Institut français du Cambodge
ឌីជេ set | ឌីជេដារ៉ា ឌីជេ set | ឌីជេដារ៉ា
ថ្ងៃសៅរ៍ ២២ កញ្ញា / ម៉ោង៧:៣០ល្ងាច ឌីជេ set | ឌីជេដារ៉ា

ដារ៉ាបានចាប់ផ្តើមលាយភ្លេងបញ្ចូលគ្នាកាលពី២០ឆ្នាំមុន។ បទភ្លេងរបស់គាត់គឺទទួលឥទ្ធិពលពីសិល្បករជាច្រើន ដូចជា Jeff Mills, Aphrodite ឬ Congo Natty។ គាត់ជំនាញខាងភ្លេង Deep និង Tech House។ គាត់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិចជាច្រើននៅអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៩៨ និងចូលរួមកម្មវិធី Full Moon Party ជាច្រើនដងនៅប្រទេសថៃ ដោយបង្ហាញស្ទីលភ្លេងរបស់គាត់ ហើយបន្ថែមភ្លេងហ្វាន់ ឌីស្កូ និងរ៉េហ្គាផងដែរ។ ពេលត្រឡប់ មកកម្ពុជាដែលជាទីកន្លែងកំណើតវិញ ដារ៉ានឹងបង្ហាញជូននូវកម្រងបទភ្លេងពិរោះៗរបស់គាត់ ដូចជាចង្វាក់ហ្វាន់ ឌីស្កូ និងរ៉ក់ នៅក្នុងរាត្រីនេះដែលនឹងធ្វើឱ្យអ្នករាំសប្បាយពេញមួយយប់។

ឌីជេដារ៉ា
ថ្ងៃសៅរ៍ ២២ កញ្ញា / ម៉ោង៧:៣០ល្ងាច
ភោជនីយដ្ឋាន Le Bistrot របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ