របាំ | “ហេតុ” របាំ | “ហេតុ”
ថ្ងៃព្រហស្បតិ៍ទី ៧ ខែធ្នូ - ម៉ោង ៦:៣០ នាទីល្ងាច របាំ | “ហេតុ”

” ហេតុ ” គឺជាស្នាដៃដែលនាងខ្ញុំចង់និយាយអំពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកខ្មែរ។ គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករឆក់យកជីវិតមនុស្សយ៉ាងសាហាវ ដោយសារតែការបើក បរដោយមិនគោរពច្បាប់ចរាចរណ៍ គ្មានការទទួលខុសត្រូវ គ្មានការអធ្យាស្រ័យអោយគ្នា ទៅវិញទៅមក យកឈ្នះតែរៀងខ្លួន ធ្វើអោយការធ្វើដំណើរក្នុងស្រុកយើងគ្មានសណ្ដាប់ ធ្នាប់ ហើយចុងក្រោយបំផុតគឺបន្សល់ទុកនូវភាពក្រៀមក្រំដល់ក្រុមគ្រួសារតែប៉ុណ្ណោះ។ បង្កើតឡើងដោយ ចៅ សុជាតា ចូលរួមសម្ដែងដោយ មុត ផារ៉ាន់ ពុំ ម៉ូលីតា កែវ គន្ធារម្យ ឡុង ចាន់ធារី លឹម ច័ន្ទបូរ៉ាមី។

“ហេតុ”
ចៅ សុជាតា
ថ្ងៃព្រហស្បតិ៍ទី ៧ ខែធ្នូ – ម៉ោង ៦:៣០ នាទីល្ងាច
នៅរោងភាពយន្តវិទ្យាស្ថានបារាំង
១០ ដុល្លា (តម្លៃសំបុត្រធម្មតា) និង ៥ ដុល្លា (អាយុក្រោម ១៨ ឆ្នាំ / និស្សិត)