Institut français du Cambodge
របាំ | “ម្ដាយខ្ញុំ និង​ខ្ញុំ” របាំ | “ម្ដាយខ្ញុំ និង​ខ្ញុំ”
ថ្ងៃព្រហស្បតិ៍ ៣០ ឧសភា ម៉ោង ៦:៣០ល្ងាច របាំ | “ម្ដាយខ្ញុំ និង​ខ្ញុំ”
រូបភាព: ©Isaac Oboka-Kethya

តើកេរដំណែលរបាំបុរាណខ្មែរត្រូវយក​មក​សម្ដែង​ឡើងវិញក្នុងរបាំសហសម័យយ៉ាងដូចម្តេច? របាំនេះ​ធ្វើ​ការ​​ស្វែងរកទំនាក់ទំនងរវាងស្ត្រីបីនាក់ (ជ័យ ច័ន្ទកិត្យា ម្តាយ និងគ្រូរបាំរបស់នាង) ដើម្បីបង្កើតកិច្ចសន្ទនា​អំពីភាពតានតឹងរវាងតម្រូវការសេរីភាពរបស់បុគ្គលម្នាក់ៗ និង​​ការ​គាបសង្កត់​នៃពិភពដែលបិទជិត។ ការងាររបស់ ច័ន្ទកិត្យា បានធ្វើឱ្យរបាំខ្មែរមានការសន្ទនាដោយផ្ទាល់ជាមួយអ្នក​ទស្សនា ដោយចោទសួរលើ​ការទទួលខុសត្រូវរបស់​បុគ្គល​ម្នាក់ៗ ទម្ងន់នៃកេរមរតក និងអនាគត។

“ម្ដាយខ្ញុំ និង​ខ្ញុំ”
ជាមួយ ជ័យ ច័ន្ទកិត្យា
ថ្ងៃព្រហស្បតិ៍ ៣០ ឧសភា ម៉ោង ៦:៣០ល្ងាច
រោងភាពយន្តនៃវិទ្យាស្ថាន
ចូលរួមដោយសេរី