Institut français du Cambodge
របាំ | របាំបំលាស់ទី ឆ្នាំ ២០១៨ របាំ | របាំបំលាស់ទី ឆ្នាំ ២០១៨
ថ្ងៃសុក្រទី ២ ខែមីនាឆ្នាំ ២០១៨ - ម៉ោង ៧ យប់ របាំ | របាំបំលាស់ទី ឆ្នាំ ២០១៨

« របាំបំលាស់ទី ឆ្នាំ ២០១៨ » ជាវេទិកាវប្បធម៌ និងអប់រំ កើតចេញ ពីគំនិតផ្ដួចផ្ដើម និងឆន្ទៈរបស់សាលាពីរគឺ ៖ «កុមារតំបន់បាសាក់» នៅទីក្រុងភ្នំពេញ និង សាលារបាំ Bagnolet នៅបារាំង។ រវាងការអប់រំនិងសិល្បៈទស្សនីយភាព ការផ្ទេរបន្តនិង ការផ្សព្វផ្សាយបញ្ជីក្បាច់រាំបុរាណនិងសហសម័យ ការប្រមូលផ្តុំសិស្សនៃសាលាទាំងពីរ មកជួបជុំគ្នាគឺជាមូលដ្ឋានគ្រឹះមួយ។

ការសម្ដែងទស្សនីយភាពនៅវិទ្យាស្ថានបារាំងនៅ ភ្នំពេញ ថ្ងៃសុក្រ ទី២ មីនា គឺជាការសម្ដែងលើកទី១ ដែលកើតចេញពីការដោះដូរយោបល់គ្នារវាងសាលាទាំងពីរ ហើយទស្សនីយភាពនេះនឹងបន្តសម្ដែងនៅប្រទេសបារាំងនៅថ្ងៃ ២៨ មេសា ២០១៨ នៅរោងល្ខោន Malassis នៅ Bagnolet។

របាំបំលាស់ទី ឆ្នាំ ២០១៨
របាំអភិរក្សនៃ Bagnolet-France និងកុមារនៃបាសាក់
ថ្ងៃសុក្រទី ២ ខែមីនាឆ្នាំ ២០១៨ – ម៉ោង ៧ យប់
ចូលរួមដោយឥតគិតថ / សួនច្បារបស់វិទ្យាស្ថានបារាំង