Institut français du Cambodge
របាំ | របាំបាលេ​ព្រេលហ្សូកា – បំណែក របាំ | របាំបាលេ​ព្រេលហ្សូកា – បំណែក
ថ្ងៃអាទិត្យ៍ទី ៦ ខែឧសភា - ម៉ោង ៧ យប់ របាំ | របាំបាលេ​ព្រេលហ្សូកា – បំណែក

ក្បាច់របាំបាលេ​ដោយលោក អង់ហ្សឺឡាំង ព្រេលហ្សូកា ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ចាប់ក្បាច់របាំ​​​ដ៏សំខាន់​ម្នាក់​ក្នុង​​ជំនាន់នេះ​។ មកទល់នឹងពេលបច្ចុប្បន្ន គាត់​បាន​បង្កើត​ក្បាច់​រាំ​ចំនួន​ ៧ ​សម្រាប់​ក្រុមល្ខោន Opéra de Paris​ ហើយ​ស្នាដៃ​របស់​គាត់​ត្រូវ​បាន​បង្ហាញ​នៅលើ​ឆាក​របាំ​ទូទាំង​ពិភពលោក​។

បន្ទាប់ពីការស្នាក់នៅនៅ វិទ្យាល័យបារាំង រ៉ឺណេ ដេកាត នឹង​សហការ​ជាមួយ​អ្នករបាំ​កម្ពុជា​​ ៦ នាក់​ នៅ​លើ​គម្រោង​មួយដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​​ដោយ អង់ហ្សឺឡាំង ព្រេលហ្សូកា ដោយ​តភ្ជាប់ផ្នែក​​ល្បី​ៗ​​នៃ​ក្បាច់​របាំ​របស់​គាត់​។ នៅក្នុង​ទស្សនីយភាពដំបូង អ្នករបាំកម្ពុជា​ទាំង​ ៦ នាក់​​នឹង​សម្ដែង​​របាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​ដោយ​ «បែល» ​សម្រាប់​កម្មវិធីនេះ។

ជាមួយគ្នានឹងការសម្តែងនេះ នឹង មានការដាក់បញ្ចាំង ភាពយន្ត រឿង ប៉ូលីណា ចំនួន ពីរលើក នៅរោងភាពយន្ត របស់វិទ្យាសា្ថនបារាំង ។ លើកទីមួយ នៅថ្ងៃសុក្រទី ៤ ឧសភា វេលាម៉ោង ៧:៣០ នាទីយប់ និង លើកទីពីរ នៅថ្ងៃសៅរ៍ ទី ៥ ឧសភា វេលាម៉ោង ២:៣០ នាទីរសៀល ។

របាំបាលេ​ព្រេលហ្សូកា – បំណែក
ដោយលោក អង់ហ្សឺឡាំង ព្រេលហ្សូកា
ថ្ងៃអាទិត្យ៍ទី ៦ ខែឧសភា – ម៉ោង ៧ យប់
សាលមហោស្រព ចេនឡា
តម្លៃ: ១៥ ដុល្លារ
សំបុត្រមានលក់នៅកន្លែងផ្ដល់ព័ត៌មានរបស់វិទ្យាស្ថានបារាំង រៀងរាល់ថ្ងៃចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៧ យប់ លើកលែងតែថ្ងៃអាទិត្យ