះឈ្មោះ :
ថ្ងៃទី ១០ កក្កដា
Logo DELF juniorDELF-DALF សាធារណជនទូទៅ
កញ្ញា ២០១៧
បេក្ខជន :
មនុស្សធំនិងសិស្សវ័យជំទង់
កំរិតភាសា :
A1 ទៅ C2
ថ្ងៃប្រលងៈ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ កញ្ញា
ចុះឈ្មោះ : 
ពីថ្ងៃទី ២៦ កក្កដា ដល់ថ្ងៃទី ១២ សីហា

តើចុះឈ្មោះយ៉ាងម៉េច?
បំពេញពាក្យចុះឈ្មោះប្រលងរួចហើយយកវាមកដាក់រឺក៏ផ្ញើរមកវិទ្យាស្ថានបារាំង។
ចំណាំ: ការចុះឈ្មោះរបស់លោកអ្នកមានសុពលភាពលុះត្រាណាតែលោកអ្នកបានបង់ថ្លៃប្រលងជាមុនសិន។


សូមទំនាក់ទំនងមកមជ្ឈមណ្ឌលភាសាតាមរយៈ ៖

infocours@institutfrancais-cambodge.com
០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧


TCFTCF

បង្កើតឡើងនិងផ្សព្វផ្សាយដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាគរុកោសល្យ (CIEP) តេស្តចំណេះដឹងភាសាបារាំង (TCF) គឺជាការប្រឡងមួយដែលអាចឱ្យលោកអ្នក
វាស់ស្ទង់សមត្ថភាពភាសាបារាំងរបស់លោកអ្នក។

  • សម័យប្រលង : ថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០១៧
  • ថ្ងៃផុតកំណត់ចុះឈ្មោះ : ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៧

 លោកអ្នកអាចធ្វើតេស្តនេះដោយសារ :

  • ហេតុផលផ្ទាល់ខ្លួន : TCF អាចអោយលោកអ្នកអាចវាស់ស្ទង់ចំណេះដឹងភាសាបារាំងរបស់លោកអ្នកលើផ្នែកស្តាប់ និងអានរឺក៏ផ្នែកនិយាយនិងសរសេរក្នុងករណីដែលលោកអ្នកមានបំណងចង់ពង្រឹងបន្ថែមលើផ្នែកណាមួយ។ វាក៏ដូចជាប្រវិត្តកំរិតភាសានៅពេលដែលបេក្ខជនប្រលង។
  • ហេតុផលការងារ : វាផ្តល់ព៌តមានលិតលម្អៀងដែលបេក្ខជនអាចយកទៅបង្ហាញស្ថាប័នណាមួយនៅពេលដាក់ពាក្យសុំធ្វើការ រឺក៏ពេលសុំតម្លើងឋានៈ។
  • ហេតុផលការសិក្សា : យោងតាមស្តង់ដាអន្តរជាតិ វាផ្តល់ការវាយតំលៃមួយដែលទុកចិត្តទៅលើសមត្ថភាពភាសាដែលគេអាចទទួលយកបាននៅពេលដែល លោកអ្នកចុះឈ្មោះ នៅសាលាឧត្តមសិក្សា (សកលវិទ្យាល័យ សាលាល្បីៗ សាលាសិល្បៈ សាលាស្ថាបត្យកម្ម សាលាពាណិជ្ជសាស្រ្ត…)។

ទាញយកពាក្យចុះឈ្មោះប្រលង 

ចំណាំៈ បេក្ខជនដែលចង់ដាក់ឯកសារចុះឈ្មោះ (ឯកសារស បៃតងរឺក៏លឿងសំរាប់ស្នើសុំការទទួលយកបេក្ខភាពទុកជាមុនDAP) ត្រូវប្រលងតេស្តនេះមួយប្រភេទទៀតដែលហៅថា TCF សម្រាប់ DAP.

សំរាប់ព៌តមានបន្ថែម សូមអញ្ជើញចុចលើកន្លែងនេះ www.ciep.fr/tcfdap/.

  1. សុំសញ្ជាតិបារាំង : TCF ឆ្លើយតបទៅតាមលក្ខខណ្ឌថ្មីៗរបស់ក្រសួងមហាផ្ទៃនិងអន្តោប្រវេសន៍បារាំងពាក់ព័ន្ធនិងការប្រលងចំណេះដឹង ភាសាបារាំងចំពោះអ្នកស្នើសុំចូលសញ្ជាតិបារាំង។
  2. បំពេញសំណុំបែបបទសុំទៅ Québec ប្រទេសកាណាដា : TCF ឆ្លើយតបទៅនឹងក្រិតក្រមរបស់ក្រសួងអន្តោប្រវេសន៍និងសហគមន៍វប្បធម៌ហើយឆ្លើយតបទៅនឹងតំរូវការ របស់អ្នកដែលមានគំរោងទៅរស់នៅ Québec រហូតដែរ។